Kawazu Cherry Blossom – ពិធីបុណ្យផ្កាសាគូរ៉ារីកឆ្នាំ ២០២០
Kawazu (河津町 Kawazu-chō) មានទីតាំងស្ថិតនៅឆ្នេរសមុទ្រខាងកើតនៃឧបទ្វីប Izu ស្រុក Kamo ខេត្ត Shizuoka ប្រទេសជប៉ុន។ មានផ្ទៃដីសរុប ១០០.៧៩ គីឡូម៉ែត្រការ៉េ។ នៅទីនេះគេសម្គាល់ថា Kawazu Sakura ជាប្រភេទផ្ការីកមុនគេ។
Kawazu ល្បីដោយសារតែមានផ្កាសាគូរ៉ារីកមុនដំបូងនៅប្រទេសជប៉ុន។ ពេលខែកុម្ភៈមកដល់អ្វីគ្រប់យ៉ាងហាក់ដូចជាស្ងប់ស្ងាត់ ចំណែកអ្នកស្រុកទន្ទឹងចាំមើលផ្កា Kawazuzakura រីក។ ពិធីបុណ្យនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីដើមខែកុម្ភៈដល់ដើមខែមីនា។
រូបភាព https://www.kyuhoshi.com
ព្រឹត្តការណ៍ Kawazu Sakura ចាប់ផ្តើមពីសប្តាហ៍ទីពីរខែកុម្ភៈឆ្នាំ ២០២០។ កាលបរិច្ឆេទនៃពិធីបុណ្យនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
ព្រឹត្តការណ៍មើលផ្កា Kawazuzakura រីកទាក់ទាញភ្ញៀវទេសចរណ៍ជិត ២ លាននាក់ជារៀងរាល់ឆ្នាំជាឱកាសដំបូងបំផុតក្នុងមួយឆ្នាំដែលអាចមើលផ្កាសាគូរ៉ាជាច្រើនក្បែរទីក្រុង Tokyo។
Kawazuzakura គឺជាប្រភេទផ្កាសាគូរ៉ារីកមុនដំបូង។ បើប្រៀបធៀបទៅនឹងប្រភេទផ្កា Somei Yoshino, Yamazakura និង Kanazakura ផ្សេងទៀត។ ជាទូទៅផ្កាចាប់ផ្តើមរីកនៅដើមខែកុម្ភៈ ហើយបន្តរីករហូតដល់ខែមីនា។ ដូច្នេះហើយភ្ញៀវទេសចរណ៍មានពេលវេលាយូរ (ប្រហែលមួយខែ) សម្រាប់គយគន់ផ្ការីកយ៉ាងស្រស់ស្អាត។
រូបភាព https://matcha-jp.com/en/7140
តាមគំនិតរបស់ខ្ញុំពេលវេលាដ៏ល្អបំផុតសម្រាប់ទៅគយគន់ពិធីបុណ្យ Kawazu Sakura គឺសប្តាហ៍ចុងក្រោយមុនថ្ងៃបញ្ចប់ពិធីបុណ្យ។ អាចនឹងមានអ្នកមកច្រើនកកកុញពីព្រោះមនុស្សគ្រប់គ្នាចង់មើលផ្ការីក។ ជាទូទៅគេរំពឹងទុកថាអាចនឹងមើលឃើញផ្ការីកដំបូងនៅក្បែរទន្លេ Kawazu ហូរចូលមហាសមុទ្រ។ បន្ទាប់មកតំបន់ខាងជើងឆ្ពោះទៅរកកន្លែងទឹកធ្លាក់ Kawazu Seven។
នៅតាមផ្លូវខ្ញុំគិតថាអ្នកអាចនឹងមើលឃើញផ្កា Kawzu-zakura ពិតជាស្អាតណាស់។ ពិធីបុណ្យជាទូទៅប្រារព្ធធ្វើឡើងនៅតាមបណ្តោយច្រាំងទន្លេ ដើមផ្កាសាគូរ៉ាតំរៀបជាជួរចម្ងាយប្រហែល ៤ គីឡូម៉ែត្រ។ ដូចជាផ្លូវនៅក្រោមផ្កាពណ៌ផ្កាឈូករាប់ពាន់ដើម ទិដ្ឋភាពពិតជាស្រស់ស្អាតណាស់។
មើលផ្ការីកនាពេលរាត្រីជាសកម្មភាពដែលមនុស្សជាច្រើនចូលចិត្តជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យ Kawazu Cherry Blossom កន្លែងមួយចំនួនមានពន្លឺភ្លើងនៅពេលយប់បង្កើតជាបរិយាកាសអស្ចារ្យ។ នៅឆ្នាំ ២០១៩ រយៈពេលបំភ្លឺនៅចន្លោះថ្ងៃទី ២០ ខែកុម្ភៈដល់ថ្ងៃទី ៣ ខែមីនាចាប់ពីម៉ោង ១៨ៈ០០ ដល់ ២១ៈ០០ ។
រូបភាព https://songhantourist.com
អ្នកអាចមើលឃើញតបជាច្រើនតាមដងទន្លេមានលក់ដូចជាអាហារ ផ្លែឈើនៅក្នុងតំបន់ វត្ថុអនុស្សាវរីយ៍ និងដើមឈើ Kawazuzakura សម្រាប់យកទៅផ្ទះដាំ។ សម្រស់ផ្កា Rapeseed រីកក្នុងពេលតែមួយជាមួយនឹងផ្កា Kawazuzakura ធ្វើអោយទេសភាពកាន់តែស្អាត។
រូបភាព https://songhantourist.com
ក្រៅពីថតរូបអ្នកអាចញ៉ាំចំណី និងអាហារសម្រន់ដែលគេធ្វើសម្រាប់ពិធីបុណ្យផ្កាសាគូរ៉ាតាមដងទន្លេ។ អ្នកលក់នៅទីនេះធ្វើនំផ្អែមដូចជា mochi និង taiyaki និងអាហារក្នុងស្រុកដូចជា unagi (eel) អន្ទង់។ មានហាងជាច្រើនលក់វត្ថុអនុស្សាវរីយ៍ធ្វើជាអំណោយផងដែរ។
Mochi Dango
រូបភាព https://matcha-jp.com/en/7140
Pink Taiyaki
រូបភាព https://matcha-jp.com/en/7140
Strawberry Daifuku
រូបភាព https://matcha-jp.com/en/7140
Unagi Onigiri
រូបភាព https://matcha-jp.com/en/7140
Source: kawazuzakura.net & Kyuhoshi & Matcha
T.Thanh