បញ្ហាការផ្ទេររាជបល្ល័ង្កនៅប្រទេសជប៉ុន
កាលពីប៉ុន្មានថ្ងៃមុនអធិរាជឡើងគ្រងរាជ្យត្រូវបានប្រារព្ធធ្វើឡើង បង្ហាញអំពីយុគសម័យថ្មីនៅប្រទេស ជប៉ុន។
រូបភាព https://taa-channel.com/woman-tennou-dame-naze-riyuu-3552
នេះជាព្រឹត្តិការណ៍ដ៏សំខាន់ចំពោះប្រទេសជប៉ុន ប៉ុន្តែមានសំណួរជាច្រើនអំពីបញ្ហានេះ។ តើស្រ្តីគ្រួសាររាជវង្សត្រូវបានអនុញ្ញាតអោយឡើងគ្រងរាជ្យដែរឬទេ?
គ្រួសាររាជវង្សមានព្រះចៅអធិរាជ និងក្រុមគ្រួសារដែលគេកំណត់នៅក្នុងច្បាប់។ ទោះបីជាយ៉ាងណានៅក្នុងរាជវង្សមានតែបុរសទេដែលត្រូវបានអនុញ្ញាតអោយធ្វើជាអធិរាជ។
បើគោរពតាមគោលការណ៍នេះអធិរាជបន្ទាប់អាចជាព្រះអង្គម្ចាស់ ៣ អង្គខាងក្រោម។
រូបភាព https://taa-channel.com/woman-tennou-dame-naze-riyuu-3552
អ្នកទីមួយគឺជាបងប្អូនរបស់អធិរាជបច្ចុប្បន្នព្រះអង្គម្ចាស់ Akishinonomiya។ អ្នកទី ២ ជាកូនប្រុសរបស់ព្រះអង្គម្ចាស់ Akishinonomiya ព្រះអង្គម្ចាស់ Hisahito។ អ្នកចុងក្រោយ (នៅជ្រុងខាងស្តាំខាងលើ) ព្រះអង្គម្ចាស់ Hitachi-no-miya ប្អូនប្រុសរបស់អតីតអធិរាជ Akihito។
ឧបមាថា ៣០ ឆ្នាំក្រោយមានការឡើងគ្រងរាជ្យបន្ទាប់ ពេលនោះព្រះអង្គម្ចាស់ Akishinonomiya មានអាយុ ៨៣ ឆ្នាំ ព្រះអង្គម្ចាស់ Hisahito អាយុ ៤៣ ឆ្នាំ និងព្រះអង្គម្ចាស់ Hitachi-no-miya អាយុ ១១៣ ឆ្នាំ។ ផ្អែកទៅលើអាយុអ្នកស្នងតំណែងបន្ទាប់លទ្ធភាពតែមួយគត់គឺព្រះអង្គម្ចាស់ Hisahito។
ប៉ុន្តែបើគិតក្នុងស្ថានភាពគ្រួសាររាជវង្សមានតែកូនស្រី តើរាជបល្ល័ង្កនឹងត្រូវផ្ទេរទៅនរណា?
រឿងនេះកាលពីមុនធ្លាប់កើតឡើង ទោះបីសាច់ញាតិឆ្ងាយក៏ត្រូវបានជ្រើសរើសអោយស្នងតំណែងដែរ។ ប៉ុន្តែដោយសារពួកសម្ព័ន្ធមិត្តបានលុបបំបាត់គ្រួសារអធិរាជនៅពេលជប៉ុនបរាជ័យក្នុងសង្គ្រាម បន្ទាប់ពីត្រូវបានបង្កើតឡើងវិញ ការជ្រើសរើសអធិរាជត្រូវថយចុះ។ ប្រសិនបើរឿងនេះនៅតែបន្ត តើប្រព័ន្ធរាជវង្សនៅប្រទេសជប៉ុននឹងទៅជាយ៉ាងណា?
តើហេតុអ្វីបានជាមិនអនុញ្ញាតអោយស្ត្រីឡើងគ្រងរាជ ដោយសារតែការរើសអើងភេទឬ?
និយាយអោយចំក្នុងប្រវត្តិសាស្រ្តអធិរាជជប៉ុនធ្លាប់មានអធិរាជមួយអង្គជាស្ត្រី។ ប៉ុន្តែករណីនេះមានតែម្តងប៉ុណ្ណោះ។
មូលហេតុចម្បងដោយសារហ្សែន ស្រ្តីក្រូម៉ូសូម XX បុរសក្រូម៉ូសូម XY ។ សរុបសេចក្ដីមានតែបុរសមានក្រូម៉ូសូម Y ដែលបន្តមកពីឪពុក។ និយាយម្យ៉ាងទៀតកូនរបស់អធិរាជក្នុងករណីអធិរាជជាស្ត្រីមិនអាចថែរក្សាក្រូម៉ូសូមដើម។
គ្រួសាររាជវង្សមានដំណាលរឿងមកពីខ្សែស្រឡាយទេវតា ដូច្នេះត្រូវតែរក្សាខ្សែស្រឡាយនេះ។
ក្រៅពីរឿងដំណាល និយាយអំពីប្រវត្តិសាស្រ្តយុគសម័យដំបូងនៃអធិរាជ Jinmuten ជាង ៥០០ ឆ្នាំមុនគ.សបន្តរាជវង្សត្រកូលនេះ ២៥០០ ឆ្នាំ។ បើប្រៀបធៀបទៅនឹងរាជវង្សានុវង្សផ្សេងទៀតដូចជារាជវង្សអង់គ្លេសមិនមានរយៈពេល ១០០០ ឆ្នាំផង។ គ្រួសាររាជវង្សជប៉ុនជារាជវង្សចំណាស់ជាងគេនៅលើពិភពលោក។ ប្រជាជនជប៉ុនចង់ការពារប្រពៃណីនេះ។
ដំបូងចំណេះដឹងអំពីក្រូម៉ូសូមមិនទាន់ត្រូវគេដឹងនៅឡើយទេ ប៉ុន្តែរាជវង្សជប៉ុនបានរក្សាប្រពៃណីនេះតាំងពីយូរយារណាស់មកហើយ។ សរុបសេចក្ដីប្រទេសជប៉ុនកំពុងព្រួយបារម្ភការស្នងរាជ ពិសេសបន្ទាប់ពីបរាជ័យក្នុងសង្គ្រាម។
តើចាំបាច់ត្រូវពង្រីកការជ្រើសរើសអធិរាជទៅសាច់ញាតិឆ្ងាយផ្សេងទៀត ឬទទួលយកការបាត់បង់ខ្សែស្រឡាយរាជវង្ស ផ្ទេររាជបល្ល័ង្កទៅអោយកូនស្រី? ឬសង្ឃឹមថាព្រះអង្គម្ចាស់ Hisahito មានកូនប្រុសច្រើន?
នេះជាបញ្ហាដែលប្រជាជនជប៉ុនត្រូវគិតចាប់ពីពេលនេះតទៅ។
Kengo Abe