ពិភពភាសាជប៉ុន – ពាក្យត្រាប់តាមសម្លេង
នៅក្នុងភាសាជប៉ុនមានពាក្យត្រាប់តាមសម្លេងឧទាហរណ៍ Wanwan គឺជាសម្លេងឆ្កែព្រុសដែលគេហៅថាពាក្យត្រាប់សូរ។
ពាក្យត្រាប់សូរក្នុងភាសាជប៉ុនគឺ Giseigo ប្រើដើម្បីបង្ហាញពីសម្លេង។
ឧទាហរណ៍៖
Gachan: ដូចសូរកណ្តឹង
Gogoro: រមៀល
ដូច្នេះតើអ្នកអាចយល់ពាក្យទាំងនេះទេ?
Fuwafuwa –> ?
Uttori –> ?
Zukizuki –> ?
Shinmiri –> ?
Iraira –> ?
នៅក្នុងពាក្យត្រាប់សូរមានច្រើនប្រភេទប៉ុន្តែដើម្បីអោយងាយស្រួលចងចាំចូរយើងដាក់វាជាប្រភេទតែមួយ។
ពាក្យទាំងនេះមិនមែនដើម្បីត្រាប់តាមសម្លេងសត្វឬសម្លេងពិតប្រាកដទេ។ វាជាសម្លេងនៃចលនាសកម្មភាព រូបរាង និងបរិយាកាស។ ពាក្យទាំងនេះមានច្រើននៅក្នុងភាសាជប៉ុន ហើយក៏ជាការលំបាកសម្រាប់អ្នកបកប្រែផងដែរ។ យើងនឹងមើលអំពីពិភពត្រាប់សូរទាំងអស់គ្នា។
ព្រិល – Fuwafuwa
រូបភាព https://tabizine.jp/2014/01/26/4529/
Fuwafuwa គឺជាពាក្យពិពណ៌នាអំពីអារម្មណ៍ប៉ះវត្ថុទន់។ ពពក និងប៉េងប៉ោងក៏អាចត្រូវបានប្រើជាប្រធានបទដើម្បីបង្ហាញពីអារម្មណ៍ Fuwafuwa នេះដែរ។
សម្រស់នៃមនុស្សស្រី – Uttori
រូបភាព https://www.photo-ac.com/main/search?q=%E3%81%86%E3%81%A3%E3%81%A8%E3%82%8A&srt=dlrank
Uttori គឺជាពាក្យបង្ហាញអំពីអារម្មណ៍តក់ជាប់អ្វីមួយរហូតដល់មិនអាចគិតអ្វីផ្សេង។ ជាអារម្មណ៍ចាប់ភ្លឹកយកចិត្តទុកដាក់ខ្លាំងពេកចំពោះអ្វីមួយ។
កុំ Gorogoro ទៀត ចេញទៅក្រៅចុះ
រូបភាព https://ameblo.jp/irotsukikinoko/entry-12383636499.html
ពាក្យ Gorogoro បង្ហាញពីអ្វីកំពុងរមៀល។ វានៅតែជាពាក្យត្រាប់សូរទោះបីគ្មានវត្ថុណាមួយបញ្ចេញសម្លេងដូច្នេះ។ ជាទូទៅប្រើពាក្យនេះដើម្បីពិពណ៌នាអំពីស្ថានភាពខ្ជិលមិនធ្វើអ្វីទាំងអស់។
ក្នុងករណីមានធូលីចូលភ្នែកក៏អាចប្រើពាក្យថា “ធូលី Gorogoro ក្នុងភ្នែកខ្ញុំ” (អាចបកថាធូលីក្នុងភ្នែក) ឬក្នុងម្ហូបការីមានសាច់ច្រើន និងបន្លែក៏អាចនិយាយថា “មានច្រើនមុខនៅក្នុង Gorogoro ណាស់” (អាចបកថារបស់គ្រប់មុខ)។
កុំស្អប់អ្វីទាំងអស់ហើយ Iraira បែបនេះ
រូបភាព https://blogs.yahoo.co.jp/REDIRECT/abc41262001
Iraira បង្ហាញពីអារម្មណ៍រំភើប ទើសទាល់អ្វីមួយ ពិបាកពន្យល់ ពិបាកពិពណ៌នា ធ្វើអោយអ្នកពិបាក។
ផ្សែង – Mokumoku
រូបភាព https://spirituabreath.com/yumeuranai-kemuri-11742.html
ពាក្យនេះប្រើដើម្បីពិពណ៌នាផ្សែងតែប៉ុណ្ណោះ។ មិនមែនជាផ្សែងដូចជាផ្សែងបារីទេ ពាក្យ Mokumoku ប្រើដើម្បីពិពណ៌នាអំពីផ្សែងរោងចក្រឬបញ្ចេញតាមបំពង់ផ្សែង។
តន្រ្តី – Shinmiri
រូបភាព http://nishi-kaoru.hatenablog.jp/
ពាក្យនេះបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត ឯកោ។ ក្រៅពីតន្រ្តី Shinmiri អាចភ្ជាប់ជាមួយទេសភាព។ អង្គុយផឹកកាហ្វេម្នាក់ឯងក្នុងហាងអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ Shinmiri។
Natto – Nebaneba
រូបភាព https://www.dekarin.com/entry/natto-url
ជាការពិតគ្មានសម្លេងណាមួយបែបនេះទេ ហើយក៏គ្មានសត្វបញ្ចេញសម្លេងនេះដែរ។
Nebaneba គឺជាពាក្យបង្ហាញពីអារម្មណ៍រអិល ប្រើដើម្បីនិយាយអំពី Natto ដូចពោត ឬដំឡូងក៏ធ្វើអោយមានអារម្មណ៍ដូចគ្នាដែរ។
តើអ្នកយល់យ៉ាងណា? ប្រើពាក្យត្រាប់សូរអាចជួយអ្នកបង្ហាញពីអ្វីដែលអ្នកចង់និយាយ។ ចំនុចពិសេសនៃភាសាជប៉ុនគឺមានពាក្យត្រាប់សូរច្រើន។ ប្រសិនបើអ្នកពូកែអ្នកអាចទំនាក់ទំនងជាភាសាជប៉ុនល្អជាងមុន។
Kengo Abe