អំពូលភ្លើងចំនួន ៦ លានអំពូលត្រូវបានបំភ្លឺក្នុងពិធីបុណ្យពន្លឺធំបំផុតនៅ Kanto
រដូវរងាមកដល់ពេញទៅដោយពន្លឺភ្លើង Neon នាពេលរាត្រី។ ពិធីបុណ្យពន្លឺមាននៅគ្រប់ទីកន្លែងទូទាំងប្រទេសជប៉ុន ប៉ុន្តែពិធីបុណ្យដែលមានអំពូលរហូតដល់ទៅ ៦ លានអំពូលមានតែក្នុងពិធីបុណ្យ Sagami ប៉ុណ្ណោះ។
នៅឆ្នាំ ២០១៨ យោងតាមការជ្រើសនៃសមាជិកចំនួន ៥.៥០០ នាក់នៃក្រុមប្រឹក្សាវាយតម្លៃទេសភាពពេលរាត្រីក្នុងពិធីបុណ្យពន្លឺ Sagami ត្រូវបានបញ្ជាក់ថាជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យពន្លឺដ៏អស្ចារ្យបំផុតទាំងបីនៅក្នុងតំបន់ Kanto។
រូបភាពទឹកធ្លាក់ Niagara ត្រូវបានធ្វើឡើងវិញដោយប្រើ “ពន្លឺ” ចម្រុះពណ៌។
ផ្លូវរូងក្រោមពន្លឺធ្វើអោយភ្ញៀវទេសចរណ៍មានអារម្មណ៍ដូចជាដើរក្រោមឥន្ធនូ។
អ្នកអាចឡើងលើមើលទេសភាពក្រោមពន្លឺភ្លើង។
ដល់រដូវផ្កាសាគូរ៉ាកន្លែងនេះត្រូវបានតុបតែងដោយពន្លឺផ្កាចម្រុះពណ៌។
សួនសត្វពន្លឺ
ប្រអប់គ្រឿងអលង្ការពន្លឺ
សមុទ្រពន្លឺ
ហេតុអ្វីបានជាអ្នកមិនមកលេង? ហើយចូលរួមពិភពវេទមន្តដែលមានពណ៌ស្រស់ឆើតឆាយនៃ Sagami?
ព័ត៌មានពិធីបុណ្យពន្លឺ Sagami
ទីតាំង៖ Sagami Pleasure Resort
អាសយដ្ឋាន៖ 1634 Wakayanagi, Midori-ku ទីក្រុង Sagamihara ខេត្ត Kanagawa
ពេលវេលា៖ ជាទូទៅចាប់ពីខែវិច្ឆិកាដល់ខែមេសា (ប្រែប្រួលតាមឆ្នាំ)
ឆ្នាំ ២០១៩៖ ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ (ថ្ងៃសៅរ៍) ដល់ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២០ (ថ្ងៃអាទិត្យ)
ថ្ងៃធម្មតា និងក្រោយថ្ងៃទី ០៣/០១ បើកពីម៉ោង ១៦ៈ០០ ដល់ ២១ៈ០០
ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីថ្ងៃទី ៣១ ខែធ្នូដល់ថ្ងៃទី ៣ ខែមករាបើកពីម៉ោង ១៦ៈ០០ ដល់ ២១ៈ៣០
ថ្ងៃសម្រាកជាក់លាក់៖ ប្រែប្រួលតាមឆ្នាំ (សូមបញ្ជាក់លើគេហទំព័រមុនពេលមកដល់)
សំបុត្រ Night Free Pass៖
សិស្សវិទ្យាល័យឡើងទៅ ២៣០០ យ៉េន
អាយុ ៣ ឆ្នាំដល់សិស្សបឋមសិក្សា ១៩០០ យ៉េន