ហេតុអ្វី Yakuza មានវ័យចំណាស់ចូលគុកកាន់តែច្រើនឡើង?
ដោយសារភាពចាស់ជរានៃប្រជាជន ប្រទេសជប៉ុនត្រូវប្រឈមនឹងកង្វះកម្លាំងពលកម្ម។ ប្រទេសនេះត្រូវជួលពលករបរទេសមកធ្វើការគ្រប់វិស័យរួមទាំងសិក្ខាកាមផ្នែកបច្ចេកវិទ្យា។
ស្ទើរតែគ្រប់វិស័យទាំងអស់កំពុងប្រឈមនឹងស្ថានភាពខ្វះខាត ហើយ Yakuza ក៏បែបនេះដែរ។
រូបភាព https://www.cinematoday.jp/movie/T0019648
កាលពីប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍មួយបានបង្កអោយមានវិបត្តិក្នុងក្រុម Yakuza។ មេដឹកនាំ Yakuza អាយុ ៦៨ ឆ្នាំចូលគុកពីបទបាញ់សម្លាប់មនុស្ស។ ក្នុងពេលជាមួយគ្នានោះ Yakuza ម្នាក់ចេញពីពន្ធនាគារនៅអាយុ ៧២ ឆ្នាំ។
ជាទូទៅមនុស្សដែលបង្កជម្លោះក្នុងក្រុម Yakuza គឺជាយុវជន។ ប្រសិនបើ Yakuza ម្នាក់សម្លាប់សត្រូវហើយចូលគុកនៅអាយុពី ១៥-២០ ឆ្នាំគេនឹងត្រូវបានតំឡើងឋានៈក្នុងក្រុម។
ប៉ុន្តែការដាក់ទណ្ឌកម្មចំពោះ Yakuza បច្ចុប្បន្នកាន់តែធ្ងន់។ ការផ្តន្ទាទោសចំពោះអំពើឃាតកម្មគឺជាប់ពន្ធនាគារអស់មួយជីវិត។ នៅពេលជាប់ពន្ធនាគារមិនអាចត្រូវបានដោះលែងទេ ដូច្នេះយុវជននៅក្នុងក្រុមមិនហ៊ានទទួលភារកិច្ចសម្លាប់សត្រូវទៀតទេ។
ហេតុនេះគេសម្រេចថា Yakuza ដែលមានវ័យចំណាស់ទទួលភារកិច្ចសម្លាប់មនុស្ស។ ទោះជាយ៉ាងណាមិនមែនបង្ខំទេតែជាការស្ម័គ្រចិត្ត។
នៅក្នុងសម័យបច្ចុប្បន្នមិនមានការងារច្រើនសម្រាប់មនុស្សចាស់ក្នុងក្រុម Yakuza ទេ។ ប្រសិនបើបន្តរស់នៅក្រៅសង្គមនោះជីវិតនឹងកាន់តែអាក្រក់ទៅៗ។ ចូលក្នុងពន្ធនាគារយ៉ាងហោចណាស់ពួកគេត្រូវបានធានានូវតម្រូវការរស់នៅធម្មតា។ ចំពោះអ្នកទាំងនេះពន្ធនាគារដូចជាមណ្ឌលថែទាំមនុស្សចាស់។
នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ Yakuza អាយុ ៦៨ ឆ្នាំក្នុងក្រុម Yakuza លំដាប់កំពូលនៅជប៉ុនគឺ Kodokai នៃ Yamaguchi-gumi។ ក្រុមនេះបានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារអ្នកដែលចូលគុកព្រោះតែបំពេញភារកិច្ចក្នុងក្រុម។ មិនត្រឹមតែប្រាក់ប៉ុណ្ណោះទេ ក្រុមថែមទាំងថែទាំសមាជិកគ្រួសាររបស់ពួកគេយ៉ាងដិតដល់ឧទាហរណ៍ប្រសិនបើផ្ទះមានកូនប្រុសត្រៀមចូលរៀនសាលាបឋមសិក្សានឹងជូនកង់មួយ ចំណែកកូនស្រីទទួលបានឧបករណ៍ភ្លេងអគ័រដេអុង។
នេះជាអ្វីដែលគេនិយាយតៗគ្នាក្នុងក្រុម៖ ជីវិតរបស់យើងមានអាហារហូបគ្រប់គ្រាន់ដោយសារតែសមាជិកដែលបានជាប់គុក។
ដោយសារតែគំនិតនេះធ្វើអោយមនុស្សចាស់នៅក្នុងក្រុមសុខចិត្តលះបង់ខ្លួន។ ទោះបី Yakuza គ្មានអ្វីល្អក៏ដោយ ប៉ុន្តែយើងឃើញថាពួកគេជួយគ្នាទៅវិញទៅមកនៅក្នុងក្រុមដើម្បីជីវិតកាន់តែប្រសើរ។
និយាយរួម Yakuza ក៏ទទួលរងបន្ទុកនៃសង្គមនេះដែរ។
Kengo Abe