ព័ត៌មានបន្ទាន់និមិត្តរូបនៃ Okinawa វិមាន Shuri ឆេះ

អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅវិមាន Shuri នៅព្រឹកនេះ ជាអច្ឆរិយៈពិភព​លោក​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការយូណេស្កូនៅកោះ Okinawa ប្រទេសជប៉ុន។

វិមាន Shuri នៅទីក្រុង Naha ខេត្ត Okinawa គឺជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោកដែល​ទទួល​ស្គាល់​ដោយ​អង្គការយូណេស្កូ។ នៅ​វេលា​ព្រឹក​ម៉ោង ២ៈ៤១ នាទីទទួលបានដំណឹងវិមានត្រូវឆេះ។ 

រថយន្តពន្លត់អគ្គិភ័យជាង ១០ គ្រឿងត្រូវបាន​ប្រមូល​ផ្តុំដើម្បីពន្លត់ភ្លើង។ ទោះបីជាយ៉ាងណាអគ្គិភ័យបាន​ឆាប​ឆេះសាលធំ និងបណ្តាលអោយ​ផ្នែកខាងលើជាន់ទី ២ បាក់ស្រុត ពុំទាន់​មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសឡើយ។

មានសេចក្តីរាយការណ៍មកថាមានមនុស្សមួយចំនួននៅដើម្បីរៀបចំពិធីបុណ្យ​ក្នុង​វិមាន​ Shuri កាលពី​ថ្ងៃទី ២៧ ប៉ុន្តែ​មិន​ទាន់អាច​បញ្ជាក់ពី​បញ្ហា​នេះ​ និង​អគ្គិភ័យ​នៅ​ឡើយ​ទេ។

វិមាន​ Shuri នៅ Naha ត្រូវបានសាងសង់ប្រហែល ៥០០ ឆ្នាំមុនក្នុងសម័យ​រាជា Ryukyu ឆ្នាំ ១៩៣៣ ជាសម្បត្តិ​ជាតិនៃប្រទេសជប៉ុន។ វិមាន​នេះ​ធ្លាប់​ត្រូវ​ឆេះ​ក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ សាល​ធំត្រូវ​បាន​ស្តារ​ឡើ​ងវិញនៅឆ្នាំ ១៩៩២។

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: