នៅជប៉ុនអាកាសធាតុប្រែជាត្រជាក់ – វិធីពាក់អាវរងាអោយបានត្រឹមត្រូវ
នៅប្រទេសជប៉ុនអាកាសធាតុបានប្រែជាត្រជាក់។ សម្លៀកបំពាក់នៅរដូវស្លឹកឈើជ្រុះទោះបីជាស្អាតយ៉ាងណា ប៉ុន្តែមិនអាចទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងឡើយ។
នៅពេលរដូវរងាមកដល់អ្វីដែលសំខាន់បំផុតគឺអាវរងា តើប្រភេទអាវរងាបែបណាដែលអ្នកគួរតែត្រៀម?
អាវរងាក្នុងភាសាជប៉ុនគឺ ダウンジャケット (Daun jaketto)។ នៅខាងក្នុងអាវរងាមានរោមរសត្វទា ក្ងាន -ល-។ លក្ខណៈពិសេសរបស់អាវរងាគឺប៉ោងបង្កើតជាស្រទាប់ខ្យល់នៅក្នុងអាវ។ ស្រទាប់ខ្យល់នេះជួយរក្សាកម្តៅក្នុងខ្លួន ហើយជួយអោយអ្នកកក់ក្តៅក្នុងរដូវរងានេះ។
រូបភាព https://store.world.co.jp/brand/takeo-kikuchi/item/BR07018F0237
ដោយសារតែការរក្សា និងការផ្ទេរកម្តៅទៅអោយរាងកាយ ដូច្នេះផ្នែករាងកាយដែលប៉ះអាវរងាកាន់តែច្រើនកាន់តែមានភាពកក់ក្តៅ។
មនុស្សភាគច្រើនពាក់អាវរងាមិនច្បាស់អំពីអត្ថប្រយោជន៍របស់វាថាត្រូវពាក់យ៉ាងណាអោយបានត្រឹមត្រូវ។
ជាទូទៅគេស្លៀកអាវដើម្បីអោយកក់ក្តៅ គេស្លៀកអាវយឺតនៅខាងក្នុង បន្ទាប់មកស្លៀក hoodie ឬ sweater រួចទើបពាក់អាវរងានៅខាងក្រៅគេបង្អស់។ ពួកគេគិតថាវិធីពាក់ច្រើនជាន់កាន់តែក្រាស់អាចរក្សាភាពកក់ក្តៅបានល្អបំផុត។ ប៉ុន្តែគួរអោយស្តាយវិធីនេះមិនត្រឹមត្រូវសម្រាប់អាវរងាទេ។
រូបភាព https://blog.osyakyou.jp/f-post/779
អាវរងាអាចរក្សាភាពកក់ក្តៅកាន់តែល្អប្រសិនបើអ្នកទុកអោយរាងកាយប៉ះផ្ទាល់នឹងអាវរងា។ និយាយម៉្យាងទៀតអ្នកគ្រាន់តែពាក់អាវយឺតនៅខាងក្នុង ហើយបន្ទាប់មកពាក់អាវរងាខាងក្រៅដើម្បីរក្សាភាពកក់ក្តៅ។
អ្នកអាចអនុវត្តវិធីនេះនៅពេលប្រើពូកគេងផងដែរ។
នៅរដូវរងាជនជាតិជប៉ុនភាគច្រើនរៀបពូកដាក់ជាន់ពីលើគ្នាដើម្បីរក្សាភាពកក់ក្តៅ។ ពេលនោះអ្នកគួរតែដាក់ពូកដែលមានស្រទាប់ខ្សល់ពីលើជិតរាងកាយ។
ករណីអាវរងាមិនអាចរក្សាភាពកក់ក្តៅ។
នៅពេលអាវរងាសើមវានឹងរួញមិនអាចផ្ទុកខ្យល់គ្រប់គ្រាន់ ដូច្នេះមិនអាចរក្សាកម្តៅបានល្អឡើយ។ ហេតុនេះប្រសិនបើអ្នកពាក់អាវរងាពេលភ្លៀងឬធ្លាក់ព្រិល អ្នកគួរតែចាប់អារម្មណ៍ពាក់អាវការពារទឹកដូចជាអាវភ្លៀងនៅខាងក្រៅ។
Sacchan