សើចចុកពោះជាមួយនឹងការបកប្រែកំប្លែងរវាងភាសាអង់គ្លេស និងជប៉ុន
មូលហេតុធ្វើអោយមនុស្សមួយចំនួនស្ទាក់ស្ទើរមិនចង់ទៅប្រទេសជប៉ុនដោយសារពួកគេមិនចេះនិយាយភាសាជប៉ុន រីឯជនជាតិជប៉ុនបែរជាមិនអាចនិយាយភាសាអង់គ្លេស។ ប៉ុន្តែនៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបមិនចាំបាច់ចេះនិយាយភាសាបរទេសទេ ពីព្រោះយើងមានឧបករណ៍ពិសេសដែលគេហៅថា GOOGLE TRANSLATE។
ក្រៅពីនេះប្រទេសជប៉ុនមានផ្លាកជូនដំណឹងសម្រាប់ភ្ញៀវទេសចរណ៍បរទេសនៅតាមទីក្រុងធំៗផងដែរ ដូច្នេះកុំបារម្ភច្រើនពេក។
មិនប្រាកដទេ… រឿងនេះត្រូវពិចារណាឡើងវិញ។ ព្រោះថាកម្មវិធីបកប្រែដោយស្វ័យប្រវត្តិឬកម្មវិធីបកប្រែភាសាអង់គ្លេសរបស់ជប៉ុនជួនកាលអាចនឹងធ្វើអោយអ្នកស្ថិតក្នុងស្ថានភាពគួរអោយអស់សំណើចដូចខាងក្រោម។
ប្រយោគពាក្យជប៉ុនគឺ 手前のエスカレーターをご利用ください (សូមប្រើជណ្តើរយន្តនៅពីមុខអ្នក) ប៉ុន្តែ Google បែរជាបកប្រែថា “សូមប្រើជណ្តើរយន្តនៅខាងក្រោយ” តើខាងមុខឬខាងក្រោយទៅ?
មើលទៅដូចជាឆ្ងាញ់ណាស់ កូនប្រុស ម៉ាក់ ប៉ា ប្រហែលជាឪពុក!
ファイリング収納 មានន័យថារក្សាឯកសារ ប៉ុន្តែពេលបកប្រែជាភាសាអង់គ្លេសទៅជា Failing (បរាជ័យ)។
当店は喫煙席をご用意しております មានន័យថាហាងរបស់យើងមានកៅអីសម្រាប់អ្នកជក់បារី។ ប៉ុន្តែពេលបកប្រែជាភាសាអង់គ្លេសអត្តន័យគួរអោយអស់សំណើចណាស់ “យើងរៀបចំកន្លែងអង្គុយជក់បារីសម្រាប់អ្នក”។
トイレットペーパー以外は流さないでください: កុំចោលអ្វីក្រៅពីក្រដាសអនាម័យ។ ក្រដាសអនាម័យគួរតែបកថា Paper បែរជាបកថា Pepper មានន័យថាម្រេចទៅវិញ។
ទឹកខ្លាំង អ្នកដែលស្គម និងអ្នកដែលឈឺគូទគួរប្រយ័ត្នពេលប្រើ។ តើស្គមមានអ្វីពាក់ព័ន្ធទៅ?
ឃ្លាដើមពាក្យជប៉ុនគឺ “កុំបើកបរនៅពេលអ្នកស្រវឹង” ប៉ុន្តែពេលបកប្រែជាភាសាអង់គ្លេសទៅជា “កុំផឹកឡានក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង”។
“គ្រោះថ្នាក់កុំចូល” ទៅជា Horsefly (រុយសេះ)។ ប្រយោគអង់គ្លេសស្តាប់ទៅគួរអោយចង់ស្តាប់ណាស់! ត្រូវរុយសេះខាំគ្រោះថ្នាក់ណាស់។
“កុំជក់បារីនៅក្នុងបន្ទប់ព្រោះប៉ះពាល់ដល់អ្នកដទៃ” បែរជាបកទៅជាប្រយោគអង់គ្លេសគ្មានន័យ។
ការបកប្រែខុសទាំងនេះមិនត្រឹមតែមាននៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែមាននៅក្នុងប្រទេសជាច្រើនផ្សេងទៀត។ ដោយសារការបកប្រែមិនប្រើអ្នកជំនាញ និងមិនពិនិត្យអត្តន័យឡើងវិញ។
ផ្លាសញ្ញាដែលបកប្រែខុសទាំងនេះក៏ជាបទពិសោធមួយផងដែរ កុំជឿទៅលើកម្មវិធីបកប្រែពេក។ អ្នកគួរតែរៀនភាសាជប៉ុនបន្តិចបើមានដំណើរកំសាន្តទៅជប៉ុន!
ប្រភព Madameriri
Sacchan