តារាសម្តែងរឿង “1 Litre of Tears” ត្រូវចាប់ខ្លួនពីបទរក្សាទុកគ្រឿងញៀន
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកាតារាសម្តែង Sawajiri Erika ត្រូវចាប់ខ្លួនពីបទកាន់កាប់គ្រឿងញៀនខុសច្បាប់។ នាងក៏បានទទួលស្គាល់ផងដែរថាថ្នាំទាំងអស់នោះជារបស់នាង។ ព័ត៌មាន Erika ត្រូវចាប់ខ្លួនធ្វើអោយអ្នកគាំទ្រជាច្រើនខកចិត្ត ព្រោះនេះមិនមែនជាលើកទី ១ ដែលនាងត្រូវគេចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរក្សាទុកគ្រឿងញៀនទេ។
តារាសម្តែងស្រីរូបនេះល្បីឈ្មោះដោយសារខ្សែភាពយន្ត 1 Litre of Tears បន្ទាប់ពីរឿងអាស្រូវជាច្រើន និងអាពាហ៍ពិពាហ៍បែកបាក់។ នាងកំពុងតែវិលមកកាន់សាធារណៈជនវិញ ហើយដើម្បីត្រៀមសម្រាប់ការបង្ហាញខ្លួនរបស់នាងនៅក្នុងខ្សែភាពយន្ត Taiga Drama ដែលត្រូវបានវិនិយោគយ៉ាងល្អ (ប្រភេទខ្សែភាពយន្តប្រលោមលោកប្រវត្ដិសាស្ដ្ររបស់ NHK) មានឈ្មោះថា “Kirin ga kuru” គ្រោងនឹងចាក់បង្ហាញនៅឆ្នាំ ២០២០ នាងបានចូលរួមថតជាមួយក្រុមការងារនៃខ្សែភាពយន្តពីខែមិថុនាឆ្នាំនេះ។ ដូច្នេះចំពោះបញ្ហាថ្មីៗនេះ NHK ត្រូវពិចារណាការសហការជាមួយតារាសម្តែង និងរៀបចំផែនការដោះស្រាយជាបន្តសម្រាប់ខ្សែភាពយន្តដែលមិនទាន់បញ្ចប់។
តារា Sawajiri Erika ធ្លាប់ឈ្នះពានរង្វាន់ជាតារាសម្តែងឆ្នើមនៃក្រុមប្រឹក្សាសិល្បៈជប៉ុនក្នុងឆ្នាំ ២០១២។ នៅក្នុងខែកញ្ញាឆ្នាំនេះនាងជាមួយនឹងតារាសម្តែងប្រុស Oguri Shun បង្ហាញខ្លួនក្នុងខ្សែភាពយន្ត “Ningen shikkaku, Dazai Osamu to san nin no onna tachi”។
រឿងនេះប្រហែលជាការបញ្ចប់អាជីពសិល្បៈរបស់តារាសម្តែងស្រីដ៏ល្បីរូបនេះផងដែរ។
Chee