ស្ទីលម៉ូដសក់ខ្លីគួរឱ្យស្រលាញ់របស់នារីជប៉ុន
សក់ខ្លីធ្វើអោយនារីជប៉ុនមានសម្រស់ស្រស់ស្អាតគួរអោយស្រឡាញ់។
ម៉ូតសក់ Pixie
នារីមួយចំនួនចូលចិត្តម៉ូតសក់ Pixie ជាស្ទីលម៉ូដសក់សម្រាប់មិត្តនារីដែលចង់បង្ហាញពីចរិកលក្ខណៈរបស់ខ្លួន។ ព្រោះតែម៉ូតសក់នេះស្រស់ស្រាយ ស្រួលខ្លួន និងមិនធ្វើអោយធ្ងន់សក់ក្បាល។ ម៉ូដសក់ Pixie ជួយអោយមិត្តនារីជប៉ុនមានទម្រង់មុខតូចគួរអោយចាប់អារម្មណ៍។
ស្ទីលម៉ូដសក់នេះសាកសមសម្រាប់មិត្តនារីមានទម្រង់មុខតូច។ នារីជប៉ុនចូលចិត្តម៉ូតសក់ Pixie ពេលដែលមូលរួញចុងសក់ ធ្វើអោយសក់មើលទៅក្រាស់ជាងមុន។
ម៉ូតសក់ Bob
ម៉ូតសក់ Bob ពេញនិយមសម្រាប់មិត្តនារីជប៉ុនមួយចំនួន។ នារីជប៉ុនភាគច្រើនបញ្ចូលម៉ូតសក់នេះជាមួយនឹងសក់សេះពីមុខ បន្ទាប់មកមូលរួញចុងសក់បន្តិចតាមបែបធម្មជាតិ។
ពេលអ្នកដាក់ម៉ូតសក់ Bob មើលទៅគួរអោយស្រលាញ់ទាក់ទាញ។
ម៉ូតសក់ Bob មានលក្ខណៈពិសេសប៉ុន្តែនៅតែអាចបង្ហាញពីភាពទន់ភ្លន់ មិត្តនារីអាចកាត់ចុងសក់ធ្វើអោយប៉ោងបន្តិច។
ម៉ូតសក់ Lob
ម៉ូតសក់ Lob សាកសមនឹងទម្រង់មុខទាំងអស់ ហើយវាវែងជាងម៉ូតសក់ Bob បន្តិច។
ម៉ូតសក់នេះអាចជួយបិទបាំងស្នាមមុខមួយចំនួន ធ្វើអោយចង្កាមានរាងស្លីមមុខមើលទៅស្អាត។
អ្នកអាចលាបសក់ពណ៌ត្នោតជាជម្រើសទី ១ របស់មិត្តនារីជប៉ុន។ តើអ្នកចូលចិត្តស្ទីលម៉ូដសក់បែបណា?
My Linh/Ione.vnexpress