ហេតុអ្វីបានជាជនជាតិជប៉ុនមិនបរិភោគសាស៊ីមីអន្ទង់?
អន្ទង់គឺជាមុខម្ហូបដែលពេញនិយមនៅប្រទេសជប៉ុន។ មុខម្ហូបនេះជួយបង្កើនកម្លាំង ជាអាហារលំដាប់ខ្ពស់ដែលគេនិយមបរិភោគក្នុងរដូវក្តៅឬមានឥទ្ធិពលរំញោចទៅលើចំណង់អាហារ។
រូបភាព https://fundo.jp/277388
ជនជាតិជប៉ុនចូលចិត្តញ៉ាំអាហារឆៅ។ ពួកគេអាចធ្វើសាស៊ីមីគ្រប់ប្រភេទដូចជាត្រី សាច់គោ សាច់សេះ និងស៊ុត ហើយប្រជាជនជប៉ុនក៏ចូលចិត្តទទួលទានម្ហូបឆៅផងដែរ។
ម្ហូបឆៅនៅក្នុងប្រទេសជប៉ុនត្រូវបានត្រួតពិនិត្យដោយយកចិត្តទុកដាក់ ដូច្នេះពួកគេមិនបារម្ភពីការពុលអាហារទេ។ ប៉ុន្តែទោះបីជាចូលចិត្តទទួលទានអាហារឆៅក៏ដោយក៏ជនជាតិជប៉ុនមិនបរិភោគសាស៊ីមីអន្ទង់ដែរ។ ហេតុអ្វី?
មូលហេតុគឺដោយសារតែឈាមរបស់អន្ទង់មានជាតិពុល។
នៅលើពិភពលោកមានអន្ទង់ប្រហែល ១៩ ប្រភេទដែលប្រើសម្រាប់ចម្អិនម្ហូប មិនថាអន្ទង់ប្រភេទណាទេឈាមរបស់វាមានជាតិពុល។
តើបរិភោគអន្ទង់ឆៅអាចនឹងស្លាប់ឬ? កម្រិតដែលអាចសម្លាប់មនុស្សគឺប្រហែល ១០០០ មីលីលីត្រមានន័យថាបើផឹកឈាមអន្ទង់មួយលីត្រអាចបណ្តាលអោយស្លាប់បាន។ ប៉ុន្តែជាក់ស្តែងមិនសូវមានអ្នកស្លាប់ដោយសារបរិភោគអន្ទង់ឆៅឡើយព្រោះឈាមមិនច្រើនពេកទេ។
ទោះបីមិនស្លាប់ក៏ដោយការបរិភោគអន្ទង់ឆៅពិតជាមានគ្រោះថ្នាក់អាចបណ្តាលអោយមានរោគសញ្ញាដូចជារាគ ក្អួត រោល ហើយចង្វាក់បេះដូងមិនប្រក្រតី។
អន្ទង់នៅតែអាចបរិភោគឆៅបានប្រសិនបើលាងសម្អាតឈាម ប៉ុន្តែត្រូវចំណាយពេលច្រើនហើយមានហានិភ័យខ្ពស់ ជនជាតិជប៉ុនច្រើនតែចូលចិត្តទទួលទានរស់ជាតិអន្ទង់អាំងពិសេស។
តើអ្នកធ្លាប់ទទួលទានសាច់អន្ទង់ដែរឬទេ? សូមប្រយ័ត្នដាច់ខាតកុំបរិភោគអន្ទង់ឆៅ។
Kengo Abe