Kimura-ya : ឆ្អឹងមាន់អាំងឈ្ងុយឆ្ងាញ់គួរអោយចង់ញ៉ាំ
“ស្រាបៀរល្អត្រូវតែមានម្ហូបក្លែមឆ្ងាញ់”
ក្នុងចំណោមម្ហូបក្លែមបែបជប៉ុនមានដូចជាឆ្អឹងមាន់អាំង។ ជាមួយនឹងម្ហូបនេះជាទូទៅជនជាតិជប៉ុនមិនប្រើចង្កឹះទេតែប្រើចង្កាក់ រោយអំបិលបន្តិចបន្ទាប់មកអាំង។ ការចម្អិនងាយស្រួលតែរសជាតិឆ្ងាញ់។
នៅ Kimura-ya ហាងលក់ម្ហូបក្លាសេបែបជប៉ុនមួយមានលក់ឆ្អឹងមាន់ដោតចង្កាក់អាំង។ គ្រាន់តែទិញទុកអោយរលាយទឹកកករួចអាំងតែប៉ុណ្ណោះ។ អាំងរហូតដល់សាច់មាន់ប្តូរពណ៌ មានក្លិនឈ្ងុយ រួចអ្នកអាចភ្លក់រសជាតិឆ្ងាញ់។ ពេលនិយាយពី Yakitori – មាន់អាំងបែបជប៉ុនអ្នកប្រាកដជាមិនអាចបំភ្លេចឆ្អឹងមាន់អាំងទេ។ អារម្មណ៍ស្រួយឆ្ងាញ់ពេលទំពារចូលមាត់ អ្នកណាធ្លាប់ញ៉ាំម្តងចង់ញ៉ាំរហូត។
ប៉ុន្តែមិនមែនឆ្អឹងមាន់គ្រប់ប្រភេទពេលអាំងសុទ្ធតែស្រួយឆ្ងាញ់នោះទេ។
ចំពោះឆ្អឹងខ្ចីដែលជាប់ស្រទាប់ខ្លាញ់ពណ៌លឿងច្រើនកម្រិតស្រួយមិនអាចប្រៀបនឹងឆ្អឹងខ្ចីដែលគ្មានជាតិខ្លាញ់បានឡើយ។ ដូច្នេះការលាងសម្អាតស្រទាប់ខ្លាញ់ពិតជាសំខាន់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ។ ដូច្នេះនៅ Kimura-ya ឆ្អឹងខ្ចីសាច់មាន់ត្រូវបានបុគ្គលិកសម្អាតជាតិខ្លាញ់ដែលលើសចេញ។ ការចម្អិនធ្វើដោយដៃដើម្បីអោយភ្ញៀវអាចទទួលទានរសជាតិឆ្អឹងមាន់ឆ្ងាញ់បំផុត។ នេះជាមុខប្រចាំហាង Kimura- ya ដោយសារតែគុណភាព និងតម្លៃសមរម្យ។
លើសពីនេះវិធីប្រឡាក់ឆ្អឹងមាន់ជាមួយអំបិល ម្រេច និងម្សៅស្រូវសាលី បន្ទាប់មកចៀនក៏មានរសជាតិឆ្ងាញ់ទាក់ទាញផងដែរ។ បន្ថែមក្រូចឆ្មាដើម្បីអោយមានរសជាតិប្លែកម្យ៉ាងទៀត។ ហើយជាពិសេសកុំភ្លេចរៀបចំស្រាបៀរត្រជាក់មួយកែវសម្រាប់ផឹក។
បន្ទាប់ពីអានអត្តបទនេះ តើអ្នកចង់ទៅញ៉ាំឆ្អឹងមាន់អាំងនៅហាង Kimura-ya ដែរឬទេ?
Kengo Abe