តើអ្នក​ដឹងថារថភ្លើងស៊ីនកាន់សេនមានពណ៌អ្វីខ្លះទេ?

ប្រទេសជប៉ុន​តែង​តែ​មាន​មោទនៈភាពចំពោះ​រថ​ភ្លើងស៊ីនកាន់សេនល្បឿនលឿនរបស់ខ្លួន។

ជាទូទៅរថភ្លើងមាន​ពណ៌សប៉ុន្តែរថភ្លើង​ Tokaido Shinkansen មាន​ពណ៌ផ្ទៃមេឃ ចំណែករថភ្លើង​ Tohoku Shinkansen មាន​ពណ៌បៃតង។

តើអ្នកយល់​យ៉ាងណា​ចំ​ពោះ​រថ​ភ្លើងសុីន​កាន​សេន​ពណ៌​លឿង​?

នេះ​ជាប្រភេទ​រថភ្លើង​សុីន​កាន​សេន​មាន​ឈ្មោះ​ថា Dr.Yellow។ រថភ្លើង​ប្រភេទ​នេះ​ដាក់​អោយ​ដំណើរ​ការ​ដើម្បី​ត្រួត​ពិនិត្យស្ថានភាពផ្លូវ​ដែករបស់​រថភ្លើង​សុីន​កាន​សេន​។

ជាការពិតអ្នកមិនអាចជិះរថភ្លើង​នេះ​​ទេ។ ព័ត៌មាននៃកាលវិភាគប្រតិបត្តិការនៃរថភ្លើង​នេះមិនប្រកាសជាសាធារណៈទេ ដូច្នេះប្រសិនបើអ្នកជួបអ្នកពិត​ជាសំណាងណាស់។ 

ប្រសិន​បើ​មាន​ឳកាស​ជួប​សង្ឃឹម​ថា​ក្នុង​ដំ​ណើរ​កំ​សាន្ត​ទៅ​ជប៉ុន​របស់​អ្នក​មាន​អ្វី​ដែល​ល្អ​កើត​ឡើង​។

Kengo Abe 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: