រាត្រី Halloween ឆ្នាំនេះនៅ Shibuya

នៅយប់ថ្ងៃសៅរ៍ទី ២៦ ខែតុលា និងយប់ថ្ងៃទី ៣១ ខែតុលាឆ្នាំ​នេះគេរំពឹងថាមាន​មនុស្ស​រាប់ម៉ឺននាក់នឹង​ចេញទៅ​លេង​នៅ​ Shibuya ដើម្បីអបអរបុណ្យ Halloween។

នៅប្រទេសជប៉ុនពិធីបុណ្យ Halloween ជាពិធី​សម្រាប់​យុវជន​តុប​តែង​ខ្លួន​ធ្វើជា Sailor Moon វីរៈបុរស ឬខ្មោចឆៅ -ល- ដើម្បីថតរូប​ឬផឹក​ស្រាជាមួយ​គ្នា។​ ជារៀងរាល់​ឆ្នាំ​មាន​ជាង ៧ ម៉ឺននាក់ចូល​រួម​ក្នុង​មួយ​យប់ ដូច្នេះ Shibuya ត្រូវបានគេចាត់ទុកជាកន្លែងប្រារព្ធពិធី Halloween ក្រៅផ្លូវការធំបំផុតនៅទីក្រុង Tokyo។

រូបភាព DoramsJun

នៅឆ្នាំ ២០១៨ ព្រឹត្តិការណ៍​ធ្វើ​ឡើង​នៅ Shibuya ទទួល​មតិរិះគន់ជាច្រើនពីសំណាក់មហាជនដោយសារតែភាពច្របូកច្របល់ អំពើហឹង្សា និងអំពើអាក្រក់។

ដើម្បីជៀងវាងកុំអោយស្ថានភាព​​នេះ​កើត​ឡើង​ម្តង​ទៀត នៅឆ្នាំនេះប៉ូលីសបានរៀបចំផែនការសន្តិសុខ និងបង្ក្រាបហ្វូងមនុស្សដែលស្រវឹង។

ប្រសិនបើអ្នកចូលចិត្តភាពអ៊ូអរ អ្នក​អាចរៀប​ចំ​ស្លៀក​ពាក់ចូល​រួម​ពិធីជប់លៀង​ ប៉ុន្តែបើអ្នកចូលចិត្តភាពស្ងប់ស្ងាត់យល់​ល្អគួរ​តែ​នៅ​អោយ​ឆ្ងាយ​ពី Shibuya ក្នុង​ថ្ងៃទាំងពីរនេះ។

ハロウィーン警備、機動隊など数百人

10月31日のハロウィーンに向けて、この週末以降、警視庁は、機動隊を含めた警察官数百人態勢で警備にあたることにしています。(JNNニュース 10月25日放送)

TBS NEWSさんの投稿 2019年10月25日金曜日

ប្រភព TBS

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: