គេងនៅសណ្ឋាគារត្រឹមតែ ១០០ យ៉េនក្នុងមួយយប់ប្រសិនបើអ្នកអនុញ្ញាតអោយផ្សាយបន្តផ្ទាល់
សណ្ឋាគារមួយនៅ Fukuoka ប្រទេសជប៉ុនមានបន្ទប់ជួលតម្លៃថោកបំផុតត្រឹមតែ ១០០ យ៉េនក្នុង ១ យប់ប៉ុណ្ណោះ។
Business Ryokan Asahi មានទីតាំងស្ថិតនៅក្នុងតំបន់ Chuo ផ្តល់ជូននូវបន្ទប់ជួលបែបជប៉ុនមានសំភារៈគ្រប់គ្រាន់តម្លៃត្រឹមតែ ១០០ យ៉េនក្នុង ១ យប់។
ជាការពិតណាស់ដើម្បីទទួលបានតម្លៃថោកបែបនេះ អ្នកត្រូវចំណាយពេលវេលារបស់ខ្លួនអនុញ្ញាតអោយសណ្ឋាគារ livestream ការស្នាក់នៅរបស់អ្នកក្នុងរយៈពេល ២៤ ម៉ោង។ វីដេអូនេះនឹងត្រូវបានចាក់ផ្សាយនៅលើ Youtube របស់សណ្ឋាគារដែលបច្ចុប្បន្នមានភ្ញៀវប្រមាណ ៣០០០ នាក់ចុះឈ្មោះ។
Business Ryokan Asahi ឬត្រូវបានគេហៅថា “One Dollar Hotel” ផ្តល់ជូននូវបន្ទប់កន្ទេល Tatami ពូកគេង ទូរទស្សន៍ តុតូច និងទឹកក្តៅ មិនខុសគ្នាប៉ុន្មានពីសម្ភារៈមានស្រាប់ក្នុង Ryokan ឡើយ។
ភាពខុសគ្នាគឺថានៅកណ្តាលបន្ទប់មានកុំព្យូទ័រមួយសម្រាប់ថតសកម្មភាពរបស់ភ្ញៀវ។ ទោះបីត្រូវបានអនុញ្ញាតអោយថតប៉ុន្តែគ្មានសម្លេងទេ។ ដូច្នេះភ្ញៀវនៅតែអាចនិយាយដោយមិនបារម្ភគេលួចស្តាប់។
លើសពីនេះសណ្ឋាគារក៏ហាមឃាត់អាកប្បកិរិយាដែលមិនសមរម្យតាមគោលការណ៍របស់ Youtube ដូចជាអាក្រាតកាយ សកម្មភាពទាក់ទងនឹងការរួមភេទ -ល-។ ភ្ញៀវអាចប្តូរសម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកក្រៅពីបរិវេណផ្សាយបន្តផ្ទាល់។ ហើយព័ត៌មានអ្នកដែលបង្ហាញខ្លួននៅក្នុងវីដេអូនឹងត្រូវរក្សាជាការសម្ងាត់។
ចុងបញ្ចប់ភ្ញៀវអាចបិទភ្លើងពេលចូលគេង។
បច្ចុប្បន្នសណ្ឋាគារនេះមានវីដេអូចំនួន ៧ នៅលើគេហទំព័រ Youtube របស់ខ្លួន។
ប្រសិនបើអ្នកមានសំណួរចំពោះគោលបំណងនៃគោលការណ៍នេះ ខាងក្រោមនេះមានសំណួរ និងចម្លើយសម្រាប់ជាឯកសារយោង។
សំណួរ៖ តើផែនការនេះមានគោលបំណងអ្វី?
ចម្លើយ៖ យើងកំពុងស្វែងរកវិធីបង្កើនការជួលបន្ទប់នៅថ្ងៃធម្មតា។
សំណួរ៖ តើវាមានសម្លេងដែរឬទេ?
ចម្លើយ៖ យើងនឹងមិនចាក់សំលេងទេ។
សំណួរ៖ ប្តូរសម្លៀកបំពាក់នៅកន្លែងណា?
ចម្លើយ៖ សូមប្តូរសម្លៀកបំពាក់នៅបន្ទប់ទឹករួម។
សំណួរ៖ តើពេលគេងបិទភ្លើងដែរទេ?
ចម្លើយ៖ ពេលគេងអ្នកអាចបិទភ្លើង។
Sacchan