ដំណើរកំសាន្តក្នុងល្អាងទឹកកកធម្មជាតិនៅប្រទេសជប៉ុន
ដូចរាល់ឆ្នាំអាកាសធាតុរដូវក្តៅនៅជប៉ុនតែងតែក្តៅហួតហែង។ កម្តៅធ្វើអោយមនុស្សគិតអំពីវិធីបន្ថយភាពក្តៅ។
ឧទាហរណ៍ទៅមើលល្អាងទឹកកក Narusawa។ នៅទីនេះជាកន្លែងដែលត្រូវគេចាត់បញ្ចូលបញ្ជីបេតិកភ័ណ្ឌជាតិនៅប្រទេសជប៉ុន។
រូបភាព https://mainichi.jp/graphs/20190816/hpj/00m/040/001000g/3
រូបភាព https://mainichi.jp/graphs/20190816/hpj/00m/040/001000g/3
ល្អាងទឹកកកនេះមានទីតាំងនៅជើងភ្នំហ្វូជី។ នៅឆ្នាំ ៨៦៤ បន្ទុះភ្នំភ្លើង Nagao ក្បែរភ្នំហ្វូជីក្លាយទៅជារូងទឹកកក Narusawa។ នៅខាងក្នុងល្អាងអ្នកអាចមើលឃើញសសរទឹកកក ឃ្លាំងស្តុកទឹកកកនៅសម័យបុរាណត្រូវបានធ្វើឡើងវិញរួមជាមួយនឹងពន្លឺបង្កើតជាស្នាដៃសិល្បៈពិសេស។
រូបភាព https://mainichi.jp/graphs/20190816/hpj/00m/040/001000g/3
កន្លែងដែលជ្រៅបំផុតនៅក្នុងល្អាងចម្ងាយ ២១ ម៉ែត្រ និងប្រវែងសរុប ១៥៣ ម៉ែត្រ។
កន្លែងដែលទាបក្នុងល្អាងពិដានមានកំពស់ត្រឹមតែ ៩១ សង់ទីម៉ែត្រ ភ្ញៀវទេសចរណ៍ត្រូវអង្គុយទើបអាចដើរមើលបាន។ អ្នកអាចនឹងមានអារម្មណ៍ដូចជាផ្សងព្រេង។ សីតុណ្ហភាពនៅក្នុងល្អាងចន្លោះពី ០ ~ ៣ អង្សាសេ។ ភ្ញៀវទេសចរណ៍ជាច្រើនដែលមកលេងនិយាយថា “ត្រជាក់ស្រួលធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ស្រាយណាស់” “ត្រជាក់ណាស់! ដូចជានៅក្នុងទូរទឹកកកអញ្ចឹង”។
រូបភាព https://mainichi.jp/graphs/20190816/hpj/00m/040/001000g/3
រូបភាព https://mainichi.jp/graphs/20190816/hpj/00m/040/001000g/3
តើអ្នកចូលចិត្តណាស់មែនទេ? ប្រសិនបើក្តៅអ្នកអាចមកល្អាងទឹកកកដើម្បីសាកល្បងណា!
ប្រភព https://mainichi.jp/articles/
Gyu