តើអ្នកចង់ទៅមើលផ្កាសាគូរ៉ាពណ៌ផ្កាឈូក និងព្រិលធ្លាក់ក្នុងពេលតែមួយនៅជប៉ុនទេ?
នៅប្រទេសជប៉ុនរដូវកាលនីមួយៗមានសម្រស់ និងភាពទាក់ទាញខុសៗគ្នា។ ពេលនិទាឃរដូវមកដល់ជាពេលដែលផ្កាសាគូរ៉ានាំគ្នារីកស្គុះស្គាយ តើអ្វីទៅជាផ្កាសាគូរ៉ាពណ៌ផ្កាឈូក? ផ្កាសាគូរ៉ាពណ៌ផ្កាឈូកជាប្រភេទផ្កាដែលរីកមុនគេចាប់ផ្តើមពីដើមខែកុម្ភៈពិសេសក្នុងតំបន់ Kawazu។
ដើមផ្កាសាគូរ៉ាពណ៌ផ្កាឈូកមានជាង ៨ ពាន់ដើមរីកនៅតាមសួន ដងផ្លូវ ជើងភ្នំ និងលាតសន្ធឹងតាមច្រាំងទន្លេ។ ខុសពីដើមផ្កាសាគូរ៉ារីកនៅចុងខែមីនាដល់ដើមខែមេសារាល់ឆ្នាំ។ ដើមផ្កាសាគូរ៉ាដែលរីកក្នុងចន្លោះខែនេះមានពណ៌សមិនដូចជាផ្កាសាគូរ៉ាពណ៌ផ្កាឈូករីកនៅខែកុម្ភៈទេ។
រូបភាព World Friend Tour
នៅប្រទេសជប៉ុនមាន ៤ រដូវ ក្នុងនោះរដូវធ្លាក់ព្រិលចាប់ផ្តើមពីខែធ្នូរហូតដល់ចុងខែមីនា។ ប្រសិនបើអ្នកចូលចិត្តសម្រស់ត្រជាក់នៃផ្កាព្រិលអ្នកអាចទៅមើលវាលព្រិលដ៏ធំល្វឹងល្វើយដើម្បីជិះស្គីទឹកកកក្រោមជើងភ្នំហ្វូជី។
ក្នុងខែកុម្ភៈភ្ញៀវទេសចរណ៍អាចទៅទស្សនាផ្កាសាគូរ៉ាពណ៌ផ្កាឈូកធំជាងគេនៅប្រទេសជប៉ុនជាមួយនឹងទេសភាពព្រិលធ្លាក់ផងដែរ។
រូបភាព World Friend Tour
ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍ជាង ២ លាននាក់ទៅមើលផ្កាសាគូរ៉ា។ ផ្កាសាគូរ៉ាពណ៌ផ្កាឈូករីកស្គុះស្គាយរយៈពេលប្រហែល ២ សប្តាហ៍។ ហើយចាប់ផ្តើមរីកនៅកន្លែងផ្សេងទៀតបន្តបន្ទាប់ក្នុងកំឡុងពេលពីខែកុម្ភៈដល់ចុងខែឧសភា។
នៅក្នុងឱកាសនេះប្រជាជនជប៉ុនជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិនាំគ្នាចូលរួមក្នុងពិធីបុណ្យ Hanami (មើលផ្ការីក)។ ភាគច្រើនគេទៅមើលនៅកន្លែងដែលមានផ្កាសាគូរ៉ារីកច្រើនដូចជាឧទ្យាន Ueno-onshi-koen ទីក្រុងតូក្យូ និងនៅតាមបណ្តោយច្រាំងទន្លេដើម្បីរៀបចំការដើរលេងកំសាន្ត មើលផ្កា និងជជែកលេងផងដែរ។
រូបភាព World Friend Tour
ក្រៅពីនេះអ្នកមានឳកាសទៅលេងនៅទីក្រុងតូក្យូមិនឆ្ងាយពីភ្នំហ្វូជីប៉ុន្មានទេ អាចធ្វើដំណើរប្រហែល ២ ម៉ោងបើជិះរថយន្ត។ ក្នុងដំណើរកំសាន្តទៅមើលផ្កាសាគូរ៉ាពណ៌ផ្កាឈូកអ្នកអាចទៅកន្លែងជាច្រើនផ្សេងទៀតដូចជា៖
- ចូលចំការស្រ្តបឺរីបេះពិសារដោយសេរីឥតកំណត់
- ហូបបុហ្វេក្តាមយក្ស
- ស្ពានយោលថ្មើរជើងវែងជាងគេរបស់ហ្វូជី
- រូបសំណាកនារីសេរីភាព ស្ពានឥន្ធនូ និងតូក្យូស្កាយទ្រី
- សង្កាត់សបភីងហាងទំនិញម៉ាកល្បីៗរបស់ពិភពលោក
- ព្រះវិហារពុទ្ធសាសនាធំជាងគេរបស់តូក្យូ (តាំងពីស.វទី៧)
- តូក្យូឌីសនីលេន៍មជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោក ព្រមទាំងកម្មវិធីជាច្រើនទៀត!
រូបភាព World Friend Tour
ដើម្បីទទួលបានដំណើរកំសាន្តគួរជាទីពេញចិត្តអ្នកអាចចូលរួមជាមួយនឹងក្រុមហ៊ុន World Friend Tour ជាអ្នកជំនាញរៀបចំដំណើរកំសាន្តទៅប្រទេសជប៉ុនតាមរយៈព័ត៌មានខាងក្រោម។
កាលវិភាគធ្វើដំណើរ៖
- ក្រុមទី ១៖ ថ្ងៃ 22 / 02 / 2020 (5ថ្ងៃ) $1,398
- ក្រុមទី ២៖ ថ្ងៃ 23 / 02 / 2020 (5ថ្ងៃ) $1,398
- ក្រុមទី ៣៖ ថ្ងៃ 25 / 02 / 2020 (5ថ្ងៃ) $1,398
- ក្រុមទី ៤៖ ថ្ងៃ 26 / 02 / 2020 (6ថ្ងៃ) $1,598
ជាពិសេស ៖ មានប្រូម៉ូសិនរហូតដល់ទៅ $50/ម្នាក់រាល់ការកក់លក្ខណៈគ្រួសារចាប់ពី ៤ នាក់ឡើងទៅ គ្រប់ថ្ងៃចេញដំណើរខាងលើ (តែ ៣ គ្រួសារ ឬ ១២ កៅអីដំបូងប៉ុណ្ណោះ!)
តម្លៃខាងលើរួមបញ្ចូលទាំងវីសារ និងផ្សេងៗទៀតក្នុងកញ្ចប់កម្មវិធី។
សម្គាល់៖ ហោះត្រង់ទៅប្រទេសជប៉ុនជាមួយនឹងជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ ANA Airline ប្រកបដោយសុវត្ថិភាព។
លេខទូរស័ព្ទ៖ 098 818 222 (Smart) | 078 2222 08 (Cellcard)
ប្រភព World Friend Tour
T.Thanh