ដំ​ណើរ​កំ​សាន្ត​ឆ្លង​ឆ្នាំថ្មីឆ្នាំ ២០២០ ​នៅ​អូសាកា

អូសាកាមានទីតាំងនៅឧបទ្វីប Honshu – គឺជាទីក្រុងធំទី ២ នៅជប៉ុនបន្ទាប់ពីទីក្រុងតូក្យូ។ នេះគឺជាកន្លែង​ទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ីដោយសារមជ្ឈមណ្ឌលកំ​សាន្ត​លំដាប់ពិភពលោករួមជាមួយនឹង​ម្ហូបឆ្ងាញ់​ជាច្រើន​។ ដូច្នេះ​ដំ​ណើរ​កំ​សាន្តទៅអូសាកា​​ឆ្លង​ឆ្នាំថ្មីឆ្នាំ ២០២០ ជាជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​។ 

ធ្វើដំណើរទៅអូសាកានៅថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២០។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូ​រ​បរិយាកាស​ទទួល​ឆ្នាំ​ថ្មី​អ្នកប្រាកដជាមិនចង់ខកខានកម្មវិធី COUNTDOWN ដ៏​អ៊ូ​អរ​នៅអូសាកាឬតូក្យូទេ។ ទោះបីជាអ្នកមិនមានគម្រោងទៅលេងអូសាកានៅចុងឆ្នាំនេះក៏ដោយក៏មិនយឺតពេលសម្រាប់​អ្នកត្រៀម​ដំណើរទៅឥឡូវនេះដែរ។

រូបភាព Internet

បរិយាកាសមានសភាពអ៊ូអរស្វាគមន៍ឆ្នាំថ្មីនៅអូសាកា។

ការបន្លឺកណ្តឹង ១០៨ ដងដើម្បី​សុំ​សំ​ណាង​ល្អ​ មក​ចូល​រួម​ដើម្បី​រង់ចាំ​ពន្លឺព្រះអាទិត្យដំបូង​នៅឆ្នាំ ២០២០ លើ​កន្ត្រក​វិល។ តោះ​ចូល​រួម​ដំ​ណើរ​កំ​សាន្ត​ទៅ​អូសាកាទទួល​ឆ្នាំថ្មី​ទាំង​អស់​គ្នាណា!

១. ទទួល Hatsuhinode – ថ្ងៃរះដំបូងនៃឆ្នាំថ្មី

ថ្ងៃរះដំបូងនៃថ្ងៃចូលឆ្នាំថ្មីថ្ងៃទី ១ ខែមករាត្រូវគេហៅថា “Hatsuhinode”។ នៅប្រទេសជប៉ុនមុន​ថ្ងៃ Hatsuhinode ប្រជាជនរៀបចំគម្រោង​ធ្វើដំណើរទៅកន្លែងណាមួយដែលមានទេសភាពខ្ពស់​ដើម្បី​មើល​ព្រះ​អាទិត្យ​រះនៅថ្ងៃដំបូងនៃឆ្នាំថ្មី។

រូបភាព Internet

នៅពេលធ្វើដំណើរទៅអូសាកាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២០ ដើម្បី​រង់​ចាំ​ Hatsuhinode – ព្រះអាទិត្យដំបូងនៃឆ្នាំថ្មី។

ជនជាតិជប៉ុនច្រើនតែជឿថា Toshigami – ជាទេវតា​នាំមក​នូវ​សំ​ណាងល្អនឹង​បង្ហាញខ្លួន​ជាមួយ​នឹង​ថ្ងៃ​រះ​ដំ​បូង​ក្នុង​ឆ្នាំ​ថ្មី។ ដូច្នេះអ្នកអាចរីករាយជាមួយ Hatsuhinode គ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុន។ ប្រសិន​បើអ្នកនៅអូសាកានៅដើមឆ្នាំថ្មី អ្នក​អាច​ជ្រើស​រើស​កន្លែង​ដើម្បី​មើល​ថ្ងៃរះដំបូងនៅឆ្នាំថ្មី ហើយនាំមកនូវសំណាង​ល្អចូលផ្ទះ។ មើល​ពន្លឺផ្ទៃមេឃពណ៌ទឹកក្រូចនាពេល​ព្រឹកនាំ​មក​នូវ​អារម្មណ៍​ល្អ​ស្រស់​ស្រាយ។

២. ទិញ​កាបូប​សំ​ណាង​ Fukubukuro

Fukubukuro គឺជា​កាបូប​សំ​ណាង​សម្រាប់​ទិញឥវ៉ាន់ដែល​លក់​ក្នុង​តម្លៃ​ថេរមានផ្ទុកនូវរបស់របរជាច្រើនប្រភេទ។ ពេលក្រឡេកមើលដំបូង Fukubukuro ដូចកាបូប​ធម្មតា ​ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ​គឺ​អ្នកនឹងមិនដឹងថាមានអ្វីនៅខាងក្នុងកាបូបទេរហូតដល់អ្នកទិញហើយបើកវា។ អ្នក​មិន​គួរ​រំ​លង​ដំ​ណើរ​កំ​សាន្ត​ទៅ​អូសាកាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះទេ។

រូបភាព Internet

តោះរួសរាន់ទិញកាបូប​សំ​ណាង Fukubukuro មានតែនៅក្នុង​ឱកាសចូលឆ្នាំថ្មីរបស់ជប៉ុនប៉ុណ្ណោះ។

អ្នកអាចទិញ Fukubukuro នៅ​ហាង​លក់​ទំនិញឬមជ្ឈមណ្ឌលទិញឥវ៉ាន់ដូចជា AEON, Bic Camera -ល-។ វត្ថុនៅខាងក្នុងកាបូបសំ​ណាង​ភាគ​ច្រើន​មានតម្លៃច្រើនជាងតម្លៃលក់។ កាបូប​សំ​ណាង​ដែល​ពេញ​និយម​បំ​ផុត​មានដូចជា Takashimaya Osaka ទំនិញ​របស់ Starbucks ហាង Hello Kitty រួម​ទាំងផលិតផល​របស់ Apple ។ ជាពិសេស​អ្នក​ក៏មានឱកាសឈ្នះសំបុត្ររថភ្លើងឥតគិតថ្លៃនៅទីនេះ​ផងដែរ។

៣. ទៅវត្តនៅដើមឆ្នាំ

ជនជាតិជប៉ុនមានវប្បធម៌ប្រពៃណី Hatsumode – ទៅវត្តនៅ​ដើម​ឆ្នាំថ្ងៃដំបូងនៃឆ្នាំថ្មីដើម្បី​សុំ​អោយ​សំ​ណាង​ល្អ ប្រាក់​ និង​សុខ​ភាព​ល្អ។ ចាប់ផ្តើមឆ្នាំថ្មីដោយការបួងសួងឬជូនពរអោយ​រុងរឿង សន្តិភាព និងសុខភាពឬអ្វីដែលអ្នកចូលចិត្ត។ ដូច្នេះហើយប្រសិនបើអ្នកធ្វើដំណើរទៅអូសាកានៅដើមឆ្នាំនេះអ្នកនឹងទទួលបានដំណើរ​ដ៏ពិសេសរបស់ប្រជាជនជប៉ុន។

រូបភាព Internet

អ្នក​អាច​ចូល​រួម​ Hatsu-mode (ទៅវត្ត​នៅ​ដើម​ឆ្នាំ) ដើម្បីបួងសួងសុំសុខភាព និង​សំណាង។

៤. រីករាយនឹងអាហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Osechi

អូសាកាល្បីជា “ផ្ទះបាយជាតិ” ដូច្នេះធ្វើដំណើរទៅអូសាកានៅថ្ងៃបុណ្យចូលឆ្នាំថ្មី ជាមួយ​នឹង​មុខ​ម្ហូប​ពិសេស អ្នក​ថែម​ទាំង​អាចរីក​រាយជាមួយ​នឹងមុខម្ហូប Osechi ឆ្នាំថ្មីគួរអោយទាក់ទាញផងដែរ។

រូបភាព Internet

រីករាយជាមួយនឹង Osechi – អាហារប្រពៃណីឆ្នាំថ្មីពេលធ្វើដំណើរទៅអូសាកាក្នុងឳកាស​ឆ្នាំថ្មីឆ្នាំ ២០២០ គឺជា​ដំ​ណើរកំ​សាន្ត​ពិសេសសម្រាប់​អ្នក​។

ក្នុង​ឳកាស​ឆ្នាំ​ថ្មីជនជាតិ​ជប៉ុន​នឹង​រីក​រាយ​ជាមួយ​មុខ​ម្ហូប​ពិសេស​មួយចំនួនដើម្បីនាំមកនូវសំណាងល្អពេញមួយឆ្នាំ។ Toshikoshi soba គឺជាមី​ក្តៅញ៉ាំនៅ​យប់​ទទួល​ឆ្នាំថ្មី​​ជានិមិត្តរូបនៃការកាត់ផ្តាច់សំណាងអាក្រក់ក្នុងឆ្នាំចាស់ ទទួលសំណាងល្អ និងអាយុវែងសម្រាប់ឆ្នាំថ្មី។ ទន្ទឹមនឹងនេះ ozouni (ស៊ុបជាមួយ​នឹង​នំ​អង្ករ mochi) និង osechi ryori (អាហារឆ្នាំថ្មី) ត្រូវបានបរិភោគក្នុងអំឡុងពេល ៣ ថ្ងៃដំបូងនៃឆ្នាំថ្មី។ គ្រឿងផ្សំសំខាន់នៃមុខម្ហូបទាំងនេះគឺមី dashi និងទឹកស៊ីអ៊ីវសម្រាប់ toshikoshi soba, mochi និង dashi សម្រាប់ ozouni។ ជាពិសេសអាស្រ័យលើតំបន់ និង​រសជាតិនៃគ្រួសារនីមួយៗម្ហូប​ទាំង​នេះ​មាន​វិធី​ចម្អិន​ខុស​គ្នា​ប៉ុន្តែនៅតែរក្សានូវរសជាតិបែបប្រពៃណីដដែល។

៥. ដើរជុំវិញ Kyoto ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី

ពេលមកដល់ទីក្រុងបុរាណនេះក្រៅពីទស្សនាប្រាសាទល្បីៗ វិមាន​ដែលល្បី​ឈ្មោះឬរីករាយនឹងម្ហូបពិសេស។ អ្នកប្រាកដជាមិន​អាចខកខានឱកាសក្នុងការស្លៀកសំលៀកបំពាក់ប្រពៃណី Kimono ទេ។

រូបភាព Internet

ដំ​ណើរ​កំ​សាន្ត Kyoto ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីក្នុងឱកាសឆ្នាំថ្មី។

ស្លៀក​នៅ​លើ​ខ្លួន​សម្លៀក​បំ​ពាក់​ Kimono ប្រពៃណី​របស់​ជប៉ុន​។

តើ​អ្នក​ត្រៀមកន្លែងសម្រាប់​ឆ្លង​ឆ្នាំ​ថ្មី​ហើយ​ឬនៅ?

ប្រភពក្រុម​ហ៊ុន​ទេសចរណ៍ Song Han

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: