នៅជប៉ុនតើ​បុរស និង​ស្រ្តីងូតទឹកជាមួយគ្នាជារឿង​ធម្មតាឬ?

ពេលធ្វើដំណើរកំ​សាន្តទៅប្រទេសជប៉ុនអ្នកប្រាកដជាបានឃើញវាំងននមាន​ពាក្យ​ថា「ゆ」(Yu) ឬផ្ទាំងមាន​អក្សរ「〇〇湯」(កន្លែងទឹកក្តៅ OO「××温泉」(ផ្ទះសំ​ណាក់ onsen xx)។

រូបភាព https://www.tripadvisor.com/

រូបភាព https://www.tripadvisor.com/

បន្ទប់​ទឹក​សាធារណៈមាននៅប្រទេសជប៉ុនតាំងពីបុរាណកាលមកម្ល៉េះ។ ពេលអ្នក​លើក​វាំងនន​ឡើង​ដើម្បីចូលទៅក្នុងអ្នក​ប្រាកដជាឃើញ​ធ្នើដាក់​ស្បែក​ជើង កន្លែងបញ្ជាទិញ​សំ​បុត្រ បន្ទប់​ផ្លាស់​ខោអាវជាទិដ្ឋភាពដែល​ទស្សនិកជនឃើញ​ច្រើ​ននៅ​ក្នុង​ខ្សែភាព​យន្តជប៉ុនកាលពី ២០ ឆ្នាំមុន។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចពេលដែលផ្ទះ​ប្រជាជនមាន​បន្ទប់ទឹករៀងៗខ្លួន ចំណែក​បន្ទប់​ទឹក​សាធារណៈលែងសំ​ខាន់​។ ប្រភេទ​សេវាកម្ម​ត្រាំ​ទឹក​ក្តៅកាន់តែ​ច្រើន​ឡើង ហើយ​បន្ទប់​ទឹក​សាធារណៈក៏​កាន់​តែ​តិចទៅ។

រូបភាព https://tenki.jp/suppl/r_miwa/

ជនជាតិជប៉ុនចូលចិត្តត្រាំខ្លួន​ក្នុងទឹកក្តៅ ដូច្នេះ​ស្ទើរតែ​រាល់​ថ្ងៃពួកគេ​​ត្រាំទឹក​ក្តៅ។ ចំណែកជនបរទេសភាគច្រើនចូលចិត្តងូតទឹកធម្មតា។ ចំពោះជនជាតិ​ជប៉ុនងូត​ទឹក​មិន​ត្រឹម​តែ​សម្រាប់​សម្អាត​រាង​កាយប៉ុណ្ណោះទេ ថែមទាំងបំបាត់ភាពនឿយហត់ផ្លូវចិត្តពេល​ធ្វើការ​ពេញមួយ​ថ្ងៃ។ ចំណែក​ជនបរទេសងូតទឹកគ្រាន់តែដើម្បី​លាង​សម្អាតធូលីប៉ុណ្ណោះ។

តើអ្នកដឹងទេថាទម្លាប់ងូតទឹករបស់ជនជាតិជប៉ុនប្លែកដែរឬទេ?

ជនជាតិជប៉ុនងងូតទឹកមុនពេលចូលគេង។

នៅប្រទេសជប៉ុនមានគំនិតមួយ​គឺមុនពេលចូលគេងត្រូវងូតទឹកដើម្បីអោយ​គេងលក់​ស្រួល។ ខុសពីជនបរទេសភាគ​ច្រើន​ងូត​ទឹក​នៅ​ពេល​ព្រឹកដើម្បី​អោយ​អារម្មណ៍​ស្រស់​ស្រាយសម្រាប់​ថ្ងៃថ្មី។

តើនៅ​ជប៉ុនមាន​ទម្លាប់ងូត​ទឹក​រួម​គ្នាឬ?

ក្មេងៗនៅប្រទេសជប៉ុន​ភាគ​ច្រើន​ត្រូវ​បាន​ឪពុក​ម្តាយ​ងូត​ទឹក​អោយ។ ដូច្នេះទិដ្ឋភាពឪពុក និងកូនស្រីងូត​ទឹក​ជាមួយ​គ្នាក្នុង​ខ្សែភាព​យន្ត Anime ដូចជា “My Neighbor Totoro” ឬ “Chibi Maruko-chan” តែងតែធ្វើអោយទស្សនិកជនបរទេសខ្មាស់អៀន។

អាក្រាតពេល​ងូត​ទឹក​ក្តៅមានតែ​នៅ​ជប៉ុន​ប៉ុណ្ណោះ។

នៅតំបន់​ទឹក​ក្តៅបរទេសបុរស និងស្ត្រីស្លៀកឈុតហែលទឹកហែលដូចនៅក្នុងអាងទឹកធម្មតា។ ផ្ទុយទៅវិញនៅប្រទេសជប៉ុនប្រសិន​បើ​អ្នក​ទៅងូត​ទឹក​ក្តៅមិន​អាច​ស្លៀកសម្លៀកបំពាក់ទេ។ ដូច្នេះ​ការត្រាំទឹកក្តៅ Onsen នៅជប៉ុនដើម្បីសម្រាកជាជាងសកម្មភាព​លេង​កំ​សាន្ត។

នៅសម័យ Edo តើបុរស និងស្ត្រីងូតទឹករួមគ្នា?

រូបភាព https://store.shopping.yahoo.co.jp/liberty/630-0798.html

នៅសតវត្សរ៍ទី ៦ ជាមួយនឹងការអភិវឌ្ឍនៃព្រះពុទ្ធសាសនា បន្ទប់ទឹក​សាធារណៈចូល​មក​ជប៉ុន​តាមរយៈប្រទេសចិន។

ការបង្រៀនរបស់ព្រះពុទ្ធមានបន្ទូលថា “ត្រាំខ្លួន​នៅ​ក្នុង​ទឹកជួយការពារជំងឺទាំង ៧ យ៉ាង និង​នាំមក​នូវសំ​ណាងទាំង ៧ យ៉ាង”។ នៅ​ក្នុង​វត្ត​ពី​បុរាណមាន​កន្លែង​ត្រាំ​ទឹកសម្រាប់ព្រះសង្ឃសម្អាតខ្លួន។ ក្រោយមកប្រជាជន​យក​តម្រាប់​តាមហើយ​កាន់តែ​ពេញ​និយម។

នៅទីក្រុង Edo ក្នុងឆ្នាំ ១៨១៣ (បច្ចុប្បន្នគឺទីក្រុងតូក្យូ) មា​នប្រហែល ៦០០ បន្ទប់ទឹក​សាធារណៈ។ គេនិយាយថារហូត​ដល់ពាក់​កណ្តាលសម័យ Edo ប្រជាជននៅតែងូតទឹករួមគ្នា។ មូលហេតុ​ដោយសារអុសប្រើសម្រាប់ដាំទឹកពុះកម្រមាន។ បន្ទប់ទឹកសាធារណៈត្រូវបានគេហៅថា “បន្ទប់ទឹករួម”។

ពឹងទៅលើបដិវត្ត Kansei (១៧៨៧-១៧៩៣) នាំអោយ​ការងូតទឹករួម​រវាង​បុរស និង​ស្រ្តីត្រូវបានហាមឃាត់។ បន្ទប់​ទឹក​សាធារណៈនៅ​ពេល​នោះត្រូវបែងចែកកន្លែងសម្រាប់​បុរស​ និងស្រ្តីដោយ​ផ្ទាំង​ខណ្ឌ។

នៅក្នុងសៀវភៅ “ដំណើរ​ផ្សង​ព្រេងទៅជប៉ុន” អ្នករុករក Perry បានកត់ត្រារឿងដែលគួរអោយភ្ញាក់​ផ្អើលថា៖

“នៅ Edo បុរស និង​ស្រ្តីអាច​ងូត​ទឹក​រួម​គ្នានៅ​ក្នុង​បន្ទប់​ទឹក”។

ការហាម​ឃាត់​បែប​នេះ​បន្ត​រហូត​ដល់​សម័យ Meiji។ បន្ទាប់​មក​ការហាមឃាត់ត្រូវបានអនុវត្តយ៉ាងតឹងរឹងក្នុង​ឆ្នាំ ១៩០០ ដោយសារបទបញ្ជារបស់ក្រសួងមហាផ្ទៃ។

អត្ថន័យនៃពាក្យ わ」(wa) និង 「ぬ」(nư) នៅលើក្តារឈើមុខបន្ទប់ទឹកសាធារណៈ។

រូបភាព https://tenki.jp/suppl/r_miwa/

ឥឡូវនេះអ្នកប្រហែលជាយល់ពីវប្បធម៌ងូត​ទឹក​របស់​ជនជាតិជប៉ុនខុស​ពី​ពិភព​លោក​យ៉ាង​ណា។ អាស្រ័យតាមតំបន់នីមួយៗវប្បធម៌នេះមានភាពខុសគ្នា។ ឧទាហរណ៍ជនជាតិជប៉ុនមានវប្បធម៌អ្នកដែលក្មេងត្រូវដុសខ្នងអោយអ្នកដែល​មាន​អាយុ​ច្រើន​ជាង។ ដូច្នេះហើយនៅក្នុងខ្សែភាពយន្តជប៉ុនយើងច្រើនតែឃើញទិដ្ឋភាពកូនប្រុសដុសខ្នងអោយ​ឪពុកឬថ្នាក់ក្រោម​ដុស​ខ្នងអោយ​ថ្នាក់​លើ។

ក្រៅពីពាក្យ「ゆ」(Yu)​ លើវាំងននបន្ទាប់​ទឹក​សាធារណៈបុគ្គលិកម្តងម្កាលប្តូរពាក្យថា 「わ」(wa) និង 「ぬ」(nư) តើអ្នកដឹងថាមានន័យដូម្តេ៉ចទេ?

ពាក្យ “Wa” មានន័យថាបន្ទប់ទឹកកំ​ពុងបើកទ្វារ។ រីឯពេលបិទទ្វារ​ដាក់​ពាក្យ “Nư”។

តម្លៃប្រើ​បន្ទប់ទឹក​សាធារណៈក្នុងម្តងប្រហែល ៤៦០ យ៉េន។ ប្រសិន​បើ​នៅ​ផ្ទះ​របស់​អ្នក​មាន​អាង​ត្រាំ​ទឹក​តម្លៃ​នេះ​ហាក់​ដូចជា​ថ្លៃ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្នក​អាច​រីក​រាយ​នឹង​បរិយាកាសធំទូលាយ និង​មើល​ផ្ទាំងគំនូរ​នៅលើជញ្ជាំង។

រូបភាព https://tenki.jp/suppl/r_miwa/

ក្រៅពី​នេះ​ដើម្បី​ទាក់​ទាញ​ភ្ញៀវបន្ទប់​ទឹក​សាធារណៈមាន​សេវាកម្ម​ជាច្រើន​ទៀតដូចជាអាងហែលទឹកប្រើ​ឳសថ អាង​ទឹកម៉ាស្សា អាងទឹកក្តៅ បន្ទប់​សូ​ណា និង​បន្ទប់​ទឹកខាង​ក្រៅ -ល-។

បន្ទប់សូណា

រូបភាព http://www.yunoizumi.com/souka/

​អាង​ទឹកម៉ាស្សា

រូបភាព http://pokaon-tosa.com/?p=407

បន្ទប់​ទឹកខាង​ក្រៅ

រូបភាព https://www.nobogura.co.jp/hotspring/openair.html

នៅ “ថ្ងៃងូតទឹកសាធារណៈ” ថ្ងៃទី ២៦ ជារៀងរាល់ខែ បន្ទប់ទឹក​សាធារណៈមាន​រៀបចំ​កម្មវិធីបញ្ចុះ​តម្លៃ​ដូច​ជា​សំបុត្រឥតគិតថ្លៃ -ល- ប្រសិនបើអ្នកមានឳកាស​ ហេតុអ្វីអ្នកមិនមកទីនេះដើម្បីទទួលសាកល្បង​វប្បធម៌ប្លែកនេះ?

ប្រភព https://tenki.jp/suppl/r_miwa/

Chiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: