ភាពរីក​ចម្រើន​នៃ​កី​ឡា​បាល់ឱបនៅប្រទេសជប៉ុន

នៅ​ប្រទេស​កម្ពុជាកី​ឡា​បាល់ឱបមិនសូវពេញនិយមដូចកី​ឡាបាល់ទាត់ទេ ប៉ុន្តែ​មាន​ប្រជាប្រិយភាពខ្លាំងនៅអង់គ្លេស និង New Zealand។

ដោយ​ដឹង​ថា​នេះ​ជាកី​ឡា​មាន​ប្រភព​មកពី​កី​ឡាបាល់​ទាត់ ប៉ុន្តែរបៀបលេង និង​វិន័យ​​ខុស​គ្នា។

រូបភាព https://gunosy.com/articles/Rwp1K?s=s

មនុស្ស​មួយ​ចំ​នួន​យល់​ថា​កាយសម្បទារបស់ប្រជាជន​អាស៊ីមិន​សម​នឹង​លេង​កី​ឡា​នេះ ប៉ុន្តែ​នៅ​ប្រទេស​ជប៉ុន​នេះ​ជាកី​ឡា​ដែល​ពេញ​និយម​ ហើយ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង។ ក្រុម​កី​ឡាទាំងអស់​ត្រូវ​ឆ្លង​កាត់​វគ្គ​ជម្រុះ​ហើយ​ចូលទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ គួរអោយ​ស្តាយ​ជប៉ុនមិន​អាច​ចូល​ប្រកួត​ក្នុង​វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ​សមត្ថភាព​របស់ក្រុមកី​ឡា​ជប៉ុនធ្វើអោយអ្នកគាំទ្រពេញ​ចិត្ត។

ជាការពិត​កី​ឡាបាល់ឱបមិនផ្តល់ផលចំណេញដល់ប្រទេសជប៉ុនទេ។ ថវិកាសម្រាប់ក្រុមទាំងមូលមានតែ ១០,០០០ យ៉េនទាំង​ហ្វឹក​ហាត់ និង​ប្រកួត​។ ក្រុម​កី​ឡាករ​មាន​រយៈពេល ២៤០ ថ្ងៃចូល​រួម​វគ្គ​បណ្តុះ​បណ្តាលជា​មួយនឹង​ថវិកា​នេះ​។

ប្រទេសអង់​គ្លេសជាមួយ​នឹង​ក្រុម​កី​ឡា​បាល់​ឳបនាំមុខគេលើពិភពលោកអាចរកចំណូលបាន ៣,៥ លានយ៉េនក្នុង​ការ​ប្រកួត​ម្តង​។ អាចនិយាយបានថាចំនួនទឹកប្រាក់ដែលក្រុមកីឡា​ជប៉ុនទទួលបានគឺសម្រាប់អ្នកស្ម័គ្រចិត្ត មិន​ស្មើក្រុម​ជម្រើសជាតិអាជីពទេ។ កីឡាករបាល់ឱបនៅប្រទេស​ជប៉ុន​ក៏មិនទទួលបាន​អត្ថប្រយោជន៍​ល្អទេ។  ប៉ុន្តែនៅលើពិភពលោក​កី​ឡា​នេះ​មានប្រវត្តិអភិវឌ្ឍតាំងពីឆ្នាំ ១៩៩០ ប្រាក់ចំណូលជាមធ្យម​របស់កីឡាករនៅក្រៅប្រទេសខ្ពស់ណាស់។

ប្រទេសជប៉ុនចាប់ផ្តើមបញ្ជូនអ្នកទៅចូល​រួម​កម្មវិធី​បណ្តុះ​បណ្តាលតាំងពីឆ្នាំ ២០០០ ប៉ុន្តែអ្នកត្រូវ​ជ្រើសរើសតំណាងគឺជាបុគ្គលិកការិយាល័យ។ ដោយ​សារ​នៅ​ប្រទេសជប៉ុន​កី​ឡា​បាល់ឳប​មិនមានប្រជាប្រិយភាពទេ ដូច្នេះ​​ថវិកាសម្រាប់​ផ្នែក​នេះក៏​តិច​ដែរ។ ហេតុនេះកីឡាករដែលត្រូវបានជ្រើសរើសមិនសូវចាប់អារម្មណ៍ខ្លាំងក្នុងការប្រកួតទេ។ ពួកគេ​គ្មាន​ហេតុ​ផល​ត្រូវ​​ចំ​ណាយ​កម្លាំងឬ​រងរបួស​ដើម្បី​យក​ឈ្នះ​ឡើយ។

ចំ​ពោះ​បញ្ហា​​នេះ Reach Michael ជាមនុស្ស​ម្នាក់​ទទួល​បាន​សញ្ជាតិ​ជប៉ុន​ លេងនៅ​ខ្សែ​កណ្តាលជួយ​ពង្រឹងស្មារតីក្រុមទាំង​មូល​។

ក្លាយ​ទៅជា​តំ​ណាង​នៃ​ប្រទេស​ជប៉ុន​គឺ​តំ​ណាង​អោយ​មនុស្ស​ទាំង​អស់​ដែលទាក់ទងនឹងកីឡាបាល់ឱបនៅប្រទេសជប៉ុន។

គាត់បានបញ្ចុះបញ្ចូលអ្នកលេងម្នាក់ៗក្នុង​ក្រុម​ហើយផ្តល់ការណែនាំបែបវិទ្យាសាស្ត្រតាមរយៈការវិភាគទិន្នន័យ។

ហេតុ​អ្វី​បាន​ជា​ក្រុម​កី​ឡា​ករជប៉ុន​បែរ​ជា​អាច​បង្កើត​អព្ភូតហេតុ​បែប​នេះ?

ដោយ​សារ​តែ​អនុវត្ត​តាម​វិធី​សាស្រ្ត និង​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល ២៤០ ថ្ងៃចំណាយត្រឹមតែ ១០,០០០ យ៉េនដើម្បីបង្កើនការងារជាក្រុម។

រូបភាព https://すぽいべ.com/ラグビー-ワールドカップ-日本-結果/

គួរអោយ​ស្តាយ​ប្រទេស​ជប៉ុន​​ចាញ់​អាហ្រ្វិកខាងត្បូង​ជុំទី ៤ ប៉ុន្តែបានក្លាយជាអ្នកតំណាងអាស៊ីតែមួយ​គត់។ ប្រទេសជប៉ុនធ្វើអោយពិភពលោកដឹងថាសូម្បីតែ​មនុស្ស​មាឌតូចក៏​អាច​ឈ្នះ​មនុស្ស​យក្សបាន​ដែរ។ ក្រុម​មានសេចក្តីសោមនស្សរីករាយដែលអាចបញ្ចប់ការប្រកួតដោយគ្មានរបួសធ្ងន់ដល់កីឡាករក្នុងក្រុម។

សង្ឃឹមថាចាប់ពី​នេះទៅកី​ឡា​បាល់ឳប​ត្រូវ​បាន​គេ​អោយ​តម្លៃ​នៅប្រទេស​ជប៉ុន​ ហើយ​កី​ឡាករ​អាច​លេងអស់​ពី​សមត្ថភាព។ សូមថ្លែងអំណរគុណដល់អ្នកតំណាងនៃកីឡាបាល់ឱបជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: