តើ​អ្នក​ធ្លាប់ហូប Natto ទេ? ប្រសិនបើអ្នក​ដឹង​ពី​គុណ​សម្បត្តិ​នៃ​ការ​ហូប Natto អ្នក​ប្រាកដ​ជា​ចង់​ហូប​ភ្លាម

តើអ្នកចេះហូប Natto ទេ? (សណ្តែកសៀងឡើងជូរ)។

រូបភាព https://news.livedoor.com/article/detail/15411842/

មនុស្ស​ខ្លះ​គ្រាន់តែមើលក៏​មិន​អាច​ហូបទៅហើយ ខ្ញុំ​គិត​ថា​មនុស្ស​មួ​យ​ចំនួន​មានអារម្មណ៍បែបនេះមាន​ច្រើន​។ មិន​ត្រឹម​តែមានក្លិនប៉ុណ្ណោះទេ Natto ថែម​ទាំង​​ស្អិតៗ​ធ្វើ​ឲ្យ​​អ្នក​​មើល​ឃើញ​​មិន​​ចង់​បរិភោគ។

ខ្ញុំ​​យល់ពីអារម្មណ៍​នេះ ប៉ុន្តែគុណសម្បត្តិរបស់ Natto មិន​ត្រឹម​តែ​ថោកថែមទាំង​ល្អ​សម្រាប់​សុខ​ភាពទៀត។ Natto ដូចជា​នារី​ម្នាក់​ប្រហែលជាដំបូង​មើលទៅមិនទាក់ទាញ ប៉ុន្តែនៅពេលអ្នក “លង់ស្នេហ៍” ជាមួយ​នាងនឹង​មិន​អាច​ដកខ្លួន​បាន​ទេ។ នេះជាមូល​ហេតុ​ដែលធ្វើឲ្យ Natto កាន់តែមាន​អ្នកហូបច្រើន​។

នេះគឺជាអត្ថប្រយោជន៍របស់ Natto សម្រាប់មិត្តនារី។

រូបភាព https://news.livedoor.com/article/detail/15411842/

នៅ​ក្នុង Natto មាន​ផ្ទុក isoflavone គឺជាសារធាតុ​ដែល​សំ​ខាន់​ណាស់សម្រាប់ស្ត្រី។ សារធាតុនេះមានតួនាទីដូច Estrogen ជួយរឹតបណ្តឹងស្បែក ល្អសម្រាប់​ដើម​ទ្រូង ប្រឆាំងភាពចាស់ និង​ធ្វើឲ្យ​អ័រម៉ូនមានតុល្យភាព។

មានន័យថាអ្នកហូប Natto កាន់តែច្រើនអ្នកកាន់តែស្រស់ស្អាត។

ការពារការទល់លាមក

រូបភាព https://news.livedoor.com/article/detail/15411842/

នៅ​ក្នុង​ Natto មានផ្ទុកទៅដោយ Dietary fiber ច្រើនដែលការពារការទល់លាមក។ អ្នក​ប្រាកដជាស្អប់ការ​ទល់​លាមក មិន​ត្រឹម​តែ​ធ្វើឲ្យ​ពេញ​​ពោះប៉ុណ្ណោះទេ ថែម​ទាំង​ផ្ទុកសារធាតុ​ពុល​ក្នុង​ខ្លួន​ផងដែរ ធ្វើឲ្យ​ស្បែកកាន់តែអា​ក្រក់។ ក្នុង​ដំ​ឡូង សាឡាត់ស និង Greater burdock មាន​ផ្ទុក Dietary fiber ប៉ុន្តែ​ត្រូវ​ចម្អិន​ទើប​អាច​ទទួល​ទាន។

ចំពោះ Natto អ្នក​គ្រាន់តែទុកក្នុងទូទឹកកករួចញ៉ាំជាមួយបាយ​ក្តៅតែប៉ុណ្ណោះ។

ជំនួយ​ដល់ប្រព័ន្ធភាពស៊ាំ

រូបភាព https://news.livedoor.com/article/detail/15411842/

Natto អាចជួយ​បង្កើន​ប្រព័ន្ធភាពស៊ាំ មិនត្រឹមតែកាត់បន្ថយជំងឺផ្តាសាយប៉ុណ្ណោះទេ សារធាតុ Nattokinase ក្នុង Natto មានមុខងារបន្សាបជាតិពុលក្នុងឈាមផងដែរ។

Natto អាចកាត់បន្ថយជំងឺស្លាប់​ដែល​បណ្តាល​មក​ពីហូរឈាមសរសៃប្រាសាទ។

ដោយ​សារ​តែ​គុណសម្បតិ្តទាំងនេះ​របស់​ Natto បានក្លាយទៅជាផលិតផលដែលលក់ដាច់ខ្លាំងនៅលើពិភព​លោក ជាពិសេសនៅប្រទេសកូរ៉េ។ ប៉ុន្តែអាជីវកម្មកូរ៉េមួយចំនួនបែរជាឆ្លៀតប្រើចំណុចនេះថា Natto ជាម្ហូ​បរបស់​កូរ៉េ។ សង្ឃឹមថាវិធីផ្សព្វផ្សាយដែលមិនមែនជាការពិតអាចកាត់​បន្ថយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: