បុរសជនជាតិជប៉ុនម្នាក់ជំនះ​គ្រប់​ឧបសគ្គដើម្បីបើកហាងមី Soba

តើអ្នកធ្លាប់​បរិភោគមីជប៉ុនទាំង ៣ ប្រភេទដែល​ល្បីមាន​ដូចជា Ramen, Udon និង Soba ដែរ​ទេ? ក្នុង​ចំ​ណោម​នោះ​មី Soba ហាក់​បីជា​មិន​សូវ​ល្បីដូចមី Ramen និង​ Udon ឡើយ ប៉ុន្តែ​នៅ​តែ​ជា​ម្ហូប​ពិសេសរបស់​ជប៉ុន។

នៅឯស្រុកកំណើតរបស់ខ្ញុំទី​ក្រុង​តូក្យូមី Soba មានប្រជាប្រិយភាពជាងមី Udon ​ពិបាក​ពន្យល់ពីមូលហេតុណាស់។ ភាព​ទាក់​ទាញ​របស់​​មី​ប្រភេទនេះខ្លាំង​រហូតដល់ថ្នាក់​អា​ច​ផ្លាស់​ប្តូរ​ជីវិតរបស់មនុស្សម្នាក់។

ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រៃភ្នំនៃទី​ក្រុង​ Izumi ខេត្ត Kagoshima មាន​កន្លែង​មួ​យ​គេហៅ​ថាភូមិ Shinonome ។

នៅទីនេះ​មាន​សួន​ផ្កា Hydrangea រីកស្គុះ​ស្គាយចំនួន ១០០,០០០ ដើមផ្កាគ្របដណ្ដប់លើភ្នំដ៏ធំល្វឹងល្វើយ។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

អ្នក​ដែល​ធ្វើសួន​ច្បារនេះគឺជាបុរស​​ម្នាក់មាន​ឈ្មោះថា Miyaue ហើយ​នេះ​ជា​ស្នាដៃ​របស់គាត់តែម្នាក់ឯងគ្មានជំនួយ​ពី​នរណា​ម្នាក់​ឡើយ។

តំបន់​នេះ​កាល​ពី​មុន​គឺជា​ព្រៃ​ដែល​គេ​ទុកចោលនៅ​លើ​ភ្នំ ប៉ុន្តែកាលពី ២៧ ឆ្នាំមុនលោក Miyaue អាយុ ៤៦ ឆ្នាំបាន​ទិញ​ដី​នេះ ហើយ​ចាប់​ផ្តើម​កាប់ស្តារភ្នំតាម​ក្តី​ស្រមៃ​របស់​ខ្លួន។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

ការ​សម្រេចចិត្ត​នេះពិតជាប្រថុយ​ដោយ​ស្មាន​ថា ​ប្រជាជននៅ​តំបន់ជុំវិញនឹងរារាំង ប៉ុន្តែដំណើរ​ការធ្វើ​ផ្លូវនៅ​តែ​បន្ត។ បច្ចុប្បន្ននេះក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរបរទេស។

ដើម្បី​កុំ​អោយ​វង្វេងផ្លូវអ្នក​ត្រូវ​ការផែន​នទីដូចខាង​ក្រោម​នេះ។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

សព្វថ្ងៃលោក Miyaue ភរិយា និងកូនប្រុស ៣ នាក់កំពុងគ្រប់គ្រងតំបន់នេះជាមួយគ្នា។

មុខ​ម្ហូប​ពិសេស​ក្នុង​តំបន់​នេះ​គឺ​មី Soba ។ ដោយ​សារតែមី Soba ទើប​គាត់​សម្រេច​ចិត្តស្តារកន្លែង​នេះ។ នៅ​ក្នុង​ភូមិ Shinonome មី Soba  ត្រូវបានគេហៅថា Kisoba Kusanoi ។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

មី Soba ត្រជាក់​មួយ​ឈុតជាមួយ​នឹងអាហារសម្រន់នតម្លៃ ១១០០ យ៉េន។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

មី Soba ត្រូវបានផលិតចេញពីម្សៅស្រូវសាលីសុទ្ធ ១០០% នាំ​មក​នូវ​រសជាតិ​ឆ្ងាញ់ពិសេស។ ក្រៅពីនេះហាងមី Soba នៅ​មាន​មុខ​ម្ហូប​ពិសេសមួយ​ទៀតគឺ Tamagoyaki ។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

អ្នកអាចមើលទេសភាពដ៏ស្រស់ស្អាតពេលកំពុងទទួល​ទានអាហារឆ្ងាញ់។ ចានអាហារទាំងអស់ត្រូវបានធ្វើពីសេរ៉ា​មិច​ដែល​ធ្វើដោយ​ដៃ​របស់​គាត់​ផ្ទាល់។

រូបថត​របស់​លោក Miyase

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

ហេតុអ្វីបានជាខំប្រឹងប្រែងយ៉ាងខ្លាំងគ្រាន់តែ​ដើម្បី​បើក​ហាងមី Soba ? ចម្លើយរបស់គាត់ពិតជាគួរអោយអស់សំណើចណាស់។

“ជាការពិត Udon និង Ramen នៅតំបន់នេះឆ្ងាញ់ណាស់ដែរ ប៉ុន្តែ​មាន​តែ​មី Soba ហូបហើយអាចមើលទេស​ភាព”។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

តាំង​ពី​បាតដៃទទេគាត់​កាប់ដី​ដោយ​ប្រើឧបករណ៍​ធម្មតាបំផុត។ ពឹងទៅលើ​ស្នាដៃ​ធ្វើគ្រឿងសេរ៉ាមិចទើប​រក​ចំ​ណូលដើម្បី​ប្តូរ​ឧបករណ៍កាប់ព្រៃ ហើយ​បន្ត​ក្តី​ស្រមៃ​ក្លាយទៅជាការពិត។

រូបភាព https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

គាត់​ធ្លាប់​មានជំងឺមហារីកខួរឆ្អឹងខ្នងត្រូវធ្វើការវះកាត់ប្តូរសរីរាង្គក្នុងរយៈពេល ១២ ម៉ោង។ បន្ទាប់ពីការវះកាត់រួចគាត់ស្រកទម្ងន់ជាង ២០ គីឡូក្រាម រាងកាយស្គមស្គាំងត្រឡប់ទៅរស់នៅភ្នំវិញ។ ប្រហែលដោយសារតែលោកចង់ទៅរស់នៅជិត​ធម្មជាតិ​ទើបនឹក​ឃើញ​បង្កើត​គំនិត​បើក​ហាង Soba នេះ។ ពិតជាគួរអោ​យសរសើរបុរស​ម្នាក់​អាចធ្វើរឿងដ៏អស្ចារ្យជាច្រើន។

ជាមួយ​នឹង​ទឹក​ចិត្តចំពោះ Soba បែបនេះមិន​មែននរណាក៏​អាច​ធ្វើ​បានទេ។ ដូច្នេះហើយពេល​នរណា​ម្នាក់​អញ្ជើញអ្នកទៅហូប Soba នៅជប៉ុន។ អ្នក​គួរតែ​ភ្លក់​ម្តងអោយ​ដឹងពី​រសជាតិ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: