ប្រៀបធៀបការស្រាវជ្រាវក្នុងឆ្នាំ ២០១៩ – តើ Tokyo គឺជាទីក្រុងល្អឬអាក្រក់សម្រាប់ការរស់នៅ? (ភាគ ១)
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកអង្គការស៊ើបអង្កេតសេដ្ឋកិច្ចបានចាត់ចំណាត់ថ្នាក់ទីក្រុង Tokyo ជាទីក្រុងមានសុវត្ថិភាពបំផុតលើពិភពលោក Singapore ចំណាត់ថ្នាក់លេខ ២ និងបន្ទាប់មកគឺ Osaka។
ផ្ទុយជាមួយនឹងលទ្ធផលនេះក្រុមអភិវឌ្ឍសុវត្ថិភាព Kisi បានប្រកាសការស្រាវជ្រាវចំណាត់ថ្នាក់ Tokyo គឺជាទីក្រុងអាក្រក់បំផុតសម្រាប់រស់នៅ និងធ្វើការងារ។
សម្រាប់អ្នកដែលកំពុងរស់នៅទីក្រុង Tokyo ការស្រាវជ្រាវទាំងពីរសុទ្ធតែមានហេតុផលផ្សេងគ្នា។ ពួកគេដឹងថាទីក្រុង Tokyo ជាប្រទេសមានសុវត្ថិភាព ប៉ុន្តែជីវភាពរស់នៅមមាញឹកចាប់ពីថ្ងៃច័ន្ទរហូតដល់ស្រុក។
ចំពោះភាពផ្ទុយគ្នានេះ តើគួរតែជ្រើសរើសទីក្រុង Tokyo សម្រាប់រស់នៅដែរឬទេ? ដើម្បីឆ្លើយសំណួរនេះសូមមើលព័ត៌មានលម្អិតនៃការស្រាវជ្រាវទាំង ២ នេះ។
ទីក្រុងមានសុវត្ថិភាពបំផុតនៅលើពិភពលោក
Tokyo មានប្រជាជនជាង ១៣ លាននាក់ ហើយជាង ៣៨ លាននាក់បើគិតតាមតំបន់ទីក្រុង។ តើមូលហេតុអ្វីធ្វើអោយ Tokyo ក្លាយទៅជាទីក្រុងមានសុវត្ថិភាពបំផុតលើពិភពលោក?
ពិន្ទុនៃទីក្រុង Tokyo ខ្ពស់ស្ទើរតែគ្រប់ផ្នែក។ ប្រសិនបើអ្នកពិនិត្យផ្នែកនីមួយៗចំណាត់ថ្នាក់ទាបបំផុតរបស់ Tokyo គឺ ៤។ ដូច្នេះហើយនេះជាមូលហេតុ Tokyo អាចនាំមុខ Singapore ជាទីក្រុងមានសុវត្ថិភាពបំផុត។ តើមានអ្វីខ្លះ?
សុវត្ថិភាពផ្នែកឌីជីថល
ទីក្រុង Tokyo នាំមុខគេផ្នែករក្សាសម្ងាត់ឌីជីថល។ ទីក្រុងមិនរងផលប៉ះពាល់ដោយសារ virus និងកម្មវិធីដូចទីក្រុងធំៗដទៃទៀតនៅលើពិភពលោកទេ។ ក្រៅពីនេះ ៩១ % ប្រជាជន Tokyo មានសិទ្ធិប្រើ Internet ច្រើនជាងបើប្រៀបទៅនឹងទីក្រុងធំផ្សេងទៀតរួមទាំង Los Angeles។
សុវត្ថិភាពផ្នែកសុខភាព
ទីក្រុង Tokyo ជាប់ចំណាត់ថ្នាក់ល្អផ្នែកសុវត្ថិភាពសុខភាព (ជាប់លេខ ២ ក្រោយ Osaka) គុណភាពទឹក និងបរិយាកាសល្អ អាហារមានអនាម័យ សេវាកម្មសុខភាព និងសេវាបន្ទាន់មានភាពរហ័ស និងងាយស្រួល។
សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ
https://www.instagram.com/p/B1Lv0PrgjGX/?utm_source=ig_web_copy_link
ទីក្រុង Tokyo ជាប់ចំណាត់ថ្នាក់លេខ ៤ ផ្នែកសន្តិសុខហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងពិន្ទុ ៩៤.៣ ប្រៀបទៅនឹង Barcelona ៩៤,៤ ពិន្ទុ Osaka ៩៤,៥ ពិន្ទុ និងសិង្ហបុរី ៩៦,៩ ពិន្ទុ។ ភាពខុសគ្នានៃពិន្ទុមិនច្រើនទេ ទោះបីជាយ៉ាងណាតែងតែមានចំនុចត្រូវកែលម្អ។ ចាប់តាំងពីប្រទេសជប៉ុនជួបប្រទះទឹកជំនន់ជាច្រើនកាលពីឆ្នាំមុន ការការពារទឹកជំនន់ជាអាទិភាពទីមួយនៃទីក្រុង Tokyo។ នេះជាមូលហេតុទីក្រុងសាងសង់អាងស្តុកទឹកក្រោមដីដែលចំណាយថវិកាច្រើន។ លោកអភិបាលខេត្ត Koike បានបញ្ជាក់ថាអាទិភាពធ្វើបង្គោលអគ្គិសនីក្រោមដី មិនត្រឹមតែដើម្បីសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយបង្គោលរលំផងដែរ។
សុវត្ថិភាពបុគ្គល
ទីក្រុង Tokyo ជាប់ចំណាត់ថ្នាក់លេខ ៤ ផ្នែកសុវត្ថិភាពបុគ្គល។ ជាក់ស្តែងទីក្រុង Tokyo ត្រូវបានគេចាត់ទុកជាទីក្រុងមានសុវត្ថិភាព។ ប៉ុន្តែទីក្រុងនៅតែប្រឈមនឹងអំពើពុករលួយ និងបទឧក្រិដ្ឋកម្មជាក្រុម។ ប៉ុន្តែមិនមានមនុស្សច្រើនរងផលប៉ះពាល់ធ្ងន់ដោយសារក្រុមឧក្រិដ្ឋជនទាំងនេះទេ បើប្រៀបធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតនៅជុំវិញពិភពលោក។
នៅផ្នែកបន្ទាប់យើងនឹងប្រាប់អ្នកពីមូលហេតុ Tokyo គឺជាទីក្រុងអាក្រក់បំផុតសម្រាប់រស់នៅ។ សូមរង់ចាំភាគ ២។
ប្រភព jpninfo
Sacchan