តើអ្នក​ដឹង​ថាកាល​ពី​មុន​ជនជាតិជប៉ុនធ្លាប់​ស្អប់ពិធី​បុណ្យ Halloween ដែរឬទេ?

តើ​អ្នក​ដឹង​ទេ​ថា Halloween មិនមែនជាពិធីបុណ្យពេញនិយមនៅ​ប្រទេសជប៉ុន​ដែរទេ? ប៉ុន្តែបច្ចុប្បន្ន​​នេះជារៀង​រាល់​ថ្ងៃទី ៣១ ខែតុ​លាប្រជាជនជប៉ុននាំ​គ្នា​រៀប​ចំ​ជប់​លៀងយ៉ាងសប្បាយរីករាយ។

ប្រភពដើម

នៅពេលនោះមិន​សូវ​មាន​កន្លែង​ប្រារព្ធពិធី​បុណ្យ Halloween នៅប្រទេសជប៉ុនទេ មាន​តែ​កន្លែងពីរ​​ប្រារព្ធពិធី​បុណ្យ Halloween នោះ​គឺ Tokyo Disneyland និង Universal Studio ជប៉ុន។ Tokyo Disneyland រៀបចំព្រឹត្តិការណ៍ដំបូងនៅឆ្នាំ ២០០០ ជារៀងរាល់ឆ្នាំកម្ម​វិធី​នៅទីនេះកាន់តែគួរអោយ​ចាប់អារម្មណ៍ ហើយ​ធំជាង​មុន។

ចំណែកបុគ្គលិករបស់ Universal Studio នៅ Osaka គេ​គ្រាន់​តែប្រារព្ធពិធីអបអរនៅថ្ងៃ Halloween ហើយសកម្មភាពនេះនៅតែបន្តជារៀងរាល់ឆ្នាំរហូតមកដល់សព្វថ្ងៃ។

កន្លែងទាំងពីរចង់នាំយកពិធីបុណ្យ Halloween អោយប្រជាជនជប៉ុនស្គាល់ ហើយអាចជួយអោយពួកគេមានភាពសប្បាយរីករាយបន្ទាប់ពីធ្វើការ​នឿយ​ហត់។ និយាយម៉្យាងទៀតឧទ្យានទាំង ២ នេះជាអ្នក​ផ្តើម​ដំ​បូង​នៃពិធីបុណ្យ Halloween ក្នុងប្រទេស​ប្រទេសជប៉ុន​ និង​ពង្រីក​​កន្លែង​ផ្សេង​ទៀតទូទាំងប្រទេសជប៉ុន។

រូបភាព disneyparks

ប្រវត្តិត្រូវ​គេ​ស្អប់នៃពិធីបុណ្យ Halloween ពេល​ចូល​ប្រទេសជប៉ុន​។

នៅ​យប់ Halloween មាន​តែ​ជនជាតិ​អឺរ៉ុបស្លៀក​ពាក់​ចម្លែក​ក្នុងហាងស្រាឬផឹកស្រានៅ​លើ​យានយន្ត​សាធារណៈ។

“រថភ្លើង Halloween” នៅទីក្រុង Tokyo និង Osaka កាន់​តែ​ល្បីដោយ​សារតែ​មនុស្សស្លៀក​ពាក់​​ចម្លែក​តុប​តែង​ខ្លួន​ជិះ​រថភ្លើង​ ហើយ​ធ្វើ​អោយ​រថភ្លើង​ក្លាយទៅជា​កន្លែង​​ជប់​លៀង​។ នៅពេលនោះជនជាតិជប៉ុននៅតែស្ទាក់ស្ទើរចំពោះជនបរទេស​ ហើយមិន​ស្គាល់ Halloween ច្រើន​ដូច​បច្ចុប្បន្ន​ទេ ដូច្នេះ​គេ​ចាត់​ទុក​ជា​អំពើរំ​ខានសាធារណៈ។

នៅឆ្នាំ ២០០៩ ប្រជាជនជប៉ុន​ធ្លាប់​ធ្វើបាតុកម្ម​បំបាត់​ពិធី Halloween នៅ Shinjuku ទីក្រុង Tokyo ជាមួយ​នឹង​ពាក្យថា “ជនបរទេសចម្លែក​ចេញពីប្រទេសជប៉ុន” ឬ “យើងជនជាតិជប៉ុនមិនត្រូវការ Halloween ទេ”។

តាម​មើល​ដោយ​សារតែ “រថភ្លើង Halloween” ធ្វើ​អោយ​ពេល​វេលារបស់​ពួកគេ​ត្រូវ​យឺតយ៉ាវ។

ទោះជាយ៉ាងណាក្រឡេកមើលបរិយាកាសរបស់ Shibuya ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គ្មាន​នរណាគិត​ថា​ពិធី​នេះធ្លាប់​ត្រូវ​គេ​បដិ​សេធទេ។

រូបភាព kotaku

ការផ្លាស់ប្តូរនៃ​ Halloween

សម្លៀកបំពាក់ប្លែកៗក្នុង​រឿង Anime តួអង្គគួរអោយ​រន្ធត់ គេ​ប្រមូល​ផ្តុំ​គ្នាឈរនៅ​​ផ្លូវ​ធំ ប្រើចិញ្ចើមផ្លូវធ្វើជាកន្លែងជប់លៀង បង្ហាញ​ថា​ពួកគេ​ទទួលយកពិធីបុណ្យ Halloween ដូចជា​ពិធីបុណ្យរបស់ខ្លួន។

Halloween នៅប្រទេស​ជប៉ុន​ដើម​ឡើយ​មកពីអាមេរិក។ ទោះជាយ៉ាងណាមិន​មែននៅ​ជប៉ុន​ និង​អាមេរិក​មានជំនឿទៅលើ​ខ្មោចដូចគ្នាទេ។

នៅ​អាមេរិក​ Halloween មានពណ៌ទឹកក្រូច និង​ខ្មៅ ប៉ុន្តែ​យូរ​ៗ​ទៅពណ៌បៃតង និងពណ៌ស្វាយក៏ចាប់ផ្តើម​លេច​មក។ នៅជប៉ុន​ពណ៌​ស្វាយ​តំណាង​អោយ​មេធ្មប់ឬមន្តអាគម ហើយជាពណ៌​របស់​ដំ​ឡូងដែលប្រមូលផលនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា។

នំ​នៅ​ក្នុង​ពិធី​បុណ្យ Halloween ត្រូវ​បាន​ធ្វើ​ពី​ដំឡូង​។

រូបភាព នំ​ស្នូល​ដំ​ឡូង

រូបភាព kotaku

សូម្បីតែ McDonald’s ក៏មានដំឡូងចៀន និងសូកូឡាផងដែរ។

នៅអឺរ៉ុបពិធីបុណ្យ Halloween ទាក់​ទង​នឹង​សេចក្តី​ស្លាប់​ឬ​រឿង​ខ្មោចបិសាច ប៉ុន្តែនៅប្រទេសជប៉ុនពិធីបុណ្យ Halloween មិន​មែន​ដូច្នេះ​ទេ ដោយសារនេះជាពិធីបុណ្យមកពីអាមេរិកអារម្មណ៍​ភ័យ​ខ្លាចអាចត្រូវបានលុបចោល ហើយ​ប្តូរ​ទៅជាបរិយាកាសរីករាយ។

ថ្វីត្បិតតែ Halloween នៅ Disneyland គួរអោយ​ស្រលាញ់ ប៉ុន្តែ Zombie ទើបជាតួអង្គគួរអោយ​ខ្លាចពិតប្រាកដនៅក្នុង Halloween របស់ជប៉ុន។ ក្រៅពីនេះបិសាចក្នុង​លោកឬក្នុង Manga និង Anime ក៏​និយម​ដែរ។

Halloween នៅប្រទេសជប៉ុនកំពុងទទួលបានការចាប់អារម្មណ៍ជាងឆ្នាំមុនៗ ហើយការផ្លាស់ប្តូរនេះកាន់តែសាកសមចំពោះប្រជាជនជប៉ុន។ អាចនិយាយបានថាប្រជាជនជប៉ុនរៀបចំ និងសប្បាយរីករាយជាមួយបុណ្យ Halloween តាមបែបរបស់ពួកគេ។

វីដេអូ youtube

ជារៀងរាល់ឆ្នាំបុណ្យ Halloween ប្រារព្ធ​ឡើង​នៅ Tokyo និង​តំបន់​ផ្សេង​ទៀតក៏គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​ដែរ។ ពិតណាស់នឹង​កាន់​តែ​ភ្ញាក់​ផ្អើលនៅ​ឆ្នាំ​ក្រោយ។

Ashirogi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: