រដូវ​រងាមាន​ព្រិល​ធ្លាក់​ និទាឃរដូវមាន​ផ្កាសាគូរ៉ា​រីក តើ​អាចមើល​ព្រិល និងផ្កាសាគូរ៉ា​រីកក្នុង​ពេលតែមួយទេ?

ប្រសិនបើអ្នកមានឱកាសទៅប្រទេសជប៉ុនតើអ្នកចង់ធ្វើអ្វី? ទៅមើល​ផ្កា​សាគូរ៉ា​រីក​? ទៅមើល​ព្រិល​ធ្លាក់? ទៅ​មើលរដូវស្លឹកឈើជ្រុះ ឬបរិភោគ​អាហារ​នៅប្រទេសជប៉ុន​?

ឱកាសទៅជប៉ុនមិនច្រើនឡើយតែអ្នកចង់មើលព្រិលធ្លាក់​ផង មើល​ផ្កាសាគូរ៉ាផង តើ​ត្រូវ​ធ្វើ​យ៉ាង​ណា? ធ្វើដំណើរទៅប្រទេសមួយដែលមាន ៤ រដូវកាលដូចជាប្រទេសជប៉ុនធ្វើអោយអ្នកពិតជារំភើប និងឈឺក្បាល។

ប្រសិនបើអ្នកមានការព្រួយបារម្ភទាំង​នេះ ខ្ញុំ​សូម​ណែនាំកន្លែង​មួយ​សម្រាប់​អ្នក​ទាំង​អស់គ្នាដែល​អាច​មើល​ព្រិល និង​ផ្កាសាគូរ៉ា។

រូបភាព https://www.jalan.net/news/article/304052/

រូបភាព​ខាង​លើ​បង្ហាញពី​ផ្កាសាគូរ៉ារីកនៅ​តាម​ដង​ផ្លូវ​ជា​មួយ​នឹង​ផ្កាពណ៌​លឿង ទិដ្ឋភាព​ដែល​អ្នក​អាច​នឹង​ឃើញនៅនិទាឃរដូវ (ប្រហែលខែមេសា)។ តើអ្នកនឹងភ្ញាក់ផ្អើលទេប្រសិនបើអ្នកដឹងថារូបថតនេះត្រូវបាន​ថត​នៅក្នុងខែកុម្ភៈ?​

ផ្កាសាគូរ៉ាពណ៌ផ្កាឈូកដែល​រីក​មុន​គេហៅ​ថា Kawazuzakura។ នៅខេត្ត Shizuoka នៅលើកោះ Izu ខណៈដែល​តំបន់​ផ្សេង​ៗទៀតនៃប្រទេសជប៉ុនស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់ ចំណែកអាកាសធាតុ​តំបន់​នេះចាប់​ផ្តើមកក់​ក្តៅរហូតដល់ផ្កាសាគូរ៉ាអាចរីក។ លើសពីនេះឳកាសមើល​ផ្ការីក​នៅ​ទីនេះ​មាន​រយៈពេលយូរ។ ជាទូទៅ​ផ្កាសាគូរ៉ានឹង​រោយ​ក្នុង​រយៈពេលមួយ​សប្តាហ៍។ ក្រៅពីនេះវាពិបាកក្នុងការទាយពេលវេលាជាក់លាក់ពេលផ្ការីក ដូច្នេះ​មនុស្ស​ជាច្រើន​ត្រូវ​ខក​ចិត្តពេល​ទៅ​មើល​ផ្ការីក​បែរជាឃើញ​តែដើមឈើស្ងួត។ នៅ Shizuoka ដោយ​សារ​តែ​រយៈពេលចេញផ្កាយូរ ដូច្នេះឱកាសនៃការមើលឃើញផ្កាក៏កើនឡើងដែរ។

នៅខេត្ត Shizuoka ល្បីដោយសារតែ​អាចទៅទស្សនាភ្នំហ្វូជី។

រូបភាព http://www.grinpa.com/attraction/winter/

នៅ​​ជើង​ភ្នំហ្វូជីនៅ​តែមាន​អាកាសធាតុត្រជាក់។ អ្នក​​អាចគយ​គន់ទេសភាព​ព្រិល​ឬលេង​ស្គី។ GrinPa គឺជាឧទ្យានកំ​សាន្តដ៏ល្បីសម្រាប់​អ្នក​ជិះ​ស្គី។ ទោះបីនៅជើងភ្នំហ្វូជីតែដោយសាររយៈបណ្តោយអាកាសធាតុនៅតែត្រជាក់ខ្លាំងទោះជានៅចុងខែកុម្ភៈ។

នៅពេលនិយាយពីខេត្ត Shizuoka អ្នក​ប្រាកដជាមិន​អាចរំ​លង​ម្ហូបពិសេសដូចជាត្រី​ឡើយ។ 

រូបភាព http://www.matsusyo.co.jp/hiruami/saba1.htm

បរិមាណ​​ខ្លាញ់​របស់​ត្រីដែល​ចាប់​បាន​ក្នុង​រយៈពេល​នេះពិតជា​ឆ្ងាញ់​ណាស់។ បិរភោគឆៅឬអាំងសុទ្ធតែ​ឆ្ងាញ់ អ្នក​អាច​រីក​រាយ​ជាមួយ​នឹង​រសជាតិ​ដ៏​ពិសេស​នេះ។ ដូច្នេះអ្នក​គួរតែ​ភ្លក់​ Sashimi ពេលមក​កំ​សាន្ត​នៅ Shizuoka ក្នុងខែកុម្ភៈ។

តើអ្នកមានគម្រោង​ធ្វើដំណើរក្នុងខែកុម្ភៈហើយឬនៅ? ប្រសិន​បើ​អ្នក​ចង់​ទៅមើល​ផ្កាសាគូរ៉ា លេងស្គីទឹកកកនៅ​ក្រោម​ជើងភ្នំហ្វូជី ហើយបិរភោគត្រីស្រស់ ខេត្ត Shizuoka គឺជាជម្រើសដ៏​ល្អដែល​អ្នក​គួរតែ​ទៅ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: