ប្រវត្តិមួយចំនួនអាចនឹងធ្វើអោយអ្នកភ្ញាក់ផ្អើលពីប្រទេសជប៉ុន
តើអ្នកចូលចិត្តប្រវត្តិសាស្ត្រដែរឬទេ? មនុស្សជាច្រើនស្វែងយល់ពីប្រវត្តិសាស្ត្រប្រទេសជប៉ុន ហើយរកឃើញពីចំនុចគួរអោយចាប់អារម្មណ៍មួយចំនួន។
១. ប្រទេសជប៉ុនធ្លាប់ហាមមិនអោយបរិភោគសាច់
រដ្ឋាភិបាលជប៉ុនធ្លាប់ហាមឃាត់ការបរិភោគសាច់អស់រយៈពេលជាង ១២០០ ឆ្នាំចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី ៧ ។
រូបភាព https://www.chinatimes.com/realtimenews/20190715001251-260405?chdtv
ក្រោមឥទិ្ធពលនៃគោលលទ្ធិព្រះពុទ្ធសាសនាអធិរាជ Tenmu បានហាមឃាត់ការបរិភោគសាច់គោ សាច់ស្វា និងសត្វក្នុងឆ្នាំ ៦៧៥ ហើយប្រសិនបើបំពានត្រូវកាត់ទោសប្រហារជីវិត។ ច្បាប់ដំបូងគ្រាន់តែហាមឃាត់ពីខែមេសាដល់ខែកញ្ញាប៉ុណ្ណោះ ប៉ុន្តែក្រោយមកតាមទំនៀមទម្លាប់វប្បធម៌ និងសាសនាសាច់ត្រូវបានហាមឃាត់ទាំងស្រុង។
នៅសតវត្សរ៍ទី ១៦ ពេលមានទំនាក់ទំនងជាមួយអ្នកផ្សព្វផ្សាយសាសនាគ្រឹស្តបានបំផុសគំនិតថ្មី មានសរីភាពជាងមុនក្នុងការបរិភោភសាច់។ ប៉ុន្តែនៅឆ្នាំ ១៦៨៧ មានការហាមឃាត់ផ្សេងទៀតត្រូវបានចេញផ្សាយ។ ទីបំផុតនៅឆ្នាំ ១៨៧២ រដ្ឋាភិបាលជប៉ុនបានដកការហាមឃាត់នេះចេញជាផ្លូវការ។
២. Kabuki សម្តែងដោយនារីស្លៀកក្លែងខ្លួនជាបុរស
Kabuki ជានិមិត្តសញ្ញានៃវប្បធម៌ដ៏ល្បីឈ្មោះរបស់ជប៉ុន ប៉ុន្តែប្រភពដើមរបស់ Kabuki ផ្ទុយស្រឡះពីបច្ចុប្បន្ន។ ល្ខោន Kabuki សព្វថ្ងៃមានតែតួអង្គបុរស (តួបុរសក្លែងខ្លួនជាស្រី) ចំណែកពីមុន Kabuki មានដើមកំណើតចេញពីការសម្តែងរបស់សិល្បករស្រី។
រូបភាព https://crossing.cw.com.tw/blogTopic.action?id=747&nid=7991
ស្ថាបនិកនៃ Kabuki គឺសិល្បករស្រី Izumo Akuni ល្បីឈ្មោះដោយសារតែការសម្តែងដើរតួជាបុរស។ ការសម្តែងរបស់នាងពេញទៅដោយកម្លាំង និងសិចស៊ីជួយជម្រុញអោយសិល្បករដទៃទៀតយកតម្រាប់តាមនាង។ បន្ទាប់មក Izumo Akuni ត្រូវបានគេអញ្ជើញអោយទៅវិមានសម្តែងអោយស្តេចក្រាញ់មើល។ ប៉ុន្តែស្តេចក្រាញ់យល់ថាការសម្តែងនេះមិនល្អ ហើយបានហាមឃាត់ស្ត្រីមិនអោយសម្តែងនៅឆ្នាំ ១៦២៩។ តាំងពីពេលនោះមកបុរសដើរតួជានារីដើម្បីសម្តែងដូចជា Kabuki សព្វថ្ងៃ។
៣. រដ្ឋប្រហារកើតឡើងនៅពេលអធិរាជ Hirohito បានប្រកាសការបរាជ័យនៅក្នុងសង្គ្រាមលោក
នៅថ្ងៃទី ១៥ ខែសីហាឆ្នាំ ១៩៤៥ អធិរាជប្រកាសការចុះចាញ់ដោយឥតល័ក្ខខ័ណ្ឌរបស់ជប៉ុនលើវិទ្យុជាតិដែលហៅថា 玉音放送 Gyokuon-hōsō។
ព័ត៌មានវិទ្យុនេះត្រូវបានកត់ត្រានៅ Miyanaka (ក្នុងវិមាន) មុននោះមនុស្សមួយក្រុមដែលបដិសេធមិនចុះចាញ់បានធ្វើរដ្ឋប្រហារ។ ក្រុមនេះដឹកនាំដោយ Kenji Hatanaka បានឡោមព័ទ្ធព្រះបរមរាជវាំងអស់រយៈពេលជាច្រើនម៉ោង និងទាមទារអោយដកព័ត៌មានវិទ្យុ។ ប៉ុន្តែពេលទៅដល់គ្មាននរណាម្នាក់នៅក្នុងវិមានពីព្រោះព័ត៌មាននេះត្រូវបានថតទុកមុន។ នៅទីបំផុតកងកម្លាំងរបស់ Hatanaka បរាជ័យ ហើយគាត់បានធ្វើអត្តឃាតដោយបាញ់កាំភ្លើងនៅមុខអាគារ។
៤. មរណភាពរបស់ Ōnishi Takijirō – ក្រុមអ្នកស្មាគស្លាប់ Kamikaze
រូបភាព https://en.wikipedia.org/wiki/Takijir%C5%8D_%C5%8Cnishi
Shinjiro Onishi ក្រុមអ្នកស្មាគស្លាប់ Kamikaze និយាយថាវិធីតែមួយគត់ដើម្បីអោយប្រទេសជប៉ុនឈ្នះសង្គ្រាមលោកលើកទី ២ គឺការវាយប្រហារដោយក្រុមស្មាគស្លាប់។ Onishi សង្ឃឹមថាការវាយប្រហារនេះអាចគំរាមដល់សហរដ្ឋអាមេរិក។ ផែនការនេះលះបង់ជីវិតប្រជាជនជប៉ុនប្រមាណ ២០ ម៉ឺននាក់។ នៅចុងបញ្ចប់នៃសង្គ្រាមខែសីហាឆ្នាំ ១៩៤៥ Onishi សោកស្តាយដោយសារផែនការរបស់គាត់ ហើយបញ្ចប់ជីវិតរបស់គាត់នៅថ្ងៃទី ១៦ ខែសីហាដូចជាការលុបលាងកំហុស។ លោកបានសុំអភ័យទោសដល់ក្រុមអ្នកស្មាគស្លាប់ និងព្រលឹងអ្នកដែលបានលះបង់ ហើយសង្ឃឹមថាយុវជនជប៉ុននឹងឆ្ពោះទៅរកសន្តិភាព។
៥. សោកនាដកម្មនៃ Himeyuri
នៅខែមេសាឆ្នាំ ១៩៤៥ កងកម្លាំងសម្ព័ន្ធមិត្តបានចាប់ផ្តើមការវាយប្រហារ Okinawa។ មនុស្ស ២០ ម៉ឺននាក់ស្លាប់ក្រោយរយៈពេល ៣ ខែវាយប្រហារ ក្នុងនោះមាន ៩៤.០០០ នាក់ប្រជាជនធម្មតានៅ Okinawa។ ការស្លាប់ដែលគួរអោយសោកសៅបំផុតគឺសិស្សស្រី Himeyuri។
រូបភាព http://www.okinawa-information.com/content/himeyuri-peacemuseum-itoman
ក្រុមសិស្សស្រី Himeyuri គឺជាក្រុមក្មេងស្រីមាន ២០០ នាក់ធ្វើជាគិលានុបដ្ឋាយិកាមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ។ នៅពេលមានការវាយឆ្មក់កើតឡើងពួកគេរត់ចូលរូងភ្នំមើលថែទាហានដែលរងរបួស ជំនួយវះកាត់ និងជួយបញ្ចុះសពអ្នកស្លាប់។ ក្រុមសិស្សស្រី Himeyuri ធ្វើអត្តឃាតដោយគ្រាប់បែកបដិសេធមិនចុះចាញ់។ នៅក្នុងព្រឹត្តិការណ៍មួយមានឈ្មោះថា “The Cave of the Virgins” ក្មេងស្រីចំនួន ៥១ នាក់ស្លាប់ពេលរូងភ្នំផ្ទុះ។
បន្ទាប់ពីសង្គ្រាមបានបញ្ចប់វិមាន និងសារមន្ទីរសម្រាប់គិលានុប្បដ្ឋាយិកា Himeyuri ត្រូវបានសាងសង់ឡើង។
៦. ប្រទេសជប៉ុនមានបច្ចេកវិទ្យាគ្រាប់បែកនុយក្លេអ៊ែរក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២
ការទម្លាក់គ្រាប់បែកនៅ Hiroshima និង Nagasaki ធ្វើអោយជប៉ុន និងពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល ប៉ុន្តែនៅពេលនោះអ្នកវិទ្យាសាស្ត្រជប៉ុនមានបច្ចេកវិទ្យាគ្រាប់បែកនុយក្លេអ៊ែររួចទៅហើយ។
រូបភាព https://sites.google.com/site/naziabomb/home/japan-s-a-bomb-project
Yoshio Nishina ជាអ្នករូបវិទ្យាម្នាក់ និងជាប្រធានកម្មវិធីអាវុធនុយក្លេអ៊ែរដំបូងគេនៅប្រទេសជប៉ុនមានការព្រួយបារម្ភអំពីការវាយប្រហារនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៣៩។ នៅឆ្នាំ ១៩៤៣ ក្រុមស្រាវជ្រាវរបស់ Nishina អាចធ្វើទៅបានប៉ុន្តែពិបាកក្នុងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះប្រទេសជប៉ុនបានបន្តស្រាវជ្រាវ និងអភិវឌ្ឍកម្មវិធីមួយផ្សេងទៀតមានឈ្មោះថា F-Go ក្រោមផែនការរបស់ Aragatsu Bunsen។ កម្មវិធីទាំងពីរមិនទទួលបានជោគជ័យ ប៉ុន្តែគ្មាននរណានឹកស្មានថាប្រទេសជប៉ុនជាប្រទេសទីមួយទទួលរងគ្រាប់បែកនុយក្លេអ៊ែរទេ។
អ្នកនិពន្ធ Robert K. Wilcox ជប៉ុនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរតែខ្វះធនធាន។ នាវាមុជទឹកណាហ្ស៊ីផ្ទុកធនធានត្រូវបានកងទ័ពជើងទឹកសហរដ្ឋអាមេរិកចាប់បាននៅខែឧសភាឆ្នាំ ១៩៤៥។
តើចំណុចខាងលើមួយណាដែលធ្វើអោយអ្នកភ្ញាក់ផ្អើលបំផុត?
Sacchan