លក្ខណៈពិសេស​នៃ​ភោជនីយដ្ឋានជប៉ុន​ធ្វើអោយ​ភ្ញៀវបរទេស​ភ្ញាក់​ផ្អើល

នៅប្រទេសជប៉ុនល្បី​ដោយសារតែ Ometanashi។ សេវាកម្ម​នៅប្រទេសជប៉ុន​លឿន រហ័ស ងាយ​ស្រួល ហើយ​ទទួល​​បាន​ការវាយ​តម្លៃ​ខ្ពស់ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។ ប៉ុន្តែលក្ខណៈពិសេស​នៃ​ភោជនីយដ្ឋានជប៉ុនប្លែក​ពីគេ។

សូមមើលលក្ខណៈពិសេសប្លែកដែលរកឃើញនៅក្នុងភោជនីយដ្ឋានជប៉ុន។

១. Sumimasen

ដើម្បី​ហៅ​ម្ហូប​ជនជាតិ​ជប៉ុន​និយាយខ្លាំងៗ​ថា “Sumimasen” ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់បុគ្គលិក​។ ថ្មីៗនេះនៅក្នុងភោជនីយដ្ឋានជប៉ុនមួយចំនួនមានកណ្តឹង ដូច្នេះអ្នក​គ្រាន់តែចុចកណ្ដឹងប៉ុណ្ណោះ។ ប៉ុន្តែបើគ្មានកណ្តឹងពួកគេនៅតែហៅ​បុគ្គលិក​បែប​នេះ។

ចំពោះជនបរទេស​នេះជាទង្វើចម្លែក រីឯបណ្តាប្រទេសអ៊ឺរ៉ុបឬសហរដ្ឋអាមេរិកដើម្បី​ហៅ​​​ម្ហូបគេ​តែង​លើក​ដៃ​អោយ​សញ្ញាឬក្រឡេក​មើលទៅ​បុគ្គលិក ព្រោះពួកគេ​យល់​ថា​នឹង​រំ​ខាន​ភ្ញៀវដទៃទៀតប្រសិនបើគេស្រែកខ្លាំង។

២. តើ​អ្នក​ចង់​ផឹក​ទឹក​ទេ?

សេវាកម្មភោជនីយដ្ឋាននៅប្រទេសជប៉ុនពិតជាល្អ ប៉ុន្តែភ្ញៀវ​បរទេសមួយ​ចំនួន​បាន​អោយ​ដឹងទំហំ​កែវទឹកនៅជប៉ុនតូចពេកធ្វើអោយ​ពួកត្រូវ​ហៅ​ទឹក​ច្រើនដង។ អ្នកខ្លះថែមទាំងគិតថា “តើដោយសារតែជនជាតិជប៉ុនកម្រផឹកទឹកពេលទទួលទានអាហារមែនទេ?”។

ទោះជាយ៉ាងណានៅអឺរ៉ុបភោជនីយដ្ឋានខ្លះគិតថ្លៃភេសជ្ជៈ (រួមទាំងទឹកត្រជាក់)។ នៅអាមេរិកប្រសិនបើមិនហៅទឹកគេនឹង​មិន​យក​មកទេ។ ដូច្នេះ​ជន​បរទេស​ពិតជា​អរគុណ​ពេល​ទៅ​ដល់ភោជនីយដ្ឋានជប៉ុន ហើយ​​ទទួល​បាន​ទឹក​ត្រជាក់​មួយកែវដោយឥតគិតថ្លៃ។

៣. រូបភាពមឺនុយមុខម្ហូប

ទោះបីជា​អ្នក​មិន​ចេះ​អាន​ Kanji ឬ Hiragana ក៏​ដោយ អ្នក​នៅ​តែអាចបញ្ជាទិញ​ម្ហូបក្នុង​មឺនុយដោយគ្មាន​អក្សរអង់គ្លេស។ នេះក៏ព្រោះតែរូបភាពក្នុង​មឺនុយមុខ​ម្ហូប​ច្បាស់ហើយ​ស្រួល​មើល។ ក្រៅពី​រូបភាព​មឺនុយ​មុខ​ម្ហូប គេថែម​ទាំង​មាន​គំរូ​មុខ​ម្ហូបដូចជា​ម្ហូប​ពិត​ក្នុងភោជនីយដ្ឋាន។

ចំពោះ​មឺនុយ​មុខ​ម្ហូបនៅប្រទេស​ដទៃជាទូទៅគេ​គ្រាន់​តែ​ដាក់​ឈ្មោះ​មុខម្ហូប​ និងគ្រឿងផ្សំ ចំណែករូបភាព​​គ្រាន់​តែ​សម្រាប់​លម្អប៉ុណ្ណោះ។ ប៉ុន្តែ​នៅក្នុង​មឺនុយ​មុខ​ម្ហូបនៅភោជនីយដ្ឋានជប៉ុនរូប​ភាព​បង្ហាញអំពី​មុខ​ម្ហូប។ អាចនិយាយបានថាជនជាតិជប៉ុនចង់ឃើញអ្វីដែលពួកគេហូបមុនពេលបញ្ជាទិញ។

៤. ប្រើចង្កឹះផ្សេងដើម្បីចាប់​​ម្ហូប​រួម

នេះក៏ជាទម្លាប់ប្រើ​ចង្កឹះ​របស់ជនជាតិ​ជប៉ុន​ធ្វើ​អោយ​ជនបរទេសមិន​យល់។ តាម​ពិតជនជាតិ​ជប៉ុន​មិន​ប្រើ​ចង្កឹះ​ផ្សេងដើម្បី​ចាប់​ម្ហួម​ពេល​ទទួល​ទានអាហារជាមួយ​នឹង​ក្រុម​គ្រួ​សារឬសាច់​ញាតិទេ ប៉ុន្តែពេលញ៉ាំជាមួយអ្នក​ដទៃនេះជា​ទម្លាប់​សំ​ខាន់​ពួកគេ​ចាប់អារម្មណ៍។ នៅក្រៅប្រទេសជាពិសេសបណ្តាប្រទេសអឺរ៉ុប មិន​សូវ​មាន​​ម្ហូប​រួម​ដូចជា​សាច់អាំងឬស៊ុប​ឡើយ ដូច្នេះ​អ្នក​គួរតែ​ចាប់​អារម្ម​ណ៍ការ​ប្តូរ​ចង្កឹះពេល​ទទួល​ទាន​អាហារនៅជប៉ុន។

៥. ខ្ញុំនឹងចេញប្រាក់

ជនបរទេសប្រាកដជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ទិដ្ឋភាពដណ្តើម​ចេញ​ប្រាក់​នៅក្នុង​ភោជនីយដ្ឋានជប៉ុន។ ជាការពិតបណ្តាប្រទេសនៅអឺរ៉ុបមិន​មែន​តែងតែ​ចែក​ប្រាក់​ចេញ​ស្មើគ្នា​រហូត​ទេ ប៉ុន្តែ​ពួក​គេ​នឹង​និយាយ​គ្នា​មុន​ថា​អ្នក​ណា​ជា​អ្នក​ចេញ​ប្រាក់។ ផ្ទុយ​ទៅវិញ​នៅ​ជប៉ុនចេញ​ប្រាក់​ដូចជា​សង្រ្គាមអ្នក​ណា​ក៏​ដណ្តើម​ចេញប្រាក់​ដែរ។

មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេនេះគឺជាវប្បធម៌ចម្លែកនៅបណ្តាប្រទេសអាស៊ីផងដែរ។

តើនៅមានអ្វីប្លែកក្នុង​ភោជនីយដ្ឋានជប៉ុន?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: