ហេតុអ្វីបានជាប្រទេសជប៉ុនចាញ់សង្រ្គាមប៉ុន្តែមិនបែកបាក់គ្នា?
តាមលទ្ធផលនៃសង្គ្រាមប្រទេសដែលបរាជ័យតែងបែកបាក់ ឬត្រូវគ្រប់គ្រងដោយប្រទេសដែលឈ្នះ។ ឧទាហរណ៍អាឡឺម៉ង់ត្រូវបែងចែកជាអាឡឺម៉ង់ខាងកើត និងខាងលិច ឬដូចជាប្រទេសកូរ៉េដែរ។
ទោះបីចាញ់ប្រទេសជប៉ុននៅតែជាប្រជាជាតិតែមួយ មិនបែកបាក់ ឬត្រូវត្រួតត្រាដោយប្រទេសដទៃឡើយ។ ហេតុអ្វីដូច្នេះ? រឿងនេះទាក់ទងទៅនឹងសន្ធិសញ្ញាសន្តិភាព San Francisco ឆ្នាំ ១៩៥១ ។
ប្រទេសជប៉ុនស្ថិតក្នុងការគ្រប់គ្រងនៃប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី និងចិន។
រូបភាព https://www.mag2.com/p/news/18148
អ្នកដែលបានជួយជប៉ុនឲ្យរួចផុតពីស្ថានការណ៍នេះគឺលោក Jayewardene ការទូតជនជាតិ Sri Lanka ។ ការវាយតម្លៃរបស់ការទូតម្នាក់វ័យ ៤៤ ឆ្នាំក្នុងសន្ធិសញ្ញាសន្តិភាព Francisco ទទួលបានការគាំទ្រទូទាំងពិភពលោក។
“សូមស្តាប់អារម្មណ៍របស់ជនជាតិអាសុីចំពោះអនាគតរបស់ជប៉ុន។ ប្រជាជននៅប្រទេសអាស៊ីចង់ឲ្យប្រទេសជប៉ុនមានសេរីភាព។ ហេតុអ្វីទៅ? ព្រោះតែរឿងមួយគឺទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសទាំងនេះល្អ។ ចំពោះប្រទេសអាសុី ប្រទេសជប៉ុនរឹងមាំហើយសេរីភាព យើងចាត់ទុកប្រទេសជប៉ុនដូចជាមិត្ត ហើយគោរពប្រទេសនេះ”។
នៅពេលមានសង្គ្រាមជប៉ុនបង្ហាញពាក្យស្លោក “រួមគ្នាអភិវឌ្ឍអោយរឹងមាំ” ជាមួយបណ្តាប្រទេសអាស៊ី។ ដើម្បីអាស៊ីឯករាជ្យ ជប៉ុនត្រូវមានឯករាជ្យ និងសេរីភាព។ មិនមែនសម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រយោជន៍ និងក្តីសង្ឃឹមរបស់អាស៊ីទាំងមូល។
សុន្ទរកថានេះទទួលបានការគាំទ្រពីបណ្តាប្រទេសអាសុី។ មាន ៤៩ ប្រទេសបានចុះហត្ថលេខាឯកភាពសម្រាប់ប្រទេសជប៉ុន លើកលែងតែសហភាពសូវៀត ប៉ូឡូញ និងឆេកូស្លូវ៉ាគី។
ហេតុអ្វីបានជាការទូតជនជាតិ Sri Lanka និយាយជំនួសជប៉ុន? ខ្ញុំនឹងណែនាំបន្តិចអំពីទំនាក់ទំនងរវាងជប៉ុន និង Sri Lanka ។ Sri Lanka ជាប្រទេសស្រស់ស្អាត សម្បូរទៅដោយធនធានធម្មជាតិ ទីនេះជាកន្លែងសម្រាប់ព្រះពុទ្ធសាសនារហូតដល់ព័រទុយហ្កាល់ចូលមកលុកលុយឆ្នាំ ១៥០៥។ ចាប់តាំងពីពេលនោះមក Sri Lanka ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិហូឡង់ និងអង់គ្លេស។
ជនជាតិអង់គ្លេសរឹតត្បិតការនាំចេញតែរបស់ Sri Lanka ធ្វើឲ្យប្រទេសនេះក្លាយទៅជាប្រទេសនាំចូលអង្ករ។ ជាការពិតណាស់ ស្ថានភាពកសិកម្មមក្នុងប្រទេសកំពុងស្ថិតក្នុងស្ថានភាពលំបាកព្រោះត្រូវទិញអង្ករថ្លៃ។ មានបាតកម្មធំៗចំនួន ៣ ដង ប៉ុន្តែត្រូវបានបង្រ្កាម។ អង់គ្លេសល្អចំពោះអ្នកដែលបានផ្លាស់ទៅឥណ្ឌាខាងត្បូង តំឡើងឋានៈឲ្យធ្វើជាមន្ត្រី និងទទួលបានការអប់រំកម្រិតខ្ពស់។ នេះជាបុព្វហេតុនៃសង្គ្រាមស៊ីវិលដោយសារជម្លោះជនជាតិនៅតែបន្តកើតមានរហូតមកដល់សព្វថ្ងៃ។
នៅពេលនោះជប៉ុនល្បងរុស្ស៊ីជាប្រទេសមហាអំណាច ហើយទទួលបានជ័យជំនះ។ នេះជាព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់បង្កឲ្យមានការភ្ញាក់ផ្អើលទូទាំងទ្វីបអាស៊ី។
ដោយសារតែភាពជោគជ័យរបស់ជប៉ុនធ្វើឲ្យអាសុីអាចងើបឈរឡើងវិញពីការសម្លាប់ឈ្លានពាន។ Anagarica Dharmabara ជាមនុស្សម្នាក់រងឥទ្ធពលនៃការងើបឈរឡើងវិញរបស់ប្រទេសជប៉ុន ក្រោយមកគាត់ត្រូវបានគេហៅថាអ្នកសង្រ្គោះប្រទេស Sri Lanka ម្នាក់នេះមានចំណាប់អារម្មណ៍ចំពោះប្រទេសជប៉ុន ហើយធ្លាប់ទៅជប៉ុនបាន ៣ ដង។
មើលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រទេសនេះ គាត់យល់អំពីសារៈសំខាន់នៃការអប់រំក្នុងការទទួលបានឯករាជ្យសម្រាប់ប្រទេស។ ចាប់ពីពេលនោះមក គាត់គិតថា នឹងបញ្ជូននិស្សិតពី Sri Lanka ទៅជប៉ុនរៀន។
ក្នុងដំណើរទស្សនកិច្ចលើកទី ៣ គាត់នៅ Manchuria និងកូរ៉េខាងជើងជាកន្លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុននៅពេលនោះ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ប្រទេសជប៉ុនស្ទើរតែផ្លាស់ប្តូរជីវភាពរបស់ប្រជាជននៅក្នុងប្រទេសទាំងពីរ។ មិនដូចជាវិធីរបស់អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបធ្វើចំពោះប្រទេសអាណានិគមទេ។
Dharmabarra ទទួលមរណភាពនៅឆ្នាំ ១៩៣៣ មុនថ្ងៃ Sri Lanka ទទួលបានឯករាជ្យភាពបាននិយាយថា “ខ្ញុំចង់ជាតិក្រោយក្លាយទៅជាជនជាតិជប៉ុន”។
ចំពោះប្រជាប្រិយភាពរបស់ជប៉ុននៅ Sri Lanka ក្នុងឆ្នាំ ១៩២១ នាវាចម្បាំងដឹកអធិរាជជប៉ុនបានចុះចតនៅផែ Sri Lanka។ មើលឃើញព្រឹត្តិការណ៍នេះគឺ Jaya Wardana ពេលនោះអាយុ ១៥ ឆ្នាំ។
ព្រឹត្តិការណ៍បន្ទាប់គឺសង្គ្រាមលោកលើកទី ២ ។ តាមទស្សនរបស់ Sri Lanka ពេលនោះប្រទេសស្ថិតក្រោមការត្រួតត្រារបស់អង់គ្លេស ជប៉ុនជាសត្រូវ។ ទោះបីកងទ័ពជប៉ុនវាយប្រហារកងទ័ពអង់គ្លេសក៏ជះឥទ្ធិពលដល់ប្រជាជន Sri Lanka ដែរ។
បន្ទាប់ពីដណ្តើមសិង្ហបុរី ប្រទេសជប៉ុនប្រមូលទាហានឥណ្ឌាដែលចុះចាញ់បង្កើតកងទ័ពជាតិឥណ្ឌាដើម្បីរំដោះឥណ្ឌា។ រួមទាំងក្រុមទាហាន Sri Lanka មួយក្រុម។ កងទ័ពជាតិឥណ្ឌាបានចាក់ផ្សាយសារតាមវិទ្យុអំពាវនាវ Sri Lanka រួបរួមប្រយុទ្ធតាមរយៈបទចម្រៀងលើកទឹកចិត្តហ្វូងមនុស្ស។
បន្ទាប់មកប្រទេសជប៉ុនត្រូវចាញ់ ក្នុងថ្ងៃនោះព្រឹត្តិការណ៍មួយមានឈ្មោះថា Victory over Japan Day ត្រូវបានធ្វើឡើង។ តំណាង Sri Lanka បង្ហាញសុន្ទរកថាដូចខាងក្រោម៖
“ថ្ងៃនេះអបអរជ័យជំនះរបស់យើងលើប្រទេសជប៉ុន ប៉ុន្តែប្រទេសនេះធ្វើឲ្យយើងយល់រឿងជាច្រើន គឺបេះដូងស្នេហាជាតិ។ ជាស្មារតីនៃប្រជាជាតិជប៉ុនបាននាំទៅឲ្យបណ្តាប្រទេសអាស៊ីទាំងអស់។ តាមរយៈសង្គ្រាមប្រជាជាតិអាស៊ីដូចជាឥណ្ឌូនេស៊ី ឥណ្ឌា Sri Lanka និងមីយ៉ាន់ម៉ានឹងទទួលបានឯករាជ្យ។ យើងត្រូវអរគុណជប៉ុនចំពោះបញ្ហានេះ។”
សេចក្តីថ្លែងការណ៍ដ៏ក្លាហាននេះនៅចំពោះអង់គ្លេសក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ Sri Lanka។ នៅឆ្នាំ ១៩៤៨ Sri Lanka ឯករាជ្យផ្លូវការ ហើយ Jaya Wardana ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងប្រទេស Sri Lanka ដែលទើបបង្កើតថ្មី បានត្រឡប់មកជួយប្រទេសជប៉ុនឲ្យទទួលបានឯករាជ្យពេញលេញ។
រូបភាព https://www.google.com/url
Jaya Wardana បានក្លាយជានាយករដ្ឋមន្ត្រីរបស់ Sri Lanka ហើយប្រធានាធិបតីបន្ទាប់ពីប្រព័ន្ធរដ្ឋត្រូវបានផ្លាស់ប្តូរ។ គាត់តែងតែគិតពីទំនាក់ទំនងជាមួយជប៉ុន ទៅប្រទេសជប៉ុនបានប៉ុន្មានដង ហើយព្យាយាមជំរុញទំនាក់ទំនងទ្វេភាគី។ គាត់ទទួលមរណៈភាពនៅឆ្នាំ ១៩៩៦ មុនពេលស្លាប់គាត់ស្នើឲ្យយកកែវភ្នែករបស់គាត់។ ខាងស្តាំសម្រាប់ Sri Lanka ចំណែកខាងឆ្វេងសម្រាប់ជនជាតិជប៉ុន។ ដូច្នេះភ្នែកខាងឆ្វេងរបស់គាត់ត្រូវបានដាក់ឲ្យស្រ្តីម្នាក់នៅខេត្ត Gunma។
ទាំងនេះគឺជាពាក្យដែល Jaya Wardana ធ្លាប់និយាយនៅក្នុងសុន្ទរកថារបស់ខ្លួន។
“កំហឹងមិនអាចបំបាត់កំហឹងបានទេ។ មានតែសេចក្តីស្រលាញ់ទើបអាចបង្វែរកំហឹង នេះជារឿងពិត”។
មនុស្សម្នាក់នេះគោរពប្រទេសជប៉ុនយ៉ាងខ្លាំង ជនជាតិជប៉ុនក៏ស្គាល់ឈ្មោះគាត់ដែរ។ ខ្ញុំគិតថាជនជាតិជប៉ុនគួរតែស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រជាតិក៏ដូចជាអាស៊ី។
Kengo Abe