ប្លែក​ណាស់​គេ​នាំ​គ្នា​ដាក់​ឈ្មោះកូន​តាមតួអង្គ Anime ម៉ាកល្បី និង​មុខ​ម្ហូប

Kira Kira name គឺជា​ការ​ពេញ​និយម​ដាក់​ឈ្មោះ​ចម្លែក​នៅជប៉ុន។ ថ្មីៗនេះការ​ពេញ​និយមដ៏ចម្លែក​នេះកាន់​តែ​ច្រើនឡើង គេថែម​ទាំង​ដាក់​ឈ្មោះ​តាម​មុខ​ម្ហូប​ និង​ម៉ាក​ល្បី​ផង​ដែរ។ សូមក្រឡេកមើលឈ្មោះប្លែកៗជា​មួយ​​នឹង JAPO ដែលគេដាក់​ឈ្មោះអោយ​កូន​ខាងក្រោម។

ការជំរុញចិត្តរបស់ជនជាតិជប៉ុនមកពីតួអង្គ Anime ម៉ាកល្បី និងមុខ​ម្ហូប។

Anime និង Manga មានឥទ្ធិពលច្រើនទៅលើជីវិតជនជាតិជប៉ុន មិន​ចម្លែកទេពេលឪពុកម្តាយ​សិស្សមួយ​ចំនួន​ចូលចិត្ត​ខ្លាំងរហូតដល់​ដាក់​ឈ្មោះ​កូន​តាម​តួ​អង្គ​នៅ​ក្នុង​ខ្សែភាព​យន្ត។

ឧទាហរណ៍៖

Pikachu

Luffy

(Naiki) – Nike

(Raion) – Lion

(Kingu) – King

(Shiiza) – Caesar

(Purin) – Pudding

​មនុស្ស​ខ្លះ​ថែម​ទាំង​ដាក់​ឈ្មោះ​កូន​ថា (jedi) នៅក្នុងខ្សែភាពយន្តរឿងសង្រ្គាម​ពិភព​ផ្កាយដ៏​ល្បីផងដែរ។ ហេតុអ្វីបានជាពួកគេចូលចិត្តឈ្មោះបែបនេះ? ឪពុកម្តាយខ្លះដាក់ឈ្មោះកូនបែប​អឺរ៉ុប​ដោយសង្ឃឹមថាកូនរបស់ពួក​គេអាច​នឹង​លេចធ្លោមានរាងកាយ​ស្រដៀងនឹងជនជាតិ​អឺរ៉ុប ធ្វើអោយ​គេ​មាន​ចំណាប់អារម្មណ៍លើប្រវត្តិ​រូបពេល​ទៅធ្វើការ។​

រូបភាព https://ddnavi.com/news/391463/a/

ឧទាហរណ៍៖

(Makkusu)- Max

(Mashyuu)- Matthew

តើធ្វើ​យ៉ាងណាពួកគេ​អាចចុះ​ឈ្មោះ​ទាំងនេះ?

ឈ្មោះជប៉ុនច្រើនតែសរសេរជាពាក្យកានជីមាន​របៀប​អាន​ខុសគ្នាហើយ​អត្តន័យ​ផ្សេងគ្នា។ កុមារនៅប្រទេស​ជប៉ុនពេល​ឪពុកម្តាយ​ដាក់​ឈ្មោះ​អោយ​មានកានជីពីរប្រភេទ (Kanji, joyo kanji ពាក្យដែលប្រើ​ប្រចាំក្នុង​ជីវិត) ចំណែក Jimmei Kanji ទុកដោយឡែកសម្រាប់ដាក់​ឈ្មោះ។ ច្បាប់​នៅ​មាន​ចន្លោះជាច្រើនរបៀប​អាន​កានជីត្រូវ​សម្រេចលើឪពុកម្តាយ​ ដូច្នេះ​ចាប់ផ្តើម​មាន​ឈ្មោះចម្លែកក្នុង​​ប្រទេសជប៉ុន។

លទ្ធផលនៃការដាក់ឈ្មោះ Kira Kira name ធ្វើ​អោយ​កុមារមួយ​ចំ​នួន​នៅ​ពេល​ធំមានអារម្មណ៍ខ្មាស់អៀនចំពោះឈ្មោះ​របស់​ខ្លួន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: