ចំណុចល្អនៃជីវភាពការរស់នៅតំបន់ជនបទនៅប្រទេសជប៉ុន
Samsung និង LG គឺជាម៉ាកផលិតផលឈានមុខគេ។ ក្នុងវិស័យផលិតកម្មឧស្សាហកម្មមនុស្សជាច្រើនយល់ថាអំណាចនៃប្រទេសចិនកំពុងរីកចម្រើន។ ចំណែកប្រទេសជប៉ុនមានសេដ្ឋកិច្ចទាបជាង។ សូម្បីតែប្រជាជននៅសៀងហៃក៏ច្រើនជាងប្រជាជននៅទីក្រុងតូក្យូផងដែរ។ ប៉ុន្តែប្រសិនបើអ្នកចង់ស្វែងរកចំណុចល្អរបស់ជប៉ុន អ្នកគួរតែសង្កេតទៅមើលតំបន់ជនបទ។
១. គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
រូបភាព https://twitter.com/hashtag
នេះគឺជាដ្យាក្រាមផ្លូវហាយវេស្តង់ដារជាផ្លូវដែលរថយន្តអាចបើកក្នុងល្បឿនលឿនក្រោមការធានាសុវត្ថិភាព។ ប្រវែងសរុបនៃផ្លូវនេះគឺ ១១.៥០០ គីឡូម៉ែត្រ។ ទោះបីជាអ្នកបើកចេញពីផ្លូវហាយវេក៏មានផ្លូវក្រាលកៅស៊ូដែលមានគុណភាពខ្ពស់ងាយស្រួលសម្រាប់រថយន្តធ្វើដំណើរផងដែរ។
២. ប្រាក់ចំណូលខ្ពស់
រូបភាព https://www.j-cast.com/kaisha/2017/08/30306921.html
ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់កសិករគឺ ៤,៥ លានយ៉េន។ បើប្រៀបធៀបនឹងប្រាក់ចំណូលជាមធ្យមរបស់បុគ្គលិកការិយាល័យគឺ ៣,៦ លានយ៉េន។ មិនត្រឹមតែប៉ុណ្ណឹង កម្រិតជីវភាពរស់នៅតាមតំបន់ជនបទទាបជាងដូចជាម្ហូបរហូតដល់ថ្លៃជួលផ្ទះ -ល-។
៣. ការតភ្ជាប់អុីនធឺណេតលឿន
រូបភាព https://wakuwork.jp/archives/15637
នៅប្រទេសជប៉ុនមិនថាអ្នកទៅដល់ទីណានោះទេ អ៊ីនធឺណេតលឿន និងបណ្តាញភ្ជាប់ទូរស័ព្ទចល័តមានភាពងាយស្រួលជាងនៅប្រទេសផ្សេងទៀត។
៤. សេវាកម្មដឹកជញ្ជូននៅតំបន់ជនបទដាច់ស្រយាល
ពេលនិយាយពីតំបន់ជនបទដាច់ស្រយាលមនុស្សជាច្រើនប្រហែលជាខ្លាច ព្រោះវាពិបាកក្នុងការទទួលបានសេវាកម្មជាពិសេស ការដើរទិញឥវ៉ាន់។ ប៉ុន្តែទោះបីជានៅតំបន់ជនបទ ប្រជាជនជប៉ុននៅតែអាចធ្វើការបញ្ជាទិញតាមអ៊ីនធឺណេត ហើយត្រូវបានដឹកជញ្ជូនភ្លាមៗ។ សេវាកម្មដឹកជញ្ជូនរួមទាំងទូទឹកកក ឬសូម្បីតែអាហារក្លាសេ។ ដូច្នេះវាមិនជាបញ្ហាទេប្រសិនបើអ្នករស់នៅតំបន់ដែលមិនមានហាងច្រើន។
៥. ទេសភាពធម្មជាតិស្រស់ស្អាត
រូបភាព https://www.msn.com/ja-jp/travel
មិនថាភ្នំ ឬដីបង្កបង្កើនផលដែលមិនទាន់អភិវឌ្ឍ រដ្ឋាភិបាលនៅតែផ្តល់ជំនួយដើម្បីការពារធនធានទាំងនោះ។ ការការពារធនធានធម្មជាតិក្នុងប្រទេសជប៉ុនត្រូវបានគ្រប់គ្រងយ៉ាងល្អ។ មិនមានសំរាមនៅតាមផ្លូវ ហើយក៏គ្មានដីដុះស្មៅដែរ។ ទេសភាពធម្មជាតិគឺជាគុណសម្បត្តិដែលមិនអាចខ្វះបាននៅជនបទជប៉ុន។
បន្ទាប់ពីសន្ទុះនៃការធ្វើនគរូបនីយកម្ម ប្រជាជនជប៉ុនចេញពីតំបន់ជនបទទៅរស់នៅទីក្រុង។ ប៉ុន្តែបើវាយតម្លៃលើផ្នែកផ្សេងៗតំបន់ជនបទនៅប្រទេសជប៉ុនគឺជាតំបន់ដែលមានជាងគេ។
ជាការពិតណាស់ នៅតំបន់ជនបទលទ្ធភាពទទួលបានការអប់រំ ឬការទទួលបានហេដ្ឋារចនាសម្ព័ន្ធដូចជាមន្ទីរពេទ្យក្នុងគ្រាអាសន្ននៅមានកម្រិត។ ប៉ុន្តែគុណភាពជីវភាពរស់នៅតំបន់ជនបទប្រសើរជាងនៅទីក្រុង។
តើអ្នកយល់យ៉ាងណាដែរចំពោះការរស់នៅតាមជនបទនៅប្រទេសជប៉ុន?
Kengo Abe