ទេសភាព​កោះ​ដែល​ស្អាតៗនៅប្រទេសជប៉ុន​

កោះ Shikoku ជាកោះតូចបំ​ផុត​ក្នុង​ចំណោមប្រជុំកោះធំៗទាំង ៤ របស់ជប៉ុនរួម​មាន​ខេត្តចំនួន ៤ គឺ Kagawa, Kochi, Tokushima និង Ehime ខេត្តនីមួយៗមានលក្ខណៈពិសេសខុសគ្នា។ ក្នុងនាមជាកោះត្រូវព័ទ្ធជុំវិញដោយមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រ Seto ជាតំបន់ដែលមានអាកាសធាតុកក់ក្តៅពេញមួយឆ្នាំ។

ដូច្នេះទេសភាពនៅទីនេះពិតជាស្រស់ស្អាត និងសម្បូរបែបណាស់។

កោះ Shikoku ត្រូវបានគេស្គាល់ថាជាទឹកដីធម្មយាត្រា​ ជាកន្លែងជម្រុញទឹក​ចិត្តរបស់​ពុទ្ធបរិស័ទជាច្រើន។ តាំងពី ១២០០ ឆ្នាំមុនព្រះសង្ឃមួយអង្គនិកាយ Shingon-shu បានមកដល់ទីនេះហើយចាប់ផ្តើមធ្វើ​វត្តចំនួន ៨៨ មានទីតាំងស្ថិតនៅតាមបណ្តោយខេត្តចំនួន ៤ របស់ Shikoku បង្ហាញពី​សម្រស់​នៃ Shikoku ដល់ភ្ញៀវទេសចរណ៍មកពីទូទាំងពិភពលោក។

ប្រជាជននៅទីនេះគិតថានៅពេលណាដែលអ្នកឃើញក្រុម​អ្នកធ្វើដំណើរទៅកាន់​ទី​ឆ្ងាយ​រួម​គ្នា​អ្ន​កនឹង​យល់ពីអារម្មណ៍ស្រស់ស្អាតពិតនៃធម្មជាតិនៅទីនេះ។

ខេត្ត Kagawa 

ខេត្ត Kagawa ជាកន្លែង​ដែល​ល្បីជាមួយ​នឹង​មី Udon។ ខេត្ត​នេះ​ត្រូវ​បាន​ប្រជាជនជប៉ុន​ហៅ​ថា “ខេត្ត Udon”។ ខុស​ពី​មី​ Udon នៅ​កន្លែង​ផ្សេងសរសៃមី​ស្រួយ​តែ​ទន់​នាំ​មក​នូវអារម្មណ៍​ប្លែក​ពេល​ទទួល​ទាន។ ក្រៅ​ពីនេះខេត្ត Kagawa នៅ​មាន​កោះ Sodoshima ឬហៅ​ថា​កោះអូលីវជាកន្លែងដាំអូលីវដំបូងគេនៅប្រទេស​ជប៉ុន។ ជាពិសេសនៅទីនេះមាន​ដើម​អូលីវដែល​ចាស់​ជាង​គេនៅ​ប្រទេសជប៉ុន។ អារម្មណ៍ដំបូងនៅពេលមក​ដល់កោះនេះគឺក្លិនប្រេងគ្រាប់អូលីវភាយ​ពាស​ពេញ​កោះ។ ប្រេងអូលីវ​ដែល​ចម្រាញ់​ចេញពីផ្លែអូលីវនាំមកនូវសារធាតុចិញ្ចឹមមានគុណភាពខ្ពស់ដែល​ប្រជាជន​ជប៉ុន​ពេញ​ចិត្ត។

ខេត្ត Ehime

ខេត្ត Ehime មាន​ឈ្មោះ​ល្បី​ដោយ​សារ​តែ​អា​ង​ទឹក​ Dogo Onsen។ គ្រាន់តែដើរតាមផ្លូវ Dogo Onsen នេះអ្នក​នឹង​ទទួល​បា​នអារម្មណ៍នៃវប្បធម៌របស់ប្រជាជនជប៉ុន។ មិនត្រឹមតែប៉ុណ្ណឹងខេត្ត Ehime ត្រូវ​បាន​គេ​ស្គាល់​ថា​ជាកន្លែង​មាននារីស្បែក​ស​ខ្ចី។ មូល​ហេតុ​ព្រោះ​ខេត្ត​ Ehime មាន​ក្រូច​ខ្វិច​ទាំង ៤ រដូវ ដូច្នេះការបរិភោគក្រូចរាល់ថ្ងៃបន្ថែមវីតាមីនជួយអោយ​ស្បែក​ស្រ្តី​សទន់រលោង។

ខេត្ត Tokushima

ភ្នំ និង​សមុទ្រព័ទ្ធជុំវិញជាចំ​ណុច​ពិសេស​នៃខេត្ត​ Tokushima។ ពេលវេលាល្អបំផុតសម្រាប់​ទៅលេង Tokushima គឺរដូវស្លឹកឈើជ្រុះ ជាមួយ​នឹង​ទេសភាព​ដ៏អស្ចារ្យនៃស្ពាន​ “Kazurabashi”។ លើសពីនេះខេត្ត Tokushima មាន​របាំវប្បធម៌ “Awaodori’’ ផងដែរ។ ជារៀង​រាល់​ឆ្នាំ​នៅ​ខែសី​ហា​មាន​ប្រារព្ធ​ពិធីបុណ្យ Awaodor ហើយ​ប្រជាជននាំ​គ្នារាំ។

ខេត្ត Kochi

ខេត្ត Kochi នៅ​ទី​នេះ​មាន​ម្ហូប Sashimi Katsuo ល្បី​ឈ្មោះ។ នៅ Furenai center អ្នក​អាច​ចម្អិន​ និង​អាំងត្រី។

លើសពីនេះនៅមាន​កន្លែងពិសេសមួយ​ក្នុងខេត្ត Kochi គឺផ្សារ Hirome។ កន្លែង​នេះ​មាន​លក្ខណៈពិសេស​បែប​ជប៉ុន ជាកន្លែងមនុស្សប្រមូលផ្តុំគ្នាជ្រើសរើសមុខម្ហូបដែលគេចូលចិត្តជាងគេហើយអង្គុយញ៉ាំនៅផ្សារ។

ប្រភព ក្រុមហ៊ុនទេសចរណ៍ Song Han Tourist

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: