នៅជប៉ុន​ពេល​រដូវ​រងាមក​ដល់គេនាំគ្នាទៅស្ទូច​ត្រី​ក្នុង​រន្ធ​ទឹកកក

តើ​អ្នក​ធ្លាប់​ឃើញ​ទិដ្ឋភាព​ស្ទូច​ត្រី​នៅក្នុងរន្ធទឹកកក​ដែរទេ?

រូបភាព https://srdk.rakuten.jp/entry/2017/02/22/110000

រដូវរងានៅប្រទេសជប៉ុនពិតជា​ត្រជាក់​ខ្លាំងណាស់។ ប៉ុន្តែ​នេះ​ក៏​ជារដូវ​កាលដែល​រីករាយនឹងសកម្មភាពផ្សេងៗ​ផង​ដែរ។ ស្ទូច​ត្រី Wakasagi ក្នុងរន្ធទឹកកក។

រូបភាព https://www.naturum.co.jp/contents/scene/wakasagi/

 ​ត្រី Wakasagi គឺជាប្រភេទត្រីមួយដែលមានទំហំពី ១០ ទៅ ១៥ សង់ទី​ម៉ែត្រ​។ ត្រីនេះមានទំលាប់បង្កកំណើតនៅនិទាឃរដូវ អាយុ​កាល​របស់​វា​ត្រឹម​តែ​ ១ ឆ្នាំ។ ត្រី​នេះ​បរិភោគ​ឆ្ងាញ់​បំផុតក្នុងរដូវរងា ប៉ុន្តែដោយសារវារស់​នៅក្នុងទឹក ដូច្នេះ​ដើម្បី​ចាប់​ត្រី​ត្រូវ​ទម្លាក់​សន្ទូច​ក្នុង​រន្ធទឹក​កក។

តើអ្នកចង់ដឹងពីរបៀបដែលគេចាប់​ត្រី Wakasagi ទេ? ដំ​បូង​ត្រូវ​ប្រើ​ឧបករណ៍ខួងរន្ធមួយ​នៅ​ក្រោមផ្ទាំងទឹកកក បន្ទាប់​មក​ទម្លាក់​សន្ទូចទៅក្នុងរន្ធទឹកកកដែលទើបនឹងខួង។

រូបភាព https://srdk.rakuten.jp/entry/2017/02/22/110000

នៅក្នុងរដូវរងាមនុស្ស​មួយ​ចំ​នួន​យក​តង់ និង​ឧបករណ៍​ស្ទូច​ត្រីដើម្បីរីករាយនឹងរដូវនេសាទត្រី Wakasagi។

រូបភាព https://srdk.rakuten.jp/entry/2017/02/22/110000

ដោយ​សារតែ​ត្រី Wakasagi មានទំហំតូច ដូច្នេះ​សន្ទូចប្រើ​សម្រាប់​ស្ទូច​ក៏​តូច​ដែរ។ 

តើ​អ្នក​ត្រូវ​ញ៉ាំត្រី​អស់​ប៉ុន្មាន​ទើបឆ្អែតបើត្រី​តូច​យ៉ាង​នេះ?

រូបភាព https://srdk.rakuten.jp/entry/2017/02/22/110000

ត្រី Wakasagi ក្រោយ​ពេលចាប់​បាន​អាច​ចៀន​ឬធ្វើជា Tempura។

រូបភាព https://srdk.rakuten.jp/entry/2017/02/22/110000

អង្គុយសំងំចាប់​ត្រីក្រោម​អាកាសធាតុ​ត្រជាក់​គ្មានអ្វីប្រសើរជាងញ៉ាំ​ត្រី​ក្តៅ​​ឆ្ងាញ់​ឡើយ។ ប៉ុន្តែ​ដោយ​សារ​តែ​ត្រី​នេះ​តូច​ពេក​ហាក់​ដូចជា​មិន​ងាយ​ឆ្អែត​ទេ។

អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​គឺ​អង្គុយ​ចាំ​ត្រី​សុី​សន្ទូច មិន​ដឹងថា​រសជាតិ​ត្រី Wakasagi ពិត​ជា​ឆ្ងាញ់​ដែរទេឬវា​ឆ្ងាញ់​ព្រោះ​តែ​ត្រូវ​ចាំ​យូរ?

មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ស្ទូច​ត្រី​ក្នុង​រន្ធទឹក​កកបែប​នេះ។ ប្រសិន​បើ​មាន​ឳកាស​តើ​អ្នក​ចង់​សាក​ល្បង​ដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: