ប្រៀបធៀបការស្រាវជ្រាវក្នុងឆ្នាំ ២០១៩ – តើ Tokyo គឺជាទីក្រុងល្អឬអាក្រក់សម្រាប់ការរស់នៅ? (ភាគ ២)
ក្នុងភាគ ១ យើងបានបង្ហាញអំពីមូលហេតុ Tokyo គឺជាទីក្រុងដែលមានសុវត្ថិភាព និងគួរអោយចង់រស់នៅ ប៉ុន្តែនេះគ្រាន់តែជាបញ្ហាមួយផ្នែកប៉ុណ្ណោះ។ គ្មានអ្វីល្អឥតខ្ចោះទេ ហើយក៏គ្មានអ្វីល្អទាំងស្រុងដែរ។ យើងត្រូវវិភាគចំណុចល្អ និងចំណុចអាក្រក់នៃកន្លែងដែលយើងគ្រោងនឹងរស់នៅ។
Tokyo – ជាទីក្រុងមិនល្អសម្រាប់ការរស់នៅ និងធ្វើការទេ
ក្នុងភាគ ១ យើងបានពិនិត្យការស្រាវជ្រាវរបស់អង្គការអង្កេតសេដ្ឋកិច្ច និងការស្រាវជ្រាវទី ២ របស់ Kisi ចាត់ចំណាត់ថ្នាក់ Tokyo ជាទីក្រុងមិនល្អសម្រាប់ការរស់នៅ និងធ្វើការងារទេ។ Kisi មិនបានបង្ហាញការស្រាវជ្រាវទីក្រុងណាល្អសម្រាប់រស់នៅឬធ្វើការងារទេ ប៉ុន្តែភាគច្រើនផ្តោតលើបញ្ហាធ្វើការច្រើនរបស់ប្រជាជន Tokyo។ ជាការពិត Tokyo មិនមែនជាទីក្រុងអភិវឌ្ឍតែមួយគត់ដែលជួបបញ្ហានេះទេ ប៉ុន្តែប្រទេសសិង្ហបុរីក៏ស្ថិតក្នុងស្ថានភាពដូចគ្នាដែរ។
រូបភាព https://www.dw.com/en/
ហេតុអ្វីបានជាប្រជាជន Tokyo ធ្វើការច្រើនម៉្លេះ? ប្រសិនបើអ្នកធ្លាប់ទៅ Tokyo អ្នកប្រាកដជាយល់ថានេះជាទីក្រុងសកម្ម គ្រឿងបរិក្ខារ និងឧបករណ៍ទំនើបមានច្រើនប្រភេទ។ ប៉ុន្តែដល់ម៉ោងកកស្ទះជាពេលដែលបុគ្គលិកចេញពីធ្វើការ នៅពេលនោះទើបយើងយល់ពីអារម្មណ៍នឿយហត់នៃទីក្រុងនេះ។ ចំនួនប្រជាជនពេលថ្ងៃនៅទីក្រុង Tokyo កើនឡើងចំនួន ២ លាននាក់ដោយសារចំនួនអ្នកធ្វើដំណើរមកពីខេត្តជិតៗដូចជា Chiba, Kanagawa, Saitama, Gunma, Yamanashi និង Irabaki។
ការដែលប្រជាជនប្រមូលផ្តុំគ្នានៅទីក្រុងធំមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលទេ ប៉ុន្តែស្ថានភាពបុគ្គលិកការិយាល័យនៅទីក្រុង Tokyo លើរថភ្លើងមានចំនួនច្រើនហួស។ រូបភាពបង្ហាញថាពួកគេនឿយហត់ខ្លាំងហើយគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គេង។
រូបភាព https://www.wsj.com/articles
ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ស្មើសហរដ្ឋអាមេរិកអំពីចំនួនកំណត់នៃថ្ងៃធ្វើការធ្វើអោយប្រទេសនេះស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលធ្វើការងារច្រើន។
សរុបសេចក្តី
ជីវភាពនៅ Tokyo មានផាសុកភាពតែនឿយហត់ណាស់។ អ្នកអាចយល់ពីអារម្មណ៍នេះពេលឡើងរថភ្លើង។ នៅពេលយប់ចំនួនអ្នកធុញថប់មិនថយចុះឡើយ ដោយសារបុគ្គលិកមួយចំនួនត្រូវបង្ខំអោយចូលរួមពិធីជប់លៀងដែលគេចាត់ទុកជាផ្នែកមួយនៃការងារ។ ទោះបីជាពួកគេបានចំណាយពេលជាង ១០ ម៉ោងនៅការិយាល័យក៏ដោយ។ មនុស្សមួយចំនួនដេកនៅលើរថភ្លើង ជួនកាលដេកតាមផ្លូវព្រោះស្រវឹង។
ជាការពិតមនុស្សមិនអាចមានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន ដើម្បីអោយជីវិតសុខស្រួល ពួកគេត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួន។
ប្រភព jpninfo
Sacchan