ការបញ្ជាទិញតាមទូរស័ព្ទរួចបដិសេធមិនព្រមទទួល
នៅក្នុងសម័យបច្ចុប្បន្នអ្នកគ្រាន់តែអង្គុយនៅផ្ទះក៏អាចបញ្ជាទិញម្ហូបបានដែរ ឬអាចទៅផ្សារទំនើបតាមទូរស័ព្ទ និងអ៊ីនធឺណេត។
ប៉ុន្តែដោយសារតែសង្គមទំនើប ហើយមានភាពងាយស្រួលពេកធ្វើអោយមនុស្សមួយចំនួនឆ្លៀតប្រើការបញ្ជាទិញហួសហេតុដូចជាសងទំនិញវិញ។
នេះជារឿងរបស់ហាង Tonkatsu នៅ Nara។ Tonkatsu គឺជាសាច់ជ្រូកប្រលាក់ម្សៅបំពង មានទឹកជ្រលក់ ហើយញ៉ាំជាមួយនឹងបាយ។ នេះជាម្ហូបឆ្ងាញ់អ្នកគួរតែភ្លក់បើអ្នកមានឳកាសទៅជប៉ុន។
រូបភាព https://grapee.jp/759929
មានអតិថិជនម្នាក់ទូរស័ព្ទមកហាងហើយបានបញ្ជាទិញប្រអប់បាយចំនួនច្រើន ប៉ុន្តែនៅពេលត្រូវបានដឹកជញ្ជូនបែរជាមិនព្រមទទួល។ Tonkatsu គឺជាម្ហូបបំពង ដូច្នេះប្រសិនបើទុកចោលយូរវានឹងបន្ថយគុណភាព។ និយាយម្យ៉ាងទៀតហាងនឹងមិនអាចលក់ទំនិញនេះទៅអោយអតិថិជនផ្សេងទៀតទេ។ នេះមិនត្រឹមតែជាសកម្មភាពលេងសើចធម្មតាទេ ប៉ុន្តែអាចត្រូវបានគេចាត់ទុកថាជាបទល្មើស។
បន្ទាប់ពីជួបនឹងស្ថានភាពលក់មិនបានប្រធានអ្នកគ្រប់គ្រងហាងបង្ហោះនៅលើបណ្តាញសង្គម Twitter ហើយទទួលបានសារតបមកវិញថា។
“អ្នកគ្រប់គ្រងហាងប្រសិនបើលើកក្រោយគ្មានអ្នកទទួលទំនិញសូមទុកអោយខ្ញុំទិញ”។
រូបភាព https://grapee.jp/759929
នៅក្នុងសម័យកាលដែលមនុស្សគ្មានការអាណិតអាសូរ យោគយល់ និងចិត្តស្មោះ។ ពិតជាសំណាងដែលជួបមនុស្សចិត្តល្អចេះជួយអ្នកដទៃបែបនេះ។
ជាការពិតអ្នកមិនចាំបាច់ទិញបាយរបស់ហាងទើបក្លាយជាមនុស្សល្អទេ គ្រាន់តែកុំកក់ទំនិញរួចបដិសេធដូចរឿងខាងលើ។
Kengo Abe