ពិធីបុណ្យពន្លឺស្អាតទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនា
ធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរដូវរងារអ្នកនឹងទទួលបានបទពិសោធ និងពេលវេលាដែលមិនអាចបំភ្លេចបានក្នុងពិធីបុណ្យពន្លឺប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសជប៉ុន។ រីករាយនឹងបរិយាកាសដ៏ស្រស់ស្អាត ជាមួយនឹងការបង្ហាញពន្លឺនៅគ្រប់ទីកន្លែង។
Yebisu Garden place
ជាកន្លែងសំខាន់បំផុតមានលក្ខណៈធំនៃពិធីបុណ្យពន្លឺប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកាដល់ថ្ងៃទី ១១ ខែមករា។ ពិសេសសំបុត្រចូលទស្សនាឥតគិតថ្លៃណា!
រូបភាព http://www.tiewyeepoon.com/hot-topics/news/yebisu-winter_illumination/
Yomiuri Land Jewellumination
ការសម្តែងត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ធម្មតាប្រារព្ធធ្វើឡើងនៅដើមខែធ្នូឬខែកុម្ភៈចាប់ផ្តើមនៅម៉ោង ៩ យប់។
សំបុត្រធម្មតា៖
- សិស្សវិទ្យាល័យតម្លៃ ៥០០ យ៉េន
- អាយុ ១៨ ឆ្នាំឡើងទៅតម្លៃ ១០០០ យ៉េន
- មនុស្សចាស់ ៦០០ យ៉េន
- ប្រសិនបើអ្នកមានកាត Night pass មនុស្សពេញវ័យ ១៨០០ យ៉េន សិស្សវិទ្យាល័យ ១៣០០ យ៉េន ចំណែកកុមារ និងសិស្សបឋមមិនគិតថ្លៃ។
រូបភាព https://sagaswhat.com/yomiuri/
Tokyo Midtown
ជាពិធីបុណ្យធំនៅប្រទេសជប៉ុនមានអំពូលភ្លើងប្រហែល ៥២០,០០០ អំពូលត្រូវបានបំភ្លឺនៅក្នុងពិធីបុណ្យដែលចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូរៀងរាល់ឆ្នាំ និងរាល់ឆ្នាំពេលរដូវស្លឹកឈើជ្រុះមកដល់។
អាស័យដ្ឋាន៖ Tokyo, Minato-ku, Akasaka 9-7-1
សំបុត្រឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា។
ប្រារព្ធធ្វើឡើងចាប់ពីម៉ោង ៦ ល្ងាចដល់ ៩ យប់ និងចុងសប្តាហ៍រហូតដល់ ១១ យប់។
រូបភាព https://jw-webmagazine.com/tokyo-midtown-christmas-illumination
ឧទ្យាននៅ Nabana no Sato
ជារៀងរាល់ឆ្នាំពិធីបុណ្យត្រូវបានរៀបចំឡើងវិញជាមួយនឹងគំនិតថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
ឧទ្យាន Nabana no Sato ស្ថិតនៅលើកោះ Nagashima ខេត្ត Mie ជិត Nagoya ដែលតែងតែទាក់ទាញភ្ញៀវទេសចរណ៍ព្រោះមានសួនផ្កាដ៏ធំលាតសន្ធឹងរហូតដល់បឹង មានដើមឈើ និងពន្លឺនៅគ្រប់ទីកន្លែង អំពូលរាប់លានប្តូរពណ៌យ៉ាងស្អាត។
ពិធីបុណ្យនេះមានរយៈពេលយូរចាប់ពីដើមខែធ្នូដល់ខែមីនារាល់ឆ្នាំ។ អ្នកអាចមកទស្សនានៅខែមីនាឆ្នាំបន្ទាប់។
តម្លៃសំបុត្រ៖ មនុស្សពេញវ័យ ២១០០ យ៉េន + ប័ណ្ណទិញទំនិញមានតម្លៃ ១០០០ យ៉េនក្នុងបរិវេណកន្លែងកំសាន្ត។
កុមារឥតគិតថ្លៃ។
បើកពីម៉ោង ៦ ព្រឹកដល់ ៩ យប់ ថ្ងៃបុណ្យ និងចុងសប្តាហ៍បិទទ្វារយឺតបន្តិចម៉ោង ១០ យប់។
រូបភាព https://en.japantravel.com/mie/nabana-no-sato-winter-illumination/121
ពិធីបុណ្យនៅ Osaka
ជាពិធីបុណ្យពន្លឺដែលមិនអាចបំភ្លេចនៅក្នុងប្រវត្តិសាស្រ្តតនៃការអភិវឌ្ឍនៅទីក្រុង Osaka កម្មវិធីពន្លឺ 3D នៅលើជញ្ជាំងនៃអគារត្រូវបានធ្វើឡើងនៅសាលាក្រុង និងឧទ្យាន Nakanoshima កម្មវិធីចំនួន ៤ រៀងរាល់យប់ចាប់ពីម៉ោង ១៧ ដល់ម៉ោង ២២ នៅចុងសប្តាហ៍មាន ៦ កម្មវិធីចាប់ពីថ្ងៃទី ១៤-២៥ ខែធ្នូ។
រូបភាព https://wow-j.com/en/Allguides/osaka/sightseeing/01983_en/
អ្នករៀបចំពិធីបុណ្យពន្លឺ Osaka បានអោយដឹងពួកគេសង្ឃឹមថានេះជាស្ពានសម្រាប់សាមគ្គីភាពសហគមន៍ និងសាមគ្គីភាពរវាងរដ្ឋ និងឯកជនដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះនៃទីក្រុងអភិវឌ្ឍ – Osaka។
Festival of on light- Osaka Hikari Renaissence
រូបភាព https://osaka-info.jp/en/page/events-hikari-kyoen
ពិធីបុណ្យនេះធ្វើឡើងក្នុងរយៈពេលខ្លីចាប់ពីថ្ងៃទី ១២-២៥ ខែធ្នូរៀងរាល់ឆ្នាំ។
សំបុត្រឥតគិតថ្លៃណា!
ទីតាំងនៅ Nakanoshima Koen, Osaka-shi, Kita-ku, Nakanoshima 1។
Kaiyukan Winter lllmintaion
រូបភាព https://jw-webmagazine.com/best-winter-illumination-spots-in-osaka-d19f1d509a4e/
ជាទូទៅចាប់ផ្តើមពិធីបុណ្យពីថ្ងៃទី ២៥ ខែវិច្ឆិកា – ថ្ងៃទី ៦ ខែមីនាជារៀងរាល់ឆ្នាំ។
សំបុត្រចូលទស្សនាដោយឥតគិតថ្លៃ (លើកលែងតែកន្លែងមើលត្រី)។ អាស័យដ្ឋាន៖ Osaka, Minato-ku, Kaigai dori 1-1-10។
ខេត្ត Tochigi
សួន Ashikaga ល្បីដោយសារតែផ្កា wisteria រីកនៅខែឧសភា។ ប៉ុន្តែអ្វីដែលលេចធ្លោជាងគេគឺពិធីបុណ្យពន្លឺដ៏អស្ចារ្យនៅរដូវរងារ សួនផ្កាមានទេសភាពស្រស់ស្អាតប្រៀបដូចជាក្នុងសុបិន្ត។
Flower Fantasy (សួនផ្កាពន្លឺ)។
ពេលវេលាបើក៖ ពីម៉ោង ១៥:៣០ – ២១:០០។
ចុងសប្តាហ៍ និងថ្ងៃបុណ្យសម្តែងរហូតដល់ម៉ោង ២១:៣០។
តម្លៃសំបុត្រ៖ ៨០០ យ៉េន/សម្រាប់មនុស្សពេញវ័យ កុមារតម្លៃប្រហែល ៤០០ យ៉េន។