ហាមថតរូបតាមដងផ្លូវឯកជននៅ Gion, Kyoto – ពិន័យ ១ ម៉ឺនយ៉េន

Kyoto គឺជាកន្លែងដែល​អ្នក​គួរ​តែ​ទៅប្រសិន​បើ​មាន​ឳកាសទៅ​ប្រទេសជប៉ុន។ មាន​ផ្នែកវិជ្ជមាន​តែ​ក៏​មាន​ផ្នែក​អវិជ្ជមាននៅ Kyoto ផង​ដែរ។ ភ្ញៀវទេសចរណ៍រាប់លាននាក់សម្រុកទៅ Kyoto ជារៀងរាល់ឆ្នាំ។ ទោះបីរដ្ឋាភិបាលបានធ្វើកិច្ចការជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងរបស់ភ្ញៀវទេសចរណ៍ ប៉ុន្តែ​ភាគ​ច្រើន​មិន​ទទួល​បាន​ជោគជ័​យ​។

ដូចជារឿងភ្ញៀវទេសចរណ៍បំពានទ្រព្យសម្បត្តិឯកជនដើម្បីថតរូប ដេញ​តាមរំ​ខាន Geisha និង Maiko ធ្វើអោយប៉ះពាល់ដល់បរិយាកាសស្ងប់ស្ងាត់នៅកន្លែងនេះ ហើយរំខានដល់អ្នកស្រុក។

នៅ Gion, Kyoto អង្គភាពមួយ​ត្រូវ​បាន​បង្កើត​ឡើង​រវាង​អ្នក​ស្រុក និងម្ចាស់ហាងហាមឃាត់ថតរូបនៅលើផ្លូវឯកជន។

អ្នក​ស្រុក​ដាក់​ផ្លាកសញ្ញាជូន​ដំ​ណឹង​ដល់ភ្ញៀវទេសចរណ៍អំពីបទប្បញ្ញត្តិថ្មីនេះ។ ពួកគេ​ក៏​រំ​លឹក​កុំ​អោយ​ថត​រូប Geisha និង Maiko ប្រសិន​បើ​​គ្មាន​ការអនុញ្ញាត ហើយស្នើអោយភ្ញៀវទេសចរណ៍មានអាកប្បកិរិយាល្អនៅក្នុងតំបន់នេះ។ មិន​ត្រឹម​តែ​មាន​ផ្លាក​សញ្ញាថែមទាំង​មាន​កាមេរ៉ាឃ្លាំមើលផងដែរ។ ដូច្នេះប្រសិនបើភ្ញៀវបំពានទោះបីមិនបានចាប់ផ្ទាល់ក៏នឹងត្រូវអញ្ជើញអោយទៅជួបពេលក្រោយដែរ។

រូបភាព Soranews

ប្រសិនបើអ្នកនៅតាមដងផ្លូវសាធារណៈអ្នក​មាន​សិទ្ធិថត​រូប។ ប៉ុន្តែ​បើ​គ្រាន់​តែចូល​ទៅក្នុងផ្លូវឯកជនអ្នកត្រូវបិទកាមេរ៉ាភ្លាម។

ទោះបី​ប្រាក់ពិន័យ​ត្រូវ​បានសម្រេចតែ​មិន​ច្បាស់​ថាប្រាក់នេះ​ត្រូវ​ប្រមូល​អោយ​​ (ប៉ូលីស ម្ចាស់កម្ម​សិទ្ធិ ឬរដ្ឋាភិបាលទេ)។ សង្ឃឹម​ថា​ផ្លាក​សញ្ញាទាំង​នេះអាចកំ​ណត់​ការ​ថត​រូប​​របស់​ភ្ញៀវទេសចរណ៍។

ខាងក្រោម​នេះជារបៀប​ដែលប្រជាជនជប៉ុនឆ្លើយតបចំពោះការពិន័យ​ថ្មីនេះ។

“ប្រសិនបើភ្ញៀវទេសចរណ៍មិនផ្លាស់ប្តូរនោះទេ ច្បាប់អាចនឹង​ត្រូវ​រឹតបន្តឹងជាងមុន”

“ខ្ញុំសោកស្តាយចំពោះអ្នកដែលចូលចិត្តថតរូប និង​ស្រលាញ់ Kyoto ពិតប្រាកដ ប៉ុន្តែខ្ញុំគាំទ្រអ្នកស្រុកការពារបរិយាកាសរបស់ Gion”

“សូមអរគុណភ្ញៀវទេសចរណ៍​ល្ងង់​ខ្លៅ អ្នក​បាន​បំ​ផ្លាញដំ​ណើរ​កំ​សាន្ត​របស់​យើង”

“ខ្ញុំគិតថាប្រសិនបើមិនបញ្ជាក់ការដាក់ពិន័យ​ច្បាស់​ទេគេ​នឹងមិន​អើពើ”

“ចាំសិន ប្រសិនបើការផាកពិន័យត្រឹមតែ ១០,០០០ យ៉េនភ្ញៀវជាច្រើននឹងគិតថាវាជាការបង់ថ្លៃថតរូប”

“ត្រឹម​ត្រូវ​ហើយ ១០,០០០ យ៉េនដើម្បីថត​អ្វី​ដែល​អ្នក​ចង់​បាន”

មានតែពេលវេលាទេដែលអាចប្រាប់បានថាការផាកពិន័យមានប្រសិទ្ធភាពឬអត់។ ប្រសិន​បើ​អ្នក​មក​ដល់ Kyoto និង Gion ព្រោះអ្នកចូលចិត្តបរិយាកាសប្រពៃណីបុរាណរបស់ជប៉ុន សូម​មេតា​ចាប់​អារម្មណ៍ដើម្បី​ដំ​ណើរ​​កំ​សាន្ត​របស់​អ្ន​កពេញ​លេញ បន្ទាប់មកត្រូវថែរក្សាសម្រស់ធម្មជាតិកន្លែងដែល​អ្នក​ទៅ។

ប្រភព NHK

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: