តើប្រាក់ចំនួន ១៥ ម៉ឺនយ៉េនក្នុងមួយខែគ្រប់ចាយនៅទីក្រុងតូក្យូដែរទេ?
តូក្យូជាទីក្រុងដែលគួរអោយចាប់អារម្មណ៍ពោរពេញទៅដោយភាពសម្បូរបែប ធ្វើអោយមនុស្សគ្រប់គ្នាចង់ទៅរស់នៅ។ ប៉ុន្តែទីក្រុងតូក្យូក៏មិនមែនជាកន្លែងស្រួលរស់នៅនោះដែរ បញ្ហាដ៏ធំបំផុតគឺការចំណាយថ្លៃ។
តាមគំនិតរបស់អ្នកតើប្រាក់ ១៥០០០០ យ៉េនគ្រប់សម្រាប់រស់នៅទីក្រុងតូក្យូដែរទេ? យោងទៅតាមការចែករំលេកនៅលើបណ្តាញសង្គម Instagram របស់នារីអាយុ ២៣ ឆ្នាំម្នាក់រស់នៅទីក្រុងតូក្យូ យើងអាចធ្វើការគណនាដូចតទៅ។
https://www.instagram.com/p/B4j3CoqA-ih/?utm_source=ig_web_copy_link
ដូច្នេះយើងអាចធ្វើការគណនាថ្លៃចំណាយសម្រាប់ការរស់នៅដូចខាងក្រោម៖
- ថ្លៃជួលផ្ទះ ៨០.៥២៤ យ៉េន
- ថ្លៃអគ្គិសនី ២.៥០០ យ៉េន
- ថ្លៃ Gas ២.០០០ យ៉េន
- ថ្លៃទឹក ៣.០០០ យ៉េន
- ថ្លៃអ៊ិនធឺរណែត ២.៣១០ យ៉េន
- ថ្លៃទូរស័ព្ទ ២.០០០ យ៉េន
- ថ្លៃអាហារ ២០.០០០ យ៉េន
- ថ្លៃទំនិញ ៤.០០០ យ៉េន
- ថ្លៃចំណាយលើសម្លៀកបំពាក់ / សម្រស់ ២.០០០ យ៉េន
- ថ្លៃចំណាយក្នុងការណាត់ជួប និងសង្គម ១៥០០ យ៉េន
- ថ្លៃសុខភាព ៥០០ យ៉េន
- ថ្លៃចំណូលចិត្ត ២.០០០ យ៉េន
- ថ្លៃមធ្យោបាយធ្វើដំណើរ ១០០០ យ៉េន
សរុប៖ ១២៣.៣៣៤ យ៉េន
ប៉ុន្តែតើតួលេខទាំងនេះអាចបង្ហាញពីស្តង់ដារនៃការរស់នៅក្នុងទីក្រុងតូក្យូទេ? សូមពិនិត្យទាំងអស់គ្នា។
ទោះបីមានមនុស្សជាច្រើនដឹងថាថ្លៃជួលផ្ទះនៅទីក្រុងតូក្យូខ្ពស់ ប៉ុន្តែក៏មិនពិបាកក្នុងការរកផ្ទះជួលក្រោម ៨០.០០០ យ៉េនដែរ។ គ្រាន់តែផ្ទះនោះមិនអាចធានាស្តង់ដារផ្ទះរបស់អ្នក។
ឧទាហរណ៍ផ្ទះរបស់នាងមានទំហំត្រឹមតែ ១០.៩ ម៉ែត្រការ៉េ ពិតជាចង្អៀតចំពោះមនុស្សមួយចំនួន ប៉ុន្តែអាចបំពេញតម្រូវការរបស់នាង។ នាងអាចនឹងពេញចិត្តកន្លែងតូចព្រោះវាកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ អំពូលភ្លើង -ល-។
ប្រាក់ ២០ ០០០ យ៉េនក្នុងមួយខែសម្រាប់ថ្លៃម្ហូបអាហារ ត្រូវចំណាយពេលចម្អិនម្ហូបនៅផ្ទះអោយបានញឹកញាប់។ ការិយាល័យរបស់នាងធ្វើការមានអាហារដ្ឋានថោក ហើយនាងក៏អាចឆុងតែយកតាមដើម្បីបន្ថយការចំណាយ។ បើនិយាយពីទំនិញថែសម្ផស្សវិញឃើញថានារីម្នាក់នេះមិនសូវទិញខោអាវទេ គ្រាន់តែទិញគ្រឿងសំអាងពេលប្រើអស់ ហើយកាត់សក់ពីរដងក្នុងមួយឆ្នាំ។
ទោះបីការចំណាយត្រូវបានរឹតត្បិតប៉ុន្តែមិនមែនមិនអាចទ្រាំបានទេ។ ប៉ុន្តែ ១៥០០ យ៉េនសម្រាប់ការចំណាយលើការណាត់ជួប និងសង្គមទាំងមូលគឺតិចណាស់។ នៅទីក្រុងតូក្យូគ្រាន់តែបាយសាច់គោធម្មតាមួយចានក៏ត្រូវចំណាយជិត ៥០០ យ៉េនទៅហើយ។ និយាយអោយខ្លីប្រសិនបើអ្នកចង់ប្រើប្រាក់ ១៥០០ យ៉េនសម្រាប់ថ្លៃចំណាយនេះអ្នក និងសង្សាគ្រាន់តែអាចកាន់ដៃគ្នាដើរតាមឧទ្យានឬទៅផ្ទះមើលរឿងប៉ុណ្ណោះ។
ប្រាក់ ១០០០ យ៉េនសម្រាប់ថ្លៃចំណាយធ្វើដំណើរ ជាក់ស្តែងអ្នកអាចនឹងទទួលបានប្រាក់ឧបត្ថម្ភពីកន្លែងធ្វើការ។
សរុបមកប្រាក់ ១៥០០០០ យ៉េនប្រហែលជាគ្រប់រស់នៅសម្រាប់មនុស្សសន្សំសំចៃនៅទីក្រុងតូក្យូ តើអ្នកចង់រស់ក្នុងជីវភាពបែបនេះទេ?
Sacchan