សេចក្តីជូនដំណឹងសម្រាប់អ្នកគាំទ្រ AKB48 – ហាងកាហ្វេ AKB48 នឹងបិទនៅខែធ្នូ
AKB48 គឺជាក្រុម Idol ជប៉ុនដ៏ល្បីល្បាញដាក់ឈ្មោះតាមសមាជិកទាំង ៤៨ នាក់មកពី Akihabara នៅ Tokyo។ ក្នុងឆ្នាំ ២០១១ ហាងកាហ្វេ AKB48 បានបើកដំណើរការនៅខាងក្រៅស្ថានីយ៍ Akihabara មានបម្រើអាហារ និងនំផ្អែមតាមមុខម្ហូបដែលរៀបចំឡើងដោយ AKB48។ ក្រៅពីនេះមានហាងលក់ឧបករណ៍ទាក់ទងនឹងក្រុម Idol ហើយក៏មានព្រឹត្តិការណ៍ជួបជុំ AKB48 ជាច្រើនផងដែរ។
មិនដូចភោជនីយដ្ឋានធំៗនៅទូទាំងប្រទេសជប៉ុនទេ ហាងកាហ្វេ AKB48 ដំណើរការរយៈពេលយូរ។ ទោះយ៉ាងណានៅថ្ងៃទី ១៨ ខែវិច្ឆិកាអ្នកគ្រប់គ្រងបានប្រកាសដំណឹងថាហាងកាហ្វេ និងហាងដែលពាក់ព័ន្ធត្រូវបិទនៅចុងឆ្នាំនេះ។
សេចក្តីជូនដំណឹង
“សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមកកាន់ហាងកាហ្វេ AKB48 នៅ Akihabara។ យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសភ្លាមៗនេះ ប៉ុន្តែដោយសារផែនការកែលម្អតំបន់ពាណិជ្ជកម្មជុំវិញស្ថានីយ Akihabara យើងនឹងត្រូវបិទទ្វារនៅថ្ងៃទី ៣១ ខែធ្នូ។
យើងសូមថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ដែលបានមកគាំទ្រអស់រយៈពេល ៨ ឆ្នាំចាប់តាំងពីបើកដំណើរការថ្ងៃទី ២៩/១១/២០១១”។
សេចក្តីជូនដំណឹងក៏បាននិយាយផងដែរថាទំនងនឹងរកទីតាំងផ្សេងទៀតដើម្បីបើកហាងនេះឡើងវិញ ប៉ុន្តែនោះគ្រាន់តែជាគម្រោងប៉ុណ្ណោះ។
ទោះជាយ៉ាងណាអ្នកកុំបារម្ភពេកព្រោះសាលចម្រៀងរបស់ AKB48 នៅតែដំណើរការធម្មតា។
ប៉ុន្តែប្រសិនបើអ្នកចង់ទៅហាងកាហ្វេរបស់ក្រុម Idol ដ៏ល្បីនេះម្តងអ្នកមានពេលតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ។
Sacchan