វិធីសាស្រ្តងាយៗជួយ​សន្សំ​ប្រាក់ ១០០ លាន​យ៉េន​របស់ជនជាតិ​ជប៉ុន

ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចប្រាក់ខែគោលរបស់ប្រជាជនជប៉ុនខ្ពស់ជាងប្រជាជនកម្ពុជា។ បុគ្គលិកការិយាល័យ​ធម្មតាម្នាក់​នៅ​ប្រទេសជប៉ុនធ្វើ​ការ​អស់​មួយ​ជីវិតអាច​រក​បា​នប្រាក់​ពី ២០០ ទៅ ៣០០ លានយ៉េន។ ស្តាប់ទៅដូច​ជា​ច្រើន​ណាស់ ប៉ុន្តែតាមពិតថ្លៃចំណាយនៅជប៉ុនខ្ពស់ជាងប្រទេសកម្ពុជា ដូច្នេះ​ចំនួន​អ្នក​ដែល​​អាច​សន្សំ​បាន​គឺមិន​ច្រើន​ទេ។

ថ្ងៃនេះខ្ញុំនឹងណែនាំអ្នកពីវិធីសាស្រ្តដែលជនជាតិជប៉ុនបានអនុវត្ត និងសន្សំប្រាក់ ១០០ លានយ៉េន។ វិធីនេះ​ងាយ​ស្រួល​នរណា​ក៏អាចអនុវត្តបានភ្លាមៗដែរ។

រូបភាព https://www.excite.co.jp/news/article/

បង្កើនប្រាក់ចំណូលនៅកន្លែងធ្វើការ

វិធីល្អបំផុតក្នុងការរកលុយបានច្រើនគឺ បង្កើនប្រាក់ចំណូលជាប្រចាំរបស់​អ្នក​។ អ្នក​ប្រាកដជាកំ​ពុង​គិត​ថា ធ្វើការ​ងារបន្ថែម​មែន​ទេ? 

ប្រសិនបើអ្នកព្យាយាមបង្កើនជំនាញរបស់អ្នក ក្រុម​ហ៊ុន​ក៏​នឹង​ដំឡើងប្រាក់ខែរបស់អ្នកផងដែរ។ ឧទាហរណ៍រាល់ខែអ្នក​ជួយ​អោយ​ក្រុម​ហ៊ុន​​បង្កើន​​ប្រាក់​​ចំណេញ ២ ម៉ីនដុល្លា ខ្ញុំ​​គិត​ថាក្រុម​ហ៊ុនអាច​ផ្តល់អោយ​អ្នក​ ២០០ ដុល្លាវិញ​ដែរ។

ហើយប្រសិនបើអ្នកបានព្យាយាមអស់ពីសមត្ថភាពប៉ុន្តែក្រុមហ៊ុននៅតែមិនតម្លើងប្រាក់ខែអ្នកគួរតែគិតពីការផ្លាស់ប្តូរការងារក៏មិនយឺតពេលដែរ។ បើអ្នកពិតជាអាចបង្ហាញថារាល់ខែអ្នករកប្រាក់ចំ​ណេញ​អោយ​ក្រុម​ហ៊ុន ២ ម៉ីនដុល្លាខ្ញុំ​ជឿថាក្រុម​ហ៊ុន​ផ្សេង​ប្រាកដជាទទួល​យក​អ្នក​។ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​បង្កើន​ប្រសិទ្ធ​ភាព​ការងារអោយបាន ១០ ភាគរយគឺគ្រប់គ្រាន់សម្រាប់អ្នកក្នុងការរកប្រាក់ចំណេញបានច្រើនរួចទៅហើយ។

មានការងារពេញម៉ោងហើយ​ត្រូវ​ទៅ​ធ្វើការបន្ថែម​ទៀតពិតជា​ពិបាក​ណាស់​។ ឧទាហរណ៍មនុស្សមួយ​ចំនួន​ចង់​ក្លាយ​ជា Youtuber។ ដំ​បូងដោយ​សារ​តែ​ចូល​ចិត្តមនុស្សគ្រប់គ្នាប្រហែលជាមានអារម្មណ៍សប្បាយរីករាយ។ ប៉ុន្តែតាម​ពិត​ដើម្បី​រក​ប្រាក់​តាមរយៈ Youtuber ចំណាយ​ពេល​ច្រើន​ជាងអ្វី​ដែល​អ្នក​គិត​។ ដើម្បីក្លាយជា YouTuber ល្បីអ្នកត្រូវថតវីដេអូរាប់ពាន់គួរអោយចាប់អារម្មណ៍ទាក់ទាញអ្នកទស្សនា។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានគំនិតជា​ច្រើន​សម្រាប់​ធ្វើ​វីដេអូ​ទេ។ ក្រោយមកនៅពេលដែលមិនអាចធ្វើវីដេអូប្លែកៗអ្នក​អាច​នឹងបោះបង់ចោល។

និយាយអោយខ្លីធ្វើការងារបន្ថែមមានន័យថាអ្នកត្រូវធ្វើការថែមម៉ោង។ ក្រៅពី​នេះ​អ្នក​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​នៅ​ក្រុម​ហ៊ុន។ ខ្ញុំមិននិយាយថាគ្មាននរណាម្នាក់ជោគជ័យទេប៉ុន្តែភាគ​រយពិតជាទាបណាស់។

ទាញយកផលប្រយោជពីប្រាក់របស់អ្នកដទៃ

អត្រាការប្រាក់របស់ធនាគារខ្ពស់ ដូច្នេះ​មនុស្ស​មួយ​ចំនួន​មិន​ហ៊ាន​ខ្ចីប្រាក់។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ពី​សាជីវកម្ម​ជប៉ុន Softbank គឺជាសាជីវកម្មដែលទទួលបានជោគជ័យពីការខ្ចីប្រាក់។

ជាមួយនឹងដើមទុនប្រាក់កម្ចីចំនួន ១៥០០ ពាន់លានយ៉េន Softbank ទទួលបានប្រាក់ចំណេញ ៨៧៤,៨ ពាន់លានយ៉េន។ បន្ទាប់ពីសងប្រាក់កម្ចី និងបែង​ចែក​ប្រាក់​ទៅអោយ​ម្ចាស់​ភាគហ៊ុន ប្រាក់ចំណេញចុងក្រោយដែលពួកគេរកបានគឺ ១០២,៦ ពាន់លានយ៉េន។ Softbank នៅតែបន្តខ្ចីប្រាក់ដើម្បីធ្វើអាជីវកម្ម។ ចំនួនប្រាក់កម្ចីរបស់ពួកគេបច្ចុប្បន្នមានចំនួន ១៨០០ ពាន់លានយ៉េន។ ដោយ​សារតែ​ប្រាក់​កម្ចី​នេះ​ហើយធ្វើ​អោយ​ពួក​គេ​ពង្រីក​អាជីវកម្មរបស់ខ្លួន​ទៅផ្នែក​ផ្សេង​ទៀតដូចជាវិនិយោគក្នុងក្រុមហ៊ុនរីកចម្រើន និងធ្វើការទិញក្រុមហ៊ុនតូចៗ។ ចំពោះក្រុមហ៊ុនដែលមានដំណើរការល្អដូចជា Softbank ទោះបីប្រាក់កម្ចីមាន​ហានិភ័យយ៉ាង​ណាក៏​ងាយ​នឹង​ទទួល​បាន​ការ​យល់ព្រមផងដែរ។

អាចនិយាយបានថាបើគ្មានប្រាក់កម្ចីទាំងនេះក្រុមហ៊ុន Softbank នឹងមិនអាចក្លាយជាក្រុមហ៊ុនធំ និងជោគជ័យដូចសព្វថ្ងៃនេះទេ។ នេះ​ហើយជាមូលហេតុដែលខ្ញុំគិតថាការខ្ចីប្រាក់មិនមែនជារឿងអាក្រក់ទេ។ 

ស្ថានភាពរបស់បុគ្គលម្នាក់ៗក៏ដូចគ្នាដែរ។ ការវិនិយោគលើអចលនទ្រព្យគឺជាឧទាហរណ៍មួ​យ​។ នៅពេលអ្នកចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ ដំបូងអ្នកមិនមានប្រាក់គ្រប់គ្រាន់ទេ ហើយត្រូវខ្ចីប្រាក់។ ប៉ុន្តែនៅពេលផ្ទះរបស់អ្នក​មាន​​គេ​ជួលអ្នក​នឹងអាចសងប្រាក់ដែល​បាន​ខ្ចី។ ប្រសិនបើអ្នកជ្រើសរើសក្រុមហ៊ុនអចលនៈទ្រព្យគួរអោយ​ទុកចិត្ត អ្នក​មិន​ចាំ​បាច់​បារម្ភអចលនទ្រព្យរបស់អ្នកធ្លាក់​ថ្លៃ​ឡើយ។ ដើម្បី​ជៀស​វាងការធ្លាក់​ចុះ​នៃអចលនទ្រព្យដូចឆ្នាំ ១៩៨៩ ១៩៩៩ និង ២០០៩ អ្នកត្រូវមានស្មារតីជ្រើសរើសដោយ​ប្រុង​ប្រយ័ត្ន។

ឧទាហរណ៍អាផាតមិនត្រូវ​ជួស​ជុល​ក្រោយ​រយៈពេល ១០​ ឆ្នាំ។ នៅពេលជួសជុលប្រសិនបើគ្រួសារដែលរស់នៅទីនោះមិនយល់ព្រមក៏មិនអាចធ្វើបានដែរ។ អាផាតមិនចាស់​តម្លៃអចលនទ្រព្យថយចុះមិនអាចលក់បាន​ថ្លៃទេ។ អាផាតមិនចាស់តម្លៃអចលនទ្រព្យក៏ថយចុះមែនទេ? ដូច្នេះការវិនិយោគលើអចលនទ្រព្យរយៈពេលប្រហែល ៥ ឆ្នាំគឺមិនអីទេ។

ទោះបីជាវិធីសាស្រ្តនេះផ្ទុយ​នឹងចំណុចដើមរបស់ខ្ញុំគឺមិនធ្វើការងារបន្ថែមក៏ដោយ ប៉ុន្តែនេះជាការងារមួយដែលមិនប៉ះពាល់ដល់ពេលវេលាធ្វើការ និងពេលវេលាផ្ទាល់ខ្លួន។

ការ​ចំ​ណាយ​ប្រចាំ​ថ្ងៃ​ថេរ

មិនថាអ្នកត្រូវ​បាន​ដំឡើងប្រាក់ខែ ឬវិនិយោគចំ​ណេញ​បាន​ប្រាក់​ប៉ុន្មាន​ក៏​ដោយ​ បើ​ចេះ​តែ​ចាយ​អស់​គឺមិន​សល់​ទេ។ ទោះជាយ៉ាងណាមានវិធីសាមញ្ញមួយដែលអ្នកអាចអនុវត្តបានទាំងស្រុង។ គ្រាន់​តែ​រស់​នៅ​កន្លែង​ដែល​អ្នក​កំ​ពុង​រស់​នៅ បរិភោគអាហារ​ដែល​អ្នក​កំ​ពុង​តែហូប ប៉ុន្តែដោយសារមនុស្ស​មួយ​ចំ​នួន​ព្យាយាមធ្វើការពួក​គេចង់ញ៉ាំអាហារឆ្ងាញ់ជាងមុន មាន​ពេលវេលា​ដើរ​លេង​កំ​សាន្តមែន​ទេ? ដូច្នេះតើអ្នកគិតយ៉ាងណាប្រសិនបើខ្ញុំស្នើអោយអ្នកសន្សំប្រាក់​ចំនួនថេរស្មើនឹង ២០% នៃប្រាក់ចំណូលរបស់អ្នករាល់ខែ?

បន្ទាប់ពីកំណត់ការសន្សំ ២០% ក្នុងមួយខែ ប្រាក់​ដែល​នៅ​សល់អ្នក​អាចចំណាយសម្រាប់ការរស់នៅ និងសកម្មភាពផ្សេងទៀត។ នៅ​ពេល​អ្នក​រក​ប្រាក់​បាន​កាន់​តែ​ច្រើន​ប្រាក់​សន្សំ​ ២០% ក៏​កាន់​តែ​កើន​ឡើង។

តើអ្នកគិតយ៉ាងណាចំពោះវិធីសន្សំខាងលើ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: