ការបង្កើតថ្មីធុងសំ​រាម​មិនមានក្លិនស្អុយ

ធុង​សំ​រាម​តែ​ងតែ​មាន​ក្លិន​ស្អុយ​ ជាពិសេស​ធុង​សំ​រាម​នៅ​ក្នុង​ផ្ទះ​បាយ​។ ធុង​សំ​រាម​នៅ​ក្នុង​ផ្ទះ​បាយ​ច្រើនតែមានសំរាមដូចជាត្រី សាច់ឬបាយដែលនៅសល់។ សំរាមបែបនេះមានក្លិនស្អុយណាស់។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ប្រសិន​បើ​ផ្ទះ​របស់​អ្នក​​ចិញ្ចឹម​សត្វ ពេល​អ្នក​ចេញ​ពី​ផ្ទះវា​កាយ​សំ​រាម​ពេញ​ផ្ទះ។ 

នៅ​ប្រទេសជប៉ុន​ធុង​សំ​រាម​តាម​ផ្លូវ​មាន​តិច​ណាស់ ដូច្នេះមុនថ្ងៃចោលសំរាមភាគ​ច្រើន​សំរាមគរទុកក្នុងផ្ទះ។

ធុង​សំរាមមានក្លិនស្អុយជារឿង​ធម្មតា ប៉ុន្តែ​បញ្ហា​នេះ​អា​ច​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​។

រូបភាព https://www.gizmodo.jp/2019/11/clean-box-10.html

វត្តមាន​របស់​ធុង​សំ​រាម​ដើម្បី​អោយ​ផ្ទះ​បាយ​ស្អាត​ ប្រសិន​បើ​ធុង​សំ​រាម​មិន​មាន​ក្លិន​ស្អុយ​​ពិត​ជា​ប្រសើរ​ណាស់។

រូបភាព https://www.gizmodo.jp/2019/11/clean-box-10.html

ធុង​សំរាម​នៅ​ក្នុងទូទឹក​កក សំរាមនៅក្នុងទូទឹកកកត្រូវ​បាន​រក្សា​ក្នុង​កម្រិត​ ១០ អង្សាសេ ធ្វើ​អោយ​គ្មាន​ក្លិន​ស្អុយ​​។ លើសពី​នេះ​បាក់តេរីមិន​អាច​បង្ក​បង្កើននៅសីតុណ្ហភាពនេះទេ ហើយ​ធុង​សំ​រាម​របស់​អ្នក​ក៏​គ្មាន​ដង្កូវ កន្លាតទៀត​ដែរ។

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថាការចំណាយ​ទៅលើអគ្គិសនីសម្រាប់ទូទឹកកកប្រភេទ​នេះប្រាកដជាថ្លៃ។ ប៉ុន្តែថ្លៃអគ្គិសនីជាក់ស្តែងសម្រាប់ម៉ាសុីននេះចំ​ណាយ​ប្រមាណ ១០០០ យ៉េន/ខែប៉ុណ្ណោះ។ ដូច្នេះ​ចំ​នួ​ន​ប្រាក់​នេះ​ពិតជាសាក​សមសម្រាប់បំបាត់ក្លិនសំរាមនៅក្នុងផ្ទះរបស់អ្នក។

ទូទឹកកកនេះមិនត្រឹមតែអាចទុកសំណល់អាហារប៉ុណ្ណោះទេថែមទាំងអាចចោលកន្ទបទារកផងដែរ។

គំនិត​ថ្មីជួយបំ​បាត់​ក្លិន​ស្អុយ​ អ្នក​ប្រាកដជាមិន​ចង់​អោយ​ក្លិន​ស្អុយ​ប៉ះពាល់ដល់គុណភាពអាហារ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទេ។

រូបភាព https://www.gizmodo.jp/2019/11/clean-box-10.html

ធុងសំរាមនេះអាចផ្ទុករហូតដល់ទៅ ១០០ មុខត្រូវ​បាន​លក់​ក្នុង​តម្លៃ ៤៨,១៨០ យ៉េន។

គំនិតនេះពិតជាសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ សីតុណ្ហភាពជាមធ្យមនៅកម្ពុជាខ្ពស់ដូច្នេះ​អាហារ​ងាយ​នឹង​ធុំ​ផ្អូម។ តើអ្នកចង់ទិញទូរទឹកកកដាក់​សំ​រាម​នេះ​ដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: