ហេតុអ្វីបានជាស្រ្តីត្រូវហាមឃាត់មិនអោយពាក់វ៉ែនតានៅក្នុងសហគ្រាសជប៉ុន?
មនុស្សជាច្រើនដែលមានបញ្ហាភ្នែកជ្រើសរើសពាក់វ៉ែនតា។ ភាគច្រើនគេពាក់វែ៉នតាប្រសើរជាងពាក់កែវឡេនព្រោះវាមានភាពងាយស្រួលជាង។
ការជ្រើសរើសពាក់វ៉ែនតាឬកែវឡេនគួរតែជាសេរីភាពរបស់មនុស្សគ្រប់គ្នា ប៉ុន្តែសហគ្រាសជប៉ុនមួយចំនួនបែរជាមិនគិតដូច្នេះទេ។
សហគ្រាសជប៉ុនមួយចំនួនហាមស្ត្រីមិនអោយពាក់វ៉ែនតាទៅការិយាល័យ។
រូបភាព https://www.j-cast.com/kaisha/2019/11/10372067.html
មូលហេតុហាមឃាត់ដោយសារខ្លាចប៉ះពាល់ការងារ។
ឧទាហរណ៍បុគ្គលិកនៅលើយន្តហោះ។ ក្នុងករណីបន្ទាន់តម្រូវអោយមានការជម្លៀសអ្នកដំណើរវ៉ែនតារបស់បុគ្គលិកយន្តហោះអាចនឹងធ្លាក់ចុះឬនៅពេលមានផ្សែងអាចធ្វើអោយមើលមិនច្បាស់។
ហេតុផលសមរម្យ ជាការពិតអ្នកពាក់វ៉ែនតាមិនងាយជាប់ក្នុងការសម្ភាសជ្រើសរើសបុគ្គលិកយន្តហោះទេ។
ប៉ុន្តែចំពោះហាងលក់គ្រឿងសំអាងវិញ? ហាងមួយចំនួនហាមបុគ្គលិកពាក់វ៉ែនតាព្រោះខ្លាចរំខានដល់ការពិគ្រោះយោបល់ជាមួយអតិថិជន។
ក្រៅពីនេះអ្នកទទួលភ្ញៀវនៅតាមក្រុមហ៊ុនធំៗ សណ្ឋាគារ ផ្សារទំនើបធំៗក៏ត្រូវហាមឃាត់មិនអោយពាក់វ៉ែនតាផងដែរ។ មូលហេតុមកពីធ្វើអោយបាត់បង់សោភ័ណ្ឌភាពព្រោះតែគំនិតមិនពាក់វ៉ែនតាមើលទៅស្អាតជាង។
ភោជនីយដ្ឋានបែបជប៉ុនជាច្រើនឯកសណ្ឋានបុគ្គលិកគឺស្លៀក Kimono ហើយហាមមិនអោយពាក់វ៉េនតា។ មូលហេតុដោយសារតែវ៉ែនតាមិនសមនឹងសម្លៀកបំពាក់បែបជប៉ុន។
ជាការពិតរូបរាងខាងក្រៅគឺសំខាន់ណាស់ ប៉ុន្តែគួរតែវិនិច្ឆ័យបុគ្គលិកដោយផ្អែកលើសមត្ថភាពការងាររបស់ពួកគេ។ ហេតុអ្វីផ្តោតសំខាន់លើរូបរាងខាងក្រៅ ហើយដាក់ច្បាប់ហាមឃាត់បែបនេះ? មូលហេតុមួយទៀតដែលទទួលមតិរិះគន់ជាច្រើនព្រោះបុរសត្រូវបានអនុញ្ញាតអោយពាក់វ៉ែនតា។ តើដោយសារតែការរើសអើងភេទឬ? តាមពិតការរើសអើងភេទនៅតែមាននៅក្នុងប្រទេសជប៉ុន។
ខ្ញុំយល់ថានារីដែលពាក់វ៉ែនតាមានភាពទាក់ទាញផ្ទាល់ខ្លួន។ យល់ល្អគួរតែមានបរិយាកាសការងារ និងច្បាប់ដែលផ្តល់ភាពងាយស្រួលសម្រាប់បុគ្គលិក ដូច្នេះលទ្ធផលការងារទើបទទួលបានផលខ្ពស់។
Kengo Abe