បន្ទាប់ពី​គ្រោះ​ធម្មជាតិ​ពាក្យចុងក្រោយប្តីនិយាយថា “អរគុណដែលបានមើលថែខ្ញុំ”

នៅខែតុលាឆ្នាំ ២០១៩ ព្យុះលេខ​ ១៩ បានវាយប្រហារប្រទេសជប៉ុន។ ទោះបី​ប្រទេសជប៉ុន​ធ្លាប់​រងគ្រោះធម្ម​ជាតិ​ក៏ដោយ ប៉ុន្តែទំហំ​ និង​កម្រិត​ព្យុះ​លើក​នេះពិតជាខ្លាំង​ណាស់។

នៅទីក្រុង Iwaki ខេត្ត Fukushima មានមនុស្ស ៧ នាក់ស្លាប់ ក្នុង​នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ Osamu Sekine អាយុ ៨៦ ឆ្នាំ។

តាយាយ Sekine រស់​នៅ​ក្នុង​ផ្ទះ​មួយ​ចម្ងាយ​ពី​ទន្លេ  Natsui-gawa ៣០០ ម៉ែត្រ។ នៅយប់ថ្ងៃទី ១២ ពេល​អ្នក​ទាំង​ពីរ​កំ​ពុងតែ​ដេក។  លោកយាយឈ្មោះ Yuriko ឃើញ​ផ្ទះ​លេច​ទឹក​។ ពេល​នោះជា​ថ្ងៃទី ១៣ ព្យុះ​បាន​ចូល​មក​ដល់។

លោក​តា Sekine ៥ ឆ្នាំមុន​ឈឺធ្ងន់ធ្វើ​អោយគាត់​ពិការខ្នង។ ឥឡូវគាត់ត្រូវតោងនរណាម្នាក់ទើបអាចក្រោក​ឈរ។ គាត់​ព្យាយាម​រំ​កិល​ខ្លួន​ទៅ​ក្បែរ​បង្អួចហើយស្រែកអោយគេជួយ។ ពេល​លោក​យាយ​ Yuriko កំពុងប្រមូលរបស់របរមានតម្លៃទាំងអស់នៅក្នុងផ្ទះដាក់​កន្លែង​ខ្ពស់ស្រាប់​តែ​ទឹក​កើនឡើង​ខ្លាំង។ លោក​យាយ​ស្រែក​ឡើង​ថា៖

“ប្រញាប់ឡើងរងារឥឡូវហើយ”

លោក​យាយ​ Yuriko កំ​ពុងតែ​រក​កន្លែង​ខ្ពស់​ផងស្រែក​រក​ប្តី​ផង​។ លោក​តា Sekine បានមកក្បែរលោក​យាយ​ ប៉ុន្តែដោយសារតែ​ត្រាំក្នុង​ទឹកយូរ​គាត់​មិន​អាច​ងើប​ឈរដោយខ្លួនឯងបាន។

“ម៉េច​នឹង ប្រញាប់​ឡើង”

លោក​យាយ​ Yuriko ពេល​នោះ​អស់​កម្លាំង​ទៅ​ហើយ​ គាត់​មិន​អាច​លើក​ប្តីបន្តទៀត។

លោក​តា​យល់​ពី​ស្ថាន​ភាពក្រឡេកមើលប្រពន្ធដោយក្តីស្រឡាញ់ “អរគុណដែលបានមើលថែខ្ញុំគ្រប់ពេលវេលា” ហើយ​ក៏លិចចូលទឹក​ភក់ទៅ។ ទឹកនៅតែបន្តកើនឡើងរហូត​ដល់​ក​របស់​លោក​យាយ​ Yuriko។ បន្ទាប់មកលោក​យាយត្រូវបានគេជួយសង្គ្រោះ។

រូបភាព https://www.pinterest.com/pin/801781539886914087/?nic=1a

លោក​តា Sekine ជាព្រះ​រាជអាជ្ញាសុភាពម្នាក់ នៅថ្ងៃឈប់សម្រាកគាត់ចូលចិត្តទៅ​ស្ទូច​ត្រី​ ហើយដាំដើមឈើ។ លោក​តាបាន​រៀប​ការ​ជាមួយ​លោក​យាយ​ ៥៩ ឆ្នាំ​មក​ហើយ មាន​កូន​ស្រី ២ នាក់សព្វថ្ងៃរស់នៅឆ្ងាយពីឪពុកម្តាយ។ មុនពេលមានព្យុះលោក​តា​បាន​ទូរស័ព្ទ​ប្រាប់​កូន​ស្រី​អោយ​ប្រុង​ប្រយ័ត្ន។

លោក​យាយ​ Yuriko និយាយ​ថា​គាត់​មិន​អាច​បំ​ភ្លេចសម្លេង​ចុង​ក្រោយ​របស់​ស្វាមី និងអារម្មណ៍កាន់​ដៃប្តីមុន​ពេលលិចចូល​ទឹក​ទេ។

Komatsu អ្នក​ដែលរស់​នៅក្បែរផ្ទះ​តាយាយ Sekine ស្តាប់​ឮសម្លេងហៅ​អោយ​ជួយ​របស់​លោក​តា។ ប៉ុន្តែ​ស្ថាន​ភាពរបស់ Komatsu មិន​ល្អ​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​អាច​ចេញទៅជួយ​ដែរ។ បន្ទាប់ពី​ព្យុះ Komatsu បាន​អោយ​ដឹង​សម្លេង​ស្រែក​អោយ​ជួយ​របស់​លោក​តា Sekine នៅ​តែ​ឮ​ក្បែរត្រចៀករបស់គាត់។

រឿងរ៉ាវបណ្តាល​មក​ពីគ្រោះ​ធម្មជាតិ​នៅ​តែ​បន្តទោះបី​ព្យុះ​បាន​កន្លងផុតទៅ។ បន្ទាប់ពីព្យុះកន្លែង​មួយ​ចំ​នួន​មិន​ទាន់​ស្តារឡើងវិញនៅ​ឡើយ​ទេ។

សូមអោយប្រទេសជប៉ុនមានសន្តិភាព។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: