ការបង្កើតរថយន្តឡើងឋានព្រះច័ន្ទដំបូងគេរបស់ជប៉ុន
ជាច្រើនឆ្នាំកន្លងទៅចាប់តាំងពីគម្រោង APOLLO របស់អាមេរិកបញ្ចូនមនុស្សឡើងឋានព្រះច័ន្ទជោគជ័យ។ ឡូវនេះចំណាប់អារម្មណ៍របស់មនុស្សចំពោះផ្កាយរណបផែនដីកំពុងតែកើនឡើង។ មានគម្រោងរដ្ឋាភិបាលខ្នាតធំឬដំណើរការឯកជនជាច្រើនទាក់ទងនឹងបញ្ហានេះ។
ក្នុងចំណោមអាជីវកម្មជប៉ុន Toyota ជាមួយនឹង JAXA (ភ្នាក់ងាររុករកអវកាសជប៉ុន) កំពុងចាប់ផ្តើមផលិតរថយន្តមានមនុស្សជិះឡើងឋានព្រះច័ន្ទជាមួយនឹងការចំណាយថវិកាច្រើន។
ប៉ុន្តែជនជាតិជប៉ុនម្នាក់ឈ្មោះ Shinichiro Nakajima មានក្តីស្រមៃដ៏ធំ។ នេះជាអ្វីដែលម្នាក់នេះបានអភិវឌ្ឍ។
រូបភាព https://news.mynavi.jp/article/20191018-911189/
រូបភាពនេះជាយានយន្តអាចធ្វើដំណើរដោយសេរីនៅលើឋានព្រះច័ន្ទ។ ប៉ុន្តែឡាននេះមនុស្សមិនអាចជិះបានទេ វាមានទម្ងន់ត្រឹមតែ ០.៦ គីឡូក្រាមតែប៉ុណ្ណោះ។
ឈ្មោះរថយន្តនេះគឺ YAOKI។ ឈ្មោះនេះមានប្រភពមកពីពាក្យជប៉ុន “Nanakorobi yaoki” មានន័យថាដួលច្រើនដងនៅតែបន្តក្រោកឈរ។
ថ្មរបស់ YAOKI នេះអាចដំណើរការបានប្រហែល ៦ ម៉ោង ធ្វើដំណើរស្មើនឹង ១ គីឡូម៉ែត្រ។ ផ្នែកខាងមុខរថយន្តត្រូវបានបំពាក់ដោយអំពូល LED និងកាមេរ៉ា។
រូបភាព https://news.mynavi.jp/article/20191018-911189/
ជាទូទៅដើម្បីផលិតយានយន្តបែបនេះ ទោះបីជាទំហំតូចក៏ត្រូវការក្រុមអ្នកជំនាញដែរ។ ប៉ុន្តែ YAOKI ត្រូវបានបង្កើតឡើងដោយបុរសម្នាក់។
រូបភាព https://news.mynavi.jp/article/20191018-911189/
YAOKI ត្រូវគេរំពឹងថានឹងប្រើរ៉ុកកែតបង្ហោះឡើងឋានព្រះច័ន្ទនៅឆ្នាំ ២០២១។ នេះជាលើកដំបូងឧបករណ៍ត្រូវបានបង្កើតដោយមនុស្សម្នាក់អាចឡើងឋានព្រះច័ន្ទ។
បច្ចុប្បន្នមិនទាន់មានរថយន្តបង្កើតឡើងដោយជប៉ុនអាចធ្វើដំណើរទៅឋានព្រះច័ន្ទទេ។ “គម្រោងទំនើប” របស់ Toyota និង JAXA គ្រោងនឹងដាក់អោយអនុវត្តក្នុងឆ្នាំ ២០២១។ តោះរង់ចាំមើលគម្រោងដ៏ធំនេះឬគម្រោងផ្ទាល់ខ្លួនរបស់ Shinichiro Nakajima នឹងទទួលបានជោគជ័យយ៉ាងណា។
Shinichiro Nakajima ក៏កំពុងអភិវឌ្ឍរថយន្តទី ២ និងទី ៣ ផងដែរ ក្នុងគោលបំណងភ្ជាប់ដោយស្វ័យប្រវត្តិជាមួយនឹង AI។ អាចនិយាយបានថា Shinichiro Nakajima ជាមនុស្សដំបូងបើកយុគសម័យឆ្ពោះទៅរកសកលលោកឯករាជ្យ។ វាពិតជាអស្ចារ្យណាស់មែនទេ?
Kengo Abe