របៀបរៀបចំសម្ភារៈផ្ទះបាយអោយបានរៀបរយ
DAISO គឺជាហាងលក់ទំនិញតម្លៃតែមួយល្បីរបស់ជប៉ុន ហើយត្រូវបានគេជ្រើសរើសជាអ្នកចែកចាយលក់រាយលេខ ១ នៅឆ្នាំ ២០១៨ ។
បង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានបទពិសោធរយៈពេល ៤៧ ឆ្នាំធ្វើអោយ DAISO ក្លាយទៅជាសម្ភារៈផ្ទះបាយដែលមិនអាចខ្វះបាននៅក្នុងជីវិតរបស់ប្រជាជនជប៉ុន។ ឥឡូវនេះ DAISO បានបើកចំនួន ៣.៣៦៧ ហាងនៅក្នុងប្រទេសជប៉ុន ហើយបើកនៅក្រៅប្រទេសចំនួន ២.១៧៥ ហាងនៅ ២៨ ប្រទេសជុំវិញពិភពលោក (គិតត្រឹមខែមីនា ឆ្នាំ ២០១៩)។
ដូចជាសម្ភារៈសិក្សា សម្ភារៈផ្ទះបាយ គ្រឿងសំអាង -ល-។ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការមាននៅហាង DAISO។
តាមរយៈអត្ថបទនេះយើងបង្ហាញពីរបៀបរៀបចំគេហដ្ឋានអោយបានរៀបរយងាយស្រួលបំផុតជាមួយនឹងទំនិញក្នុងហាង DAISO។ តោះសូមមើលទាំងអស់គ្នា។
រៀបចំធ្នើផ្ទះបាយ
ប្រអប់ជ័រដាក់ឯកសារពេលខ្លះក៏អាចយកទៅដាក់ឆ្នាំងឬខ្ទះផងដែរ។
សំណាញ់លួសដែកជាមួយនឹងទំពក់ពីរបីអាចធ្វើអោយចង្រ្កានរៀបរយ និងស្រួលយកទៅប្រើ។
រៀបចំកន្លែងដាក់គ្រឿងទេស
ដបជ័រដាក់គ្រឿងទេសមានលក់ច្រើននៅក្នុងហាង DAISO។ អ្នកអាចបិទទំពក់បន្ថែមពន្យួរខ្ទះ។
ប្រសិនបើផ្ទះបាយរបស់អ្នកធំទូលាយមានថតដាក់ដូចរូបខាងលើ។ អ្នកអាចបែងចែកកន្លែងដាក់ដបជ័រ ចង្កឹះ និងវែកដោយឡែកដើម្បីមើលទៅសមរម្យ។
អ្នកអាចប្រើឧបករណ៍ខណ្ឌដបដាក់គ្រឿងទេសតាមរូបខាងលើកុំអោយកំពប់។
រៀបចំកន្លែងដាក់ចាន ស្លាបព្រា
បន្ទាប់ពីជូតចាន ចង្កឹះ ស្លាបព្រាអោយស្ងួតអ្នកអាចដាក់នៅក្នុងកញ្ច្រែងដូចរូបខាងលើ។ វិធីនេះជួយអោយអ្នកងាយស្រួលរកប្រភេទនីមួយៗដែលត្រូវប្រើ។
រៀបចំកន្លែងស្តុកអាហារ
បន្ទះខណ្ឌតូចៗក្នុងរូបខាងលើជួយអោយអ្នកអាចបែងចែកអាហារដែលអ្នកចង់យក។
ហើយអ្នកក៏អាចដាក់ក្នុងកញ្រ្ចែងផងដែរ។
រៀបចំកន្លែងលាងចាន
ដបជ័រដែលលក់នៅហាង DAISO ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្រឡាញ់បរិស្ថាន។ ពេលដែលអស់សាប៊ូលាងចានអ្នកអាចចាក់បន្ថែមសាប៊ូក្នុងដបជ័រ មិនចាំបាច់ចោលដបជ័រដែលប្រើរួចទេ។
ចុងសប្តាហ៍នេះអ្នកអាចទៅទិញទំនិញនៅហាង DAISO ដែលជិតបំផុត ហើយរៀបចំផ្ទះបាយរបស់ខ្លួន។
ប្រភពរូបភាព Internet
Chee