កាលវិភាគទៅមើលរដូវស្លឹកឈើក្រហមនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩
ពីកោះ Hokkaido ស្ថិតនៅខាងជើងមានជួរភ្នំលាតសន្ធឹងរហូតដល់ Okinawa ស្ថិតនៅខាងត្បូងនៃប្រទេសជប៉ុនកំពុងចូលរដូវស្លឹកឈើជ្រុះ។ ចាប់ពីខែសីហាដល់ខែកញ្ញាភ្នំនៅភាគខាងជើងប្រទេសជប៉ុន និងតំបន់ភ្នំ Alps ពេញទៅដោយស្លឹកឈើពណ៌ក្រហម ហើយលាតសន្ធឹងទៅតំបន់ Tokyo, Kyoto, Osaka ក្នុងខែតុលា និងវិច្ឆិកា។ ចំពោះតំបន់ដែលមានអាកាសធាតុក្តៅជាងស្លឹកឈើពណ៌ក្រហមនៅតែមានរហូតដល់ខែធ្នូ។
បច្ចុប្បន្នកាលវិភាគទៅមើលស្លឹកឈើក្រហមមានដូចខាងក្រោម។
- កោះ Hokaido : នៅចុងខែកញ្ញាដល់ចុងខែតុលា
- Aomori : ខែតុលា
- Iwate : ខែតុលា
- បឹង Towada : ខែតុលា
- Chubu : ចុងខែតុលាដល់ដើមខែធ្នូ
- តំបន់ Kanto : ចុងខែតុលាដល់ដើមខែធ្នូ
- Kamikochi : នៅដើមខែតុលាដល់ពាក់កណ្តាលខែតុលា
- ភ្នំអាល់ជប៉ុន : នៅដើមខែតុលាដល់ពាក់កណ្តាលខែវិច្ឆិកា
- Miyaji : ពាក់កណ្តាលខែតុលាដល់ដើមខែវិច្ឆិកា
- Nagano : នៅដើមខែតុលាដល់ពាក់កណ្តាលខែវិច្ឆិកា
- Nikko : នៅដើមខែតុលាដល់ពាក់កណ្តាលខែវិច្ឆិកា
- Takayama : ពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែវិច្ឆិកា
- Tohoku : ដើមខែតុលាដល់ដើមខែវិច្ឆិកា
- តំបន់ Chugoku : ខែវិច្ឆិកា
- តំបន់ kyushu : ខែវិច្ឆិកា
- Hiroshima : ខែវិច្ឆិកា
- Miyajima : ខែវិច្ឆិកា
- Sakurayama : ខែវិច្ឆិកា
- តំបន់ Hakone ខេត្ត Kanagawa : ខែវិច្ឆិកា
- តំបន់ Kansai : នៅដើមខែវិច្ឆិកាដល់ដើមខែធ្នូ
- Kamakura : ពាក់កណ្តាលខែវិច្ឆិកាដល់ដើមខែធ្នូ
- Kanazawa : ពាក់កណ្តាលខែវិច្ឆិកាដល់ដើមខែធ្នូ
- Kyoto : ពាក់កណ្តាលខែវិច្ឆិកាដល់ដើមខែធ្នូ
- ភ្នំហ្វូជី : ដើមខែវិច្ឆិកាដល់ដើមខែធ្នូ
- Tokyo : ចុងខែវិច្ឆិកាដល់ដើមខែធ្នូ
- Nagoya : ពាក់កណ្តាលខែវិច្ឆិកាដល់ដើមខែធ្នូ
- Nara : នៅដើមខែវិច្ឆិកាដល់ដើមខែធ្នូ
- Osaka : ពាក់កណ្តាលខែវិច្ឆិកាដល់ដើមខែធ្នូ
- Shikoku : ពាក់កណ្តាលខែវិច្ឆិកាដល់ដើមខែធ្នូ
សូមមើលកាលវិភាគទៅទស្សនាស្លឹកឈើក្រហមនៅកន្លែងដែលល្បីៗក្នុងប្រទេសជប៉ុនតាមតំណរភ្ជាប់នេះ៖ https://koyo.walkerplus.com/topics/article/161896/
រូបភាព https://koyo.walkerplus.com/topics/article/161896/
រដូវស្លឹកឈើជ្រុះជារដូវដែលមានអាកាសធាតុស្រស់ស្រាយ ទេសភាពគួរអោយចង់គយគន់ និងសម្បូរបែប។ សូមកុំខកខានទៅទស្សនារដូវស្លឹកឈើជ្រុះនៃប្រទេសជប៉ុន!
AD