ប្លែក​ណាស់សេវាកម្មម៉ាស្សាល្អរហូតដល់ធ្វើ​អោយមនុស្ស ៥១ ម៉ឺន នាក់ត្រូវរង់ចាំ?

សេវាកម្មម៉ាស្សាមានភាពពេញ​និយមទាំងនៅ​កម្ពុជា​ និង​ជប៉ុន។

ក្នុងចំណោមហាងម៉ាស្សាជាច្រើននៅប្រទេសជប៉ុន មានហាងមួយគ្មានកន្លែងកក់​ក្នុង​រយៈពេល ៣ ខែ។ ដោយ​​ដឹង​ថាមនុស្សប្រមាណ ៥១ ម៉ឺននាក់កំពុងរង់ចាំប្រើសេវាម៉ាស្សានៅទីនេះ។

មានពាក្យចចាមអារ៉ាមថាមនុស្សដែលប្រើសេវាកម្មនៅទីនេះអាចដេកលក់ស្រួលក្នុងរយៈពេល ១០ នាទី។

រូបភាព https://toyokeizai.net/articles/-/308719

អាស័យ​ដ្ឋាន​នៅ Head Spa មានឈ្មោះថា Goku no Kimochi។

ហាងស្ប៉ានេះបច្ចុប្បន្ន​ស្ថិត​នៅ Harajuku, Ginza, Shinsaibashi ទី​ក្រុង Kyoto និង Osaka ក្នុងតំបន់ Kansai។ ហាង​មាន​សាខានៅ NewYork ផងដែរ។

គោលបំ​ណង​ហាង Goku no Kimochi គឺ “ត្រឡប់ពីសេចក្តី​ស្លាប់ដោយ​សុបិន្ត”។ ក្នុងអំឡុងពេលព្យាបាលអ្នក​ត្រូវ​ដេក​លក់​យ៉ាងស្កប់ស្កល់ហាក់ដូចជាស្លាប់។ ​ពេល​ភ្ញាក់​មានអារម្មណ៍ដូចរស់ឡើងវិញ។ នេះជាកន្លែងដែល​ធ្វើ​អោយ​អ្នក​យល់ពី​អារម្មណ៍ជិតសេចក្តី​ស្លាប់។

មិនត្រឹមតែឈានមុខគេផ្នែក Head Spa ប៉ុណ្ណោះទេ ហាង​នេះក៏ឈាន​មុខ​គេជាមួយនឹង Body Massage និង Foot Massage Spa ដែរ។

រូបភាព https://jisin.jp/column/1731610/

បរិយាកាស​ហាងពោពេញទៅ​ដោយ​ភាព​ច្នៃប្រឌិត។ តើអ្នកដឹងទេថាពិភពផ្សេងទៀត​មាន​អ្វីខ្លះ?

រូបភាព https://prtimes.jp/main/html/rd/p/000000017.000020034.html

ទោះបីបុគ្គលិកបានបញ្ជាក់ថាភ្ញៀវនឹងគេងលក់យ៉ាងស្កប់ស្កល់ក្នុងរយៈពេល ១០ នាទីក៏មនុស្សជាច្រើនមិន​ជឿ ហើយ​ព្យាយាម​មិន​គេងដើម្បី​បង្ហាញថាពួកគេអាចជំនះភាពទាក់ទាញអោយ​ដេក​នៃការម៉ាស្សា។ ប៉ុន្តែដូចជាភ្លាមៗធ្លាក់ក្នុង​ស្ថាន​ភាព​ស្រវឹង ពួកគេ​មិន​អាច​គ្រប់​គ្រង​រាង​កាយ​បន្តទៀត។

បច្ចេកវិទ្យាស្ប៉ាប្រើការរំញោចរាងកាយអោយបញ្ចេញសារធាតុ Dopamine ជួយរំញោចអារម្មណ៍រំភើប។ មូល​ហេតុ​នៃជំងឺឯកោបណ្តាល​មក​ពី​ខ្វះសារធាតុ Dopamine។ មានតែការម៉ាស្សាក្បាលប៉ុណ្ណោះដែលអាចជួយអោយ​រាងកាយបញ្ចេញ​សារធាតុ​នេះ។

ភ្ញៀវមក​ស្ប៉ាអាចគេងលក់ស្កប់ស្កល់ពេល​រាង​កាយ​បញ្ចេញ​សារធាតុ Dopamine ព្យាបាល​ភាព​នឿយ​ហត់ដោយអារម្មណ៍ស្ងប់សុខស្រួល។ មនុស្ស​យល់ថាមុនពេលស្លាប់ខួល​ក្បាលនឹង​នឹក​ចាំឡើង​វិញរឿង​មួយ​ចំនួន​ អ្នក​អាចមានអារម្មណ៍បែបនេះពេល​ប្រើ​សេវាកម្មម៉ាស្សានៅទីនេះ។

ភ្ញៀវមួយ​ចំនួន​និយាយថាពួកគេមិនទាំងដឹងថាខ្លួន​កំពុងដេកផង ព្រោះ​គេង​ស្កប់​ស្កល់​ពេក។ មនុស្សជាច្រើនថែមទាំងស្រមុក ទោះបី​ពី​មុន​ពួកគេ​មិន​ធ្លាប់​មាន​ទម្លាប់នេះ​ក៏​ដោយ។

នៅពេលអ្នកក្រោកពីដំណេកអ្នក​អាច​នឹង​ទទួល​បាន​កម្លាំងឡើងវិញ។ នេះជាគំនិត​ល្អ​សម្រាប់​អ្នក​ដែល​ចង់បន្ថយ​សម្ពាធ។

បច្ចុប្បន្ននេះដោយសារតែចំនួនការកក់កន្លែងលើសកំណត់ អ្នក​មិន​ទាន់​អាចយល់​ពីអារម្មណ៍ “រស់​ឡើង​វិញ” ជាមួយនឹងសេវាកម្ម Spa Goku no Kimochi ទេ ប៉ុន្តែ​សូម​សាក​ល្បងពេល​មាន​ឳកាស។

ប្រភព https://goku-nokimochi.com

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: