ប្រទេសជប៉ុនប្រើបច្ចេកវិទ្យាផលិតរថភ្លើង Shinkansen ដើម្បីធ្វើឧបករណ៍តន្រ្តី
សិប្បករជនជាតិជប៉ុនផលិតវីយូឡុងប្លែកៗធ្វើពីលោហៈធាតុផ្សំពីអាលុយមីញ៉ូម និងម៉ាញ៉េស្យូម ប្រើបច្ចេកវិទ្យាដែលគេយកទៅផលិតក្បាលរថភ្លើង Shinkansen។
សូមមើលសិល្បករជប៉ុនសម្តែងដោយប្រើឧបករណ៍ភ្លេងលោហៈធាតុ។
រូបភាព An Binh
ឧបករណ៍ភ្លេងលោហៈធាតុផលិតដោយក្រុមហ៊ុន Yamashita Kogyosho។
សិប្បកម្មផលិតផលរបស់ជប៉ុនត្រូវបានពិភពលោកអោយតម្លៃខ្ពស់ដោយសារភាពប៉ិនប្រសប់ដូចជាវាយនភ័ណ្ឌ ថ្នាំលាបអោយរលោង សេរ៉ាមិច ជាមួយនឹងផលិតផលធ្វើពីដីឥដ្ឋ ឫស្សី -ល-។ ឥឡូវសិប្បករនៅ Yamashita Kogyosho ជាក្រុមហ៊ុនជំនាញខាងផលិតក្បាលរថភ្លើង Shinkansen បង្កើតជាផលិតផលថ្មីគឺវីយូឡុងលោហៈធាតុ។
លោក Kiyoto Yamashita ធ្លាប់ធ្វើការនៅរោងចក្រ Kasado ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រព័ន្ធផ្លូវដែក Hitachi មានទីតាំងស្ថិតនៅទីក្រុង Kudamatsu ខេត្ត Yamaguchi ភាគនិរតីប្រទេសជប៉ុន។ លោក Yamashita ដឹកនាំក្រុមអ្នកផលិតក្បាលរថភ្លើង Shinkansen ដំបូងគេបញ្ចប់នៅឆ្នាំ ១៩៦២ ។
រូបភាព Yamashita Kogyosho
បុគ្គលិកមកពីក្រុមហ៊ុន Yamashita Kogyosho ប្រើញញួរធ្វើក្បាលរថភ្លើង Shinkansen
នៅខែកញ្ញាឆ្នាំ ១៩៦៣ ជិតមួយឆ្នាំមុនពេលរថភ្លើង Shinkansen ដាក់អោយដំណើរការជាផ្លូវការលោក Yamashita បានបង្កើតក្រុមហ៊ុន Yamashita Kogyosho ការងារចម្បងគឺផលិតផលក្បាលរថភ្លើង Shinkansen សម្រាប់ក្រុមហ៊ុន Hitachi។ បុគ្គលិករបស់ Yamashita Kogyosho ប្រើញញួរធ្វើអោយផ្ទាំងលោហៈធាតុទៅជាក្បាលរថភ្លើង បច្ចេកវិទ្យាដែលគេហៅថាទម្រង់លោហៈធាតុ 3D។ តាំងពីពេលចាប់ផ្តើមក្រុមហ៊ុនបានផលិតក្បាលរថភ្លើង Shinkansen តាំងពីគំរូដំបូងរហូតមកដល់បច្ចុប្បន្នក្នុងនោះមាន seri E5, E6 និង E7។
ជាងធ្វើផ្ទៃកោងយ៉ាងពិសេសវាយញញួរលើផ្ទាំងលោហៈធាតុ។ ការងារនេះមើលទៅដូចជាសាមញ្ញតែមិនស្រួលទេ។ កម្មករត្រូវកាន់ញញួរទម្ងន់ ១,៥ គីឡូគ្រាមវាយជាបន្តបន្ទាប់ ហើយត្រូវពិនិត្យញញួរដំអោយចំកន្លែង និងដឹងអំពីកម្លាំងដែលត្រូវដំ។ គេជំនួសដំណើរការផលិតដោយប្រើម៉ាសុីនដូច្នេះត្រូវចំណាយពេលវេលា កម្លាំង និងថវិកាច្រើនទើបក្រុមហ៊ុនប្រគល់ការងារនេះដល់សិប្បករ។
រូបភាព An Binh
លោក Kiyoto Yamashita អតីតប្រធានក្រុមហ៊ុន Yamashita Kogyosho និងជាអ្នកចូលរួមផលិតក្បាលរថភ្លើង Shinkansen លើកដំបូងក្នុងឆ្នាំ ១៩៦២ បង្ហាញពីសមត្ថភាពក្នុងការប្រើញញួរដើម្បីផលិតឧបករណ៍ភ្លេង។
បច្ចេកវិទ្យាទម្រង់លោហៈធាតុ 3D សិប្បករជំនាញនៅក្រុមហ៊ុន Yamashita Kogyosho ផលិតឧបករណ៍ភ្លេងធ្វើពីលោហៈធាតុ។ ឧបករណ៍ភ្លេងវីយូឡុងផលិតពីអាលុយមីញ៉ូមដែលគេប្រើដើម្បីផលិតក្បាលរថភ្លើង Shinkansen។ សិប្បករជំនាញធ្វើអោយបន្ទះអាលុយមីញ៉ូមក្លាយទៅជាខ្សែកោងពិសេស ឧបករណ៍ភ្លេងលោហៈគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសិល្បៈ និងបច្ចេកវិទ្យាខ្ពស់។
Yamashita Kogyosho ដើមឡើយផលិតវីយូឡុង និង Cello ធ្វើពីអាលុយមីញ៉ូមដែលគេយកទៅធ្វើរថភ្លើង Shinkansen។ ឧបករណ៍ភ្លេងអាលុយមីញ៉ូមមានទម្ងន់ទ្វេដង ដូច្នេះមិនស្រួលលេងភ្លេងទេ។ បន្ទាប់មកក្រុមហ៊ុនប្តូរទៅជាម៉ាញ៉េស្យូមស្រាលជាងអាលុយមីញ៉ូម។ លទ្ធផលឧបករណ៍តន្រ្តីធ្វើពីម៉ាញ៉េស្យូមមានទម្ងន់ប្រហាក់ប្រហែលឧបករណ៍ភ្លេងធ្វើពីឈើ។
រូបភាព An Binh
លោក Tatsuto Yamashita ប្រធានក្រុមហ៊ុន Yamashita Kogyosho បន្តតំណែងឪពុកលោក Kiyoto Yamashita គ្រប់គ្រងក្រុមហ៊ុន។
វីយូឡុងធ្វើពីម៉ាញ៉េស្យូមមានសម្លេងពិរោះទាក់ទាញជាងឧបករណ៍ភ្លេងឈើ ដូច្នេះវាអាចត្រូវបានគេចាត់ទុកជាឧបករណ៍តន្រ្តីថ្មី។
ឧបករណ៍ភ្លេងផលិតដោយសិប្បកររបស់ក្រុមហ៊ុន Yamashita Kogyosho ត្រូវបានដាក់តាំង និងសម្តែងក្នុងព្រឹត្តិការណ៍ពិព័រណ៍ ឬក្នុងពិធីផ្សេងៗ។
រូបភាព An Binh
ញញួរមានទំហំខុសគ្នាត្រូវបានប្រើនៅក្រុមហ៊ុន។
លោក Kiyoto Yamashita ឥឡូវនេះបានចូលនិវត្តន៍ ប៉ុន្តែចំណូលចិត្តបង្កើតរថភ្លើង Shinkansen ផ្ទេរទៅអោយកូនប្រុសរបស់គាត់លោក Tatsuto Yamashita។ ឆ្លើយតបទៅនឹងកិច្ចសម្ភាសអន្តរជាតិក្រុមហ៊ុន Yamashita Kogyosho ខែធ្នូឆ្នាំ ២០១៦ លោក Tatsuto ប្រធានក្រុមហ៊ុនមានប្រសាសន៍ថាការបង្កើតឧបករណ៍ភ្លេងដើម្បីលើកកម្ពស់បច្ចេកទេសផលិតរថភ្លើង Shinkansen និងទាក់ទាញកម្មករចូលមកក្រុមហ៊ុន។
ជាង ៥០ ឆ្នាំមកហើយចាប់តាំងពីរថភ្លើង Shinkansen ដំបូងត្រូវបានដាក់អោយប្រើនៅជប៉ុនឆ្នាំ ១៩៦៤។ ចាប់តាំងពីពេលនោះមករថភ្លើង Shinkansen ស៊េរីផ្សេងទៀតត្រូវបានផលិត។ រថភ្លើង Shinkansen ជាសេវាកម្មរថភ្លើងល្បឿនលឿនដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។
ប្រភព Dantri