តើអ្នកដឹងទេហេតុអ្វីត្រូវគោះត្រឡោកពេលសូត្រធម៌?
តើអ្នកធ្លាប់ទៅវត្តនៅជប៉ុនដែរទេ?
វត្តជានិមិត្តរូបនៃព្រះពុទ្ធសាសនា ប៉ុន្តែវត្តនៅកន្លែងនីមួយៗមានភាពខុសគ្នា។
មានវត្តមួយចំនួនព្រះសង្ឃសូត្រធម៌ត្រូវគោះត្រីឈើ។
រូបភាព https://radichubu.jp/yoridori/contents/id=23770
ត្រឡោកសូត្រធម៌នេះធ្វើពីឈើមានរូបដូចជាត្រី។
មានសំណួរមួយលើកឡើងថា តើគោះត្រឡោកពេលសូត្រធម៌ក្នុងគោលបំណងអ្វី?
ចម្លើយមានដូចជា៖
ក. ដើម្បីធ្វើឲ្យព្រលឹងអ្នកស្លាប់ទៅកាន់សុខគតិភព
ខ. ដើម្បីបង្កើតជាចង្វាក់ភ្លេង
គ. ដើម្បីបំបាត់ទុក្ខលោកិយ
ឃ. ដើម្បីកុំឲ្យងងុយដេក
និយាយអញ្ចឹងពេលសូត្រធម៌ធូបត្រូវអុជជាប្រចាំ ព្រោះរហូតដល់ពេលដែលកើតឡើងវិញ អ្នកស្លាប់ត្រូវបរិភោគផ្សែងធូប។ ប៉ុន្តែក៏មានពាក្យចចាមអារាមថា អុជធូបដើម្បីបំបាត់ក្លិនមនុស្សស្លាប់ក្នុងពិធីបុណ្យសពផងដែរ។
ត្រឡប់មកសំណួរវិញ តើអ្នករកឃើញចម្លើយត្រឹមត្រូវហើយឬនៅ?
ចម្លើយគឺ “ឃ” ដើម្បីកុំឲ្យងងុយដេក។
ចម្លើយមើលទៅដូចជាកំប្លែងតែជាចម្លើយពិត។ អំឡុងពេលសូត្រធម៌មានរយៈពេលយូរ ចំណែកសម្លេងសូត្រធម៌អាចនឹងធ្វើឲ្យអ្នកងងុយគេង។ នេះជាមូលហេតុត្រឡោកសូត្រធម៌មានរូបត្រីបើកភ្នែក។
អ្នកស្តាប់ធម៌ងងុយដេក ចំណែកអ្នកសូត្រធម៌ក៏ងងុយដេកដែរ។ ប្រសិនបើព្រះសង្ឃដេកលក់ពេលសូត្រធម៌ តើត្រូវធ្វើដូម្តេច? នេះជាមូលហេតុសម្លេងគោះអមនឹងសម្លេងធម៌ដើម្បីកាត់បន្ថយអារម្មណ៍ងងុយគេង។
Kengo Abe