ហេតុអ្វីកាលពីបុរាណជំនាញបិតស្រាមានតែបុរសជាអ្នកធ្វើ?
Sake គឺជាស្រាជប៉ុនធ្វើពីអង្ករ។ មិនច្បាស់ទេថាតើពេលណាប្រជាជនចាប់ផ្តើមផលិតស្រា Sake គ្រាន់តែដឹងថាយូរណាស់មកហើយ។
រូបភាព https://www.jalan.net/news/article/139890/3/’
ប្រហែល ២៦០០ ឆ្នាំមុនប្រទេសជប៉ុនជាប្រទេសដាំស្រូវ។ ប្រសិនបើគ្មានអង្ករមិនអាចផលិតស្រាបានទេ តំបន់នីមួយៗនៅប្រទេសជប៉ុនបិតស្រាមានរសជាតិផ្សេងៗគ្នា។ ស្រា Sake ល្បីមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងល្បីនៅអន្តរជាតិផងដែរ។
អ្នកដែលបិតស្រានៅក្នុងកន្លែងស្តុបស្រាគេហៅថា 杜氏 (Touji)។ តាំងពីបុរាណមកជំនាញនេះធ្វើដោយបុរសតែប៉ុណ្ណោះ។
រូបភាព https://tohoku365.com/sake-jp/8455
តើដោយសារតែការរើសអើងភេទឬ? មិនមែនដូច្នេះទេ មានហេតុផលគួរឲ្យចាប់អារម្មណ៍នៅពីក្រោយ។
ដើម្បីផលិតស្រា Sake ត្រូវការអង្ករ ទឹក និងដំបែ។ គ្រឿងផ្សំសំខាន់បំផុតគឺអ្វីដែលនៅក្នុងដំបែដែលធ្វើឲ្យប្តូរជាតិទឹក និងអង្ករ។ ក្រៅពីស្រា Sake ប្រជាជនជប៉ុនក៏ប្រើដំបែនេះដើម្បីចម្អិនមុខម្ហូបដូចជា Natto (សណ្តែកឡើងជូរ) ឬ O tsukemono (ជ្រក់)។ នេះក៏ជាគ្រឿងផ្សំសម្រាប់ធ្វើឈីស និងទឹកដោះគោជូរផងដែរ។
ក្នុងការផលិតស្រា ដំបែឡើងជូរមានតួនាទីសំខាន់។ កន្លែងស្តុបស្រាមានដំបែឡើងជូរខុសគ្នាធ្វើឲ្យរសជាតិក៏ខុសគ្នាដែរ។ ជាការពិតទឹក និងអង្ករក៏រួមចំណែកធ្វើឲ្យរសជាតិស្រានៃតំបន់នីមួយៗមានលក្ខណៈពិសេសដោយឡែក។
ក្រៅពីនេះ បាក់តេរីដែលនៅក្នុងដំបែឡើងជូរនេះខ្សោយមិនគួរមានបាក់តេរីផ្សេងទៀតនៅក្នុងឡើយ។
កាលពីមុនប្រជាជនជប៉ុននាំគ្នាធ្វើជ្រក់។ របៀបធ្វើជ្រក់នេះគឺបន្ថែមបន្លែចូល mekadoko (បរិយាកាសលូតលាស់នៃបាក់តេរីធ្វើឲ្យឡើងជូរ) Mekadoko ត្រូវថែរក្សាជារៀងរាល់ថ្ងៃបើមិនដូច្នេះបាក់តេរីនឹងស្លាប់ ដូច្នេះការថែរក្សា mekadoko កាលពីមុនជាភារកិច្ចរបស់ស្រី្ត។ ជារៀងរាល់ថ្ងៃ ពួកគេត្រូវកូរ mekadoko ដើម្បីផ្តល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់បាក់តេរី។
ដូច្នេះគេយល់ថានៅលើខ្លួនស្រ្តីមានបាក់តេរីធ្វើជ្រក់ ហើយមិនអាចនាំយកបាក់តេរីនោះចូលក្នុងកន្លែងស្តុបស្រាបានទេ។
នៅពេលនោះជនជាតិជប៉ុនមិនទាន់ច្បាស់អំពីបាក់តេរីទេ ដូច្នេះគ្រាន់តែបន្តទម្លាប់យល់ថាស្ត្រីចូលបន្ទប់ក្រោមដីធ្វើឲ្យស្រាខូច។ ក្រៅពីនេះ Touji អាចបរិភោគ Natto ដោយសារមូលហេតុដូចគ្នាដែរ។
សព្វថ្ងៃនេះ ស្ត្រីអាចចូលរួមនៅកន្លែងធ្វើស្រាដោយសារតែបច្ចេកវិទ្យាបច្ចុប្បន្ន។ ក្រៅពីនេះ ទំនៀមទម្លាប់ធ្វើជ្រក់តាមផ្ទះក៏មិនសូវមានទៀតដែរ។
ទោះជាយ៉ាងណា ស្រ្តីអាចចូលរួមការងារដែលកាលពីមុនត្រូវហាមឃាត់ដោយសារការរស់នៅផ្លាស់ប្តូរ មិនមែនដោយសារការរើសអើងភេទឡើយ។
Kengo Abe