៣០ បទចម្រៀងដែលធ្លាប់ល្បីរបស់ជប៉ុននៅទសវត្ស ៩០
នៅចន្លោះឆ្នាំ ១៩៩០ និង ២០០០ ឬគេហៅថាទសវត្សនៃការធ្លាក់ចុះដោយសារការដួលរលំនៃហិរញ្ញវត្ថុសេដ្ឋកិច្ចជប៉ុនឈានដល់ដំណាក់កាលធ្លាក់ចុះ។ បញ្ហានេះជះឥទិ្ធពលមួយផ្នែកទៅលើស្មារតីរបស់ប្រជាជនជប៉ុននាពេលនោះ។ ទោះយ៉ាងណាបើយោងតាមការបកស្រាយតន្ត្រីក្នុងសម័យនោះនៅតែទទួលបានការគាំទ្រខ្លាំង រឹងមាំ និងពេញទៅដោយថាមពល។
ទាំងនេះជាចម្រៀងចំនួន ៣០ បទដែលជនជាតិជប៉ុនបានស្តាប់នៅទស្សវត្ស ៩០ ហើយនៅតែត្រូវបានរក្សាទុកនៅបន្ទប់ខារ៉ាអូខេឬហាងកាហ្វេមួយចំនួន។
តើអ្នកស្គាល់បានប៉ុន្មានបទល្បី? តោះស្តាប់ហើយត្រលប់ទៅពេលវេលាកាលពី ២០ ឆ្នាំមុន!
រូបភាព http://xn--rck1ae0dua7lwa.com/blog/2017/03/06/heisei-songs/
១. 今すぐKiss Me (Ima sugu kiss me) / LINDBERG
បទចម្រៀងនេះចេញផ្សាយឆ្នាំ ១៩៩០ ជាផ្នែកមួយនៃ Single ទី ២ របស់ក្រុម LINDBERG។ នេះក៏ជាបទចម្រៀងដើមនៃខ្សែភាពយន្តរឿងភាគ Sekai de ichiban kimi ga suki”។ ទំនុកបទភ្លេចពីដើមមានសម្លេងស្រួលស្តាប់។
២. 愛は勝つ(Ai wa katsu) / KAN
បទចម្រៀងលើកទឹកចិត្តសេចក្តីស្នេហា ជួយអោយប្រជាជនជប៉ុនសម័យនោះមានភាពក្លាហានជឿលើសេចក្តីស្នេហា៖ “កុំបារម្ភសេចក្តីស្រលាញ់របស់អូននឹងផ្ញើទៅនរណាម្នាក់នៅថ្ងៃស្អែក”។
៣. 浪漫飛行(Roman Hikou) / 米米CLUB (Kome Kome Club)
នេះជាបទចម្រៀងដែលល្បីលក់អស់ជាង ១.៧០០.០០០ ឌីស បន្ទាប់ពីចេញផ្សាយនៅឆ្នាំ ១៩៩០ ។ ក្រោយមកបទចម្រៀងនេះត្រូវបានយកទៅផ្សាយពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ JAL។
៤. おどるポンポコリン (Odori bonbokorin)/ E-girls
បទចម្រៀងនៃរឿង Anime Chibi Maruko ប្រាកដជាមិនចម្លែកចំពោះអ្នកដែលគាំទ្រ Anime ទេ។ បទចម្រៀងនេះលក់ដាច់ជាង ១,៦០០,០០០ ឌីសហើយ cover ឡើងវិញដោយក្រុម E-girls năm 2014។
៥. それが大事 (Sore ga daiji)/ 大事MANブラザーズバンド (Daijiman Brothers Orchestra)
បទចម្រៀងនេះបង្កើតកំណត់ត្រាលក់ចេញចំនួន ១.៨០០.០០០ ឌីសក្នុងឆ្នាំ ១៩៩១។ ជាបទភ្លេងដែលប្រជាជនជប៉ុននៅសម័យនោះនរណាក៏ធ្លាប់ស្តាប់។ ទំនុកច្រៀងសាមញ្ញប៉ុន្តែតក់ជាប់អារម្មណ៍អ្នកស្តាប់ជាច្រើន។
៦. ラブ・ストーリーは突然に (Love Story wa totsuzen ni) / クリス・ハート(Chris Hart)
ជាបទចម្រៀងដែលល្បីគ្មាននរណាមិនស្គាល់តារាចម្រៀង Christ Hart ទេ។ បទចម្រៀងនេះលក់បានចំនួន ២៧០០.០០០ បទ ហើយត្រូវបានតារាជាច្រើន Cover ឡើងវិញ។ សម្លេងពិតជាកក់ក្តៅគួរអោយចង់ស្តាប់ណាស់។
៧. どんなときも(Donna toki mo) / 槇原敬之(Noriyuki Makihara)
“កុំហាមចិត្តខ្លួនឯង ចូលចិត្តអ្វីដែលខ្លួនចូលចិត្ត”។ នេះជាអត្តន័យដ៏មានន័យនៃបទចម្រៀង Donna toki mo។ ហើយក៏ជាបទចម្រៀងដែលច្រៀងច្រើននៅខារ៉ាអូខេដែរ។
៨. 悲しみは雪のように (Kanashimi wa yuki no youna) / 浜田省吾 (Shogo Hamada)
នេះជាបទចម្រៀងបង្កើតកេរ្តិ៍ឈ្មោះនៃតារាចម្រៀង Shogo Hamada។ បទដើមត្រូវបានសម្តែងក្នុងឆ្នាំ ១៩៨១ ប៉ុន្តែចាក់ផ្សាយជាផ្លូវការក្នុង Drama “Ai toiu na no moto ni” និងលក់ដាច់ជាង ១៧០០.០០០ ឌីស។
៩. 君がいるだけで (kimi ga iru dake de) / 米米CLUB (Kome Kome Club)
បទនេះត្រូវបានគេចាត់ទុកជាបទល្បីរបស់ក្រុមចម្រៀង Kome Kome Club។ បំបែកឯតទគ្គកម្ម ២.៨០០.០០០ ឌីសលក់ក្នុងឆ្នាំ ១៩៩២ ។
១០. あなただけ見つめてる(Anata dake mitsumeteru) / 大黒摩季(Maki Oguro)
បទចម្រៀងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារសម្លេងរបស់ Maki Oguro ហើយនេះក៏ជាបទចម្រៀង Ending របស់ Anime ល្បីឈ្មោះ “SLAM DUNK”។
១១. ロマンスの神様(Romansu no kamisama) / 広瀬香美(komi Hirose)
បទចម្រៀងពិរោះនៃទំនុក Pop ដែលពេញនិយមនៅក្នុងសហគមស្រ្តីជប៉ុនក្នុងអំឡុងពេលនោះ។
១២. innocent world / Mr.Children
ជាបទចម្រៀងល្បីលេខ ៣ របស់ក្រុម Mr.Children sau “Tomorrow never knows” និង “名もなき詩 (Namonakiuta)”។
១៣. survival dAnce 〜no no cry more〜 / TRF
បទចម្រៀងចេញផ្សាយក្នុងឆ្នាំ ១៩៩៤ លក់ចេញចំនួន ១.៣៥០,០០០ ឌីស។ រហូតមកដល់ពេលនេះ “survival dAnce 〜no no cry more〜” នៅតែមានគេច្រៀងក្នុងបន្ទប់ខារ៉ាអូខេ។
១៤. 恋しさと せつなさと 心強さと (Koishisa to setsunasa to kokorozuyoisa)/ 篠原涼子 (Ryoko Shinohara) with t.komuro
ជាបទចម្រៀងដែលគេចាក់ផ្សាយនៅតាមដងផ្លូវជប៉ុនក្នុងឆ្នាំ ១៩៩៤។ មានមនុស្សជាច្រើនពេញចិត្ត ហើយធ្លាប់ចាក់ផ្សាយនៅក្នុងរឿង Anime “Street Fighter II”។
១៥. Hello, Again~昔からある場所~(Mukashi kara aru basho) / My Little Lover
“នៅក្នុងការចងចាំរបស់ខ្ញុំអ្នកទាំងពីរនៅតែនៅរស់”។ បទចម្រៀងជារឿងរបស់អ្នកនិពន្ធត្រូវចាកចេញពីស្រុកកំណើតដើម្បីបន្តក្តីស្រមៃរបស់ខ្លួន។
(នៅមានវគ្គបន្ត)
ប្រភព https://news.awa.fm/columns/hit-songs-in-her-90s
Chee